នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជួបជាមួយតំណាងក្រុមសមាជិកសភាវ័យក្មេងជិត ១០០ នាក់ ដែលកំពុងចូលរួមសម័យប្រជុំលើកទី ៩ នៃរដ្ឋសភានីតិកាលទី ១៥។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ Van Hieu/VOV)
ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលស្គាល់រាល់មតិ សំណើរនិងការរួមចំណែកប្រកបដោយការទទួលខុសត្រូវ របស់សមាជិក សភាវ័យក្មេង ដោយសង្ឃឹមថា សមាជិកសភាវ័យក្មេងនឹងចុះទៅមូលដ្ឋាន ដើម្បីរួមដំណើរជាមួយកម្មាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងប្រតិបត្តិការអាជ្ញាធរថ្មី ជាពិសេសនៅថ្នាក់ឃុំ តាមនោះអាចរកឃើញបញ្ហាមិនសមហេតុផលពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់ ដើម្បីស្នើរដល់សមត្ថកិច្ចដោះស្រាយ ជួយឲ្យប្រព័ន្ធច្បាប់ក្នុងក្បាលម៉ាស៊ីនរដ្ឋបាលដំណើរការប្រកបដោយភាពរលូននិងមានប្រសិទ្ធភាព។
លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានក្រើនរំលឹកឲ្យសមាជិកសភាវ័យក្មេង គួរតែបន្តលើកកំពស់តួនាទីរបស់ខ្លួន ក្នុងការផ្សព្វផ្សាយស្មារតីនវានុវត្តន៍ ផ្តល់អនុសាសន៍កែលម្អអំពីយន្តការបោះឆ្នោត ការត្រួតពិនិត្យ ការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត និងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភានាពេលខាងមុខ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម