ព័ត៌មាន អគ្គលេខាបក្ស លោកតូ ឡឹម៖ “ទិវាបុណ្យទូទាំងប្រទេសដើម្បីប្រជាជនបង្ហាញនូវសេរីភាពនិងសិទ្ធិជាម្ចាស់របស់ខ្លួនដោយផ្ទាល់” 15/03/2026 នាព្រឹកថ្ងៃទី១៥ ខែមីនានេះ នៅការិយាល័យបោះឆ្នោតនៃវិទ្យាល័យផានឌិញ ភុង (ហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម និង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស លោក ត្រឹន កឹម ទូ រួមជាមួយអ្នកបោះឆ្នោតដែលរស់នៅក្នុងតំបន់លំនៅដ្ឋាន បានអញ្ជើញអនុវត្តសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ នៅការិយាល័យបោះឆ្នោត លេខ ២ អង្គភាពបោះឆ្នោតលេខ ១ សង្កាត់ បាឌិញ ទីក្រុងហាណូយ។ លោកអគ្គលេខាបក្ស តូ ឡឹម និងថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២ សង្កាត់ បា ឌិញ ទីក្រុងហាណូយ (រូបថត៖ VNA)អញ្ជើញថ្លែងទៅកាន់សារព័ត៌មានភ្លាមៗ បន្ទាប់ពីបានបោះឆ្នោត អគ្គលេខាបក្ស លោកតូ ឡឹម បានសម្តែងការរីករាយ ដែលបានឃើញប្រជាជន និងអ្នកបោះឆ្នោតមួយចំនួនធំ ចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ ដោយស្មារតីរីករាយ។លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញឆ្លើយសំណួរពីភ្នាក់ងារព័ត៌មាន និងសារព័ត៌មាន (រូបថត៖ VNA)លោកអគ្គលេខាបក្ស អញ្ជើញមានប្រសាសន៍ថា៖ “ការបោះឆ្នោតលើកនេះបានប្រារព្ធឡើងបន្ទាប់ពីយើងបានរៀបចំប្រកបដោយជោគជ័យ មហា សន្និបាតលើកទី ១៤ របស់បក្ស។ គោលនយោបាយ គោលការណ៍ណែនាំ និងទិសដៅទាំងអស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក្នុងអាណត្តិនេះ ក៏ដូចជាចក្ខុវិស័យសម្រាប់អាណាត្តិក្រោយ ត្រូវបានណែនាំ ផ្សព្វផ្សាយ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន កម្មាភិបាល និងបក្ខជន។ ដូច្នេះ ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់កមលំដាប់ថ្នាក់លើកនេះ បានប្រារព្ធឡើង បន្ទាប់ពីត្រូវបានជ្រួតជ្រាបបណ្តាបញ្ហាជាមូលដ្ឋានបំផុតនៃគោលការណ៍ណែនាំ គោលនយោបាយ និងយុទ្ធសាស្ត្ររបស់បក្ស និងរដ្ឋ ក៏ដូចជាគោលការណ៍ណែនាំរបស់មូលដ្ឋាន ដែលត្រូវបានប្រជាជនបានគាំទ្រ ដោយស្មោះអស់ពីចិត្ត ដោយចាត់ទុកថា នេះជាទិវាបុណ្យទូទាំងប្រទេស សម្រាប់បង្ហាញដោយផ្ទាល់នូវសេរីភាព និងសិទ្ធិជាម្ចាស់របស់ខ្លួន ដើម្បីជ្រើសរើសបុគ្គលដែលមានកិត្យានុភាព និងភាពជឿជាក់គ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចរួមរបស់ប្រទេសជាតិ និងមូលដ្ឋាន”។ក្នុងឱកាសនេះ លោកអគ្គលេខាបក្សក៏បានថ្លែងអំណរគុណចំពោះសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន ចំពោះការចូលរួមចំណែក ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកម្លាំងនៃមហាសាមគ្គីជនជាតិទាំងមូល បង្កើតបរិយាកាសរីករាយក្នុងប្រជាជនទាំងមូល នៅក្នុងទិវាបុណ្យទូទាំងប្រទេស បោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម Tags:លោកអគ្គលេខាបក្ស តូ ឡឹម សារព័ត៌មាន ទិវាបុណ្យទូទាំងប្រទេស

នាព្រឹកថ្ងៃទី១៥ ខែមីនានេះ នៅការិយាល័យបោះឆ្នោតនៃវិទ្យាល័យផានឌិញ ភុង (ហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម និង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស លោក ត្រឹន កឹម ទូ រួមជាមួយអ្នកបោះឆ្នោតដែលរស់នៅក្នុងតំបន់លំនៅដ្ឋាន បានអញ្ជើញអនុវត្តសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ នៅការិយាល័យបោះឆ្នោត លេខ ២ អង្គភាពបោះឆ្នោតលេខ ១ សង្កាត់ បាឌិញ ទីក្រុងហាណូយ។ លោកអគ្គលេខាបក្ស តូ ឡឹម និងថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២ សង្កាត់ បា ឌិញ ទីក្រុងហាណូយ (រូបថត៖ VNA)អញ្ជើញថ្លែងទៅកាន់សារព័ត៌មានភ្លាមៗ បន្ទាប់ពីបានបោះឆ្នោត អគ្គលេខាបក្ស លោកតូ ឡឹម បានសម្តែងការរីករាយ ដែលបានឃើញប្រជាជន និងអ្នកបោះឆ្នោតមួយចំនួនធំ ចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ ដោយស្មារតីរីករាយ។លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញឆ្លើយសំណួរពីភ្នាក់ងារព័ត៌មាន និងសារព័ត៌មាន (រូបថត៖ VNA)លោកអគ្គលេខាបក្ស អញ្ជើញមានប្រសាសន៍ថា៖ “ការបោះឆ្នោតលើកនេះបានប្រារព្ធឡើងបន្ទាប់ពីយើងបានរៀបចំប្រកបដោយជោគជ័យ មហា សន្និបាតលើកទី ១៤ របស់បក្ស។ គោលនយោបាយ គោលការណ៍ណែនាំ និងទិសដៅទាំងអស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក្នុងអាណត្តិនេះ ក៏ដូចជាចក្ខុវិស័យសម្រាប់អាណាត្តិក្រោយ ត្រូវបានណែនាំ ផ្សព្វផ្សាយ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន កម្មាភិបាល និងបក្ខជន។ ដូច្នេះ ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់កមលំដាប់ថ្នាក់លើកនេះ បានប្រារព្ធឡើង បន្ទាប់ពីត្រូវបានជ្រួតជ្រាបបណ្តាបញ្ហាជាមូលដ្ឋានបំផុតនៃគោលការណ៍ណែនាំ គោលនយោបាយ និងយុទ្ធសាស្ត្ររបស់បក្ស និងរដ្ឋ ក៏ដូចជាគោលការណ៍ណែនាំរបស់មូលដ្ឋាន ដែលត្រូវបានប្រជាជនបានគាំទ្រ ដោយស្មោះអស់ពីចិត្ត ដោយចាត់ទុកថា នេះជាទិវាបុណ្យទូទាំងប្រទេស សម្រាប់បង្ហាញដោយផ្ទាល់នូវសេរីភាព និងសិទ្ធិជាម្ចាស់របស់ខ្លួន ដើម្បីជ្រើសរើសបុគ្គលដែលមានកិត្យានុភាព និងភាពជឿជាក់គ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចរួមរបស់ប្រទេសជាតិ និងមូលដ្ឋាន”។ក្នុងឱកាសនេះ លោកអគ្គលេខាបក្សក៏បានថ្លែងអំណរគុណចំពោះសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន ចំពោះការចូលរួមចំណែក ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកម្លាំងនៃមហាសាមគ្គីជនជាតិទាំងមូល បង្កើតបរិយាកាសរីករាយក្នុងប្រជាជនទាំងមូល នៅក្នុងទិវាបុណ្យទូទាំងប្រទេស បោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់៕
អត្ថបទផ្សេងទៀត វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់15/04/2026ព័ត៌មាន ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗរវាងក្រសួង ផ្នែកនិងមូលដ្ឋាននានារបស់វៀតណាមនិងចិន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមេសា នៅទីក្រុងប៉េកាំង ដោយមានការចូលរួមពីអគ្គលេខាបក្ស ជាប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម។ យុវជនបន្តជាស្ពានដ៏សំខាន់ក្នុងការពូនជ្រុំចំណងមិត្តភាពវៀតណាម-ចិន15/04/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបជាមួយថ្នាក់ដឹកនាំចិន15/04/2026ព័ត៌មានជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសហគ្រាសវៀតណាមនិងចិន15/04/2026ព័ត៌មានដំណើរទស្សនកិច្ចទៅកាន់ចិន របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បង្ហាញពីអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេស15/04/2026ព័ត៌មានកិច្ចពិភាក្សាជាន់ខ្ពស់វៀតណាម-ចិន15/04/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម15/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត