ព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយសហគមន៍ អាជីវកម្ម និងអ្នកជំនាញវៀតណាមនៅហ្វីលីពីន 31/05/2026 បន្តសកម្មភាពនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហ្វីលីពីន នៅរសៀលថ្ងៃទី ៣១ ខែឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចូលរួមនិងដឹកនាំកិច្ចប្រជុំជាមួយសហគមន៍ អាជីវកម្ម និងអ្នកជំនាញវៀតណាមនៅហ្វីលីពីន។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយា អញ្ជើញជួបជាមួយសហគមន៍ អាជីវកម្ម កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីន និងអ្នកជំនាញវៀតណាមនៅហ្វីលីពីន។ រូបថត៖ VNA នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានបញ្ជាក់ពីគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រ សហគមន៍ ជនវៀតណាមនៅបរទេសជានិច្ច ដោយចាត់ទុកសហគមន៍ជាផ្នែកមួយដែលមិនអាចបំបែកបាន និងជាធនធានសំខាន់របស់ប្រជាជាតិវៀតណាម។ នាពេលខាងមុខ គោលនយោបាយមួយចំនួនទាក់ទងនឹងជនជាតិវៀតណាមនៅបរទេសនឹងបន្តកែសម្រួល សំដៅបង្កលក្ខខណ្ឌសម្រាប់ជនជាតិវៀតណាមនៅបរទេស ក្នុងការរួមចំណែកកាន់តែច្រើនដល់មាតុភូមិ។ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានសម្តែងនូវបំណងប្រាថ្នាចង់ឲ្យ សហគមន៍ជនវៀតណាមនៅហ្វីលីពីន បន្តសាមគ្គី ជួយគ្នាទៅវិញទៅមក ធ្វើសមាហរណកម្ម និងគោរពច្បាប់ប្រទេសសាមី ចូលរួមយ៉ាងសកម្មក្នុងបណ្តាសកម្មភាព និងរួមចំណែកជាក់ស្តែងដល់មាតុភូមិ រក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងជាស្ពានដ៏រឹងមាំដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ក្នុងពេលជាមួយគ្នានេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យស្ថានទូត វៀតណាមប្រចាំនៅប្រទេសហ្វីលីពីន បន្តយកចិត្តទុកដាក់ និងបំពេញល្អថែមទៀតការងារសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស រក្សា និងពង្រឹងទំការតភ្ជាប់រវាងប្រជាជនជាមួយស្រុកកំណើត ព្រមទាំងធ្វើការឃោសនា និងចលនាប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវការអនុលោមតាមច្បាប់ប្រទេសសាមី បំពេញល្អការងារគាំពារពលរដ្ឋ និងគាំទ្រយ៉ាងសកម្មដល់សកម្មភាពសហគមន៍៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តសកម្មភាពនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហ្វីលីពីន នៅរសៀលថ្ងៃទី ៣១ ខែឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចូលរួមនិងដឹកនាំកិច្ចប្រជុំជាមួយសហគមន៍ អាជីវកម្ម និងអ្នកជំនាញវៀតណាមនៅហ្វីលីពីន។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយា អញ្ជើញជួបជាមួយសហគមន៍ អាជីវកម្ម កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីន និងអ្នកជំនាញវៀតណាមនៅហ្វីលីពីន។ រូបថត៖ VNA នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានបញ្ជាក់ពីគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រ សហគមន៍ ជនវៀតណាមនៅបរទេសជានិច្ច ដោយចាត់ទុកសហគមន៍ជាផ្នែកមួយដែលមិនអាចបំបែកបាន និងជាធនធានសំខាន់របស់ប្រជាជាតិវៀតណាម។ នាពេលខាងមុខ គោលនយោបាយមួយចំនួនទាក់ទងនឹងជនជាតិវៀតណាមនៅបរទេសនឹងបន្តកែសម្រួល សំដៅបង្កលក្ខខណ្ឌសម្រាប់ជនជាតិវៀតណាមនៅបរទេស ក្នុងការរួមចំណែកកាន់តែច្រើនដល់មាតុភូមិ។ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានសម្តែងនូវបំណងប្រាថ្នាចង់ឲ្យ សហគមន៍ជនវៀតណាមនៅហ្វីលីពីន បន្តសាមគ្គី ជួយគ្នាទៅវិញទៅមក ធ្វើសមាហរណកម្ម និងគោរពច្បាប់ប្រទេសសាមី ចូលរួមយ៉ាងសកម្មក្នុងបណ្តាសកម្មភាព និងរួមចំណែកជាក់ស្តែងដល់មាតុភូមិ រក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងជាស្ពានដ៏រឹងមាំដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ក្នុងពេលជាមួយគ្នានេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យស្ថានទូត វៀតណាមប្រចាំនៅប្រទេសហ្វីលីពីន បន្តយកចិត្តទុកដាក់ និងបំពេញល្អថែមទៀតការងារសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស រក្សា និងពង្រឹងទំការតភ្ជាប់រវាងប្រជាជនជាមួយស្រុកកំណើត ព្រមទាំងធ្វើការឃោសនា និងចលនាប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវការអនុលោមតាមច្បាប់ប្រទេសសាមី បំពេញល្អការងារគាំពារពលរដ្ឋ និងគាំទ្រយ៉ាងសកម្មដល់សកម្មភាពសហគមន៍៕
អត្ថបទផ្សេងទៀត វៀតណាម-ហ្វីលីពីន – “ទីបង្អែករឹងមាំ” សម្រាប់គ្នាទៅវិញទៅមក ក្នុងបញ្ហាប្រឈមសន្តិសុខស្បៀងអាហារប្រកបដោយចីរភាព31/05/2026ព័ត៌មានពាណិជ្ជកម្មអង្ករនៅតែជាចំណុចភ្លឺមួយនៅក្នុងទំនាក់ទំនងរវាងវៀតណាម និងហ្វីលីពីននាពេលថ្មីៗនេះ។ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា អញ្ជើញមកដល់ទីក្រុងម៉ានីល ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋហ្វីលីពីន31/05/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ចាកចេញពីសិង្ហបុរី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅហ្វីលីពីន31/05/2026ព័ត៌មានថ្នាក់ដឹកនាំវៀតណាមនិងសិង្ហបុរី បញ្ជាក់ពីកិច្ចសហប្រតិបត្តិការជាគំរូនៅក្នុងអាស៊ាន31/05/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅសិង្ហបុរី31/05/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មនិងស្ថាប័នហិរញ្ញវត្ថុធំៗ របស់សិង្ហបុរី31/05/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញទៅទស្សនរោងចក្របច្ចេកវិទ្យានៅសិង្ហបុរី30/05/2026ព័ត៌មាន អត្ថបទផ្សេងទៀត