• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយប្រធានាធិបតីហ្គីណេ-ប៊ីសូ, ម៉ាដាហ្គាស្ការនិងហ្គាណា

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន លើកទី 19 នៅវិមាន Villers-Cotterêts ដែលមានចម្ងាយ ៨០ គីឡូម៉ែត្រពីរដ្ឋធានីប៉ារីសនៃសាធារណរដ្ឋបារាំង នារសៀលថ្ងៃទី ៤ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានាធិបតីហ្គីណេ- Bissau, ប្រធានាធិបតីម៉ាដាហ្គាស្ការ (Madagascar) និងប្រធានាធិបតីហ្គាណា (Ghana)។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញថតរូបជាមួយថ្នាក់ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន លើកទី ១៩ (រូបថត៖ Nguyen Hong/baoquocte.vn)

ក្នុងជំនួបជាមួយប្រធានាធិបតី Guinea-Bissau លោក Umaro Sissco Embaló ថ្នាក់ដឹកនាំទាំងពីរបានអះអាងនូវការគោរពចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង Guinea-Bissau; សម្តែងសេចក្តីរីករាយចំពោះការសម្របសម្រួលយ៉ាងសកម្ម និងមានប្រសិទ្ធភាពរវាងប្រទេសទាំងពីរនៅវេទិកាពហុភាគី ក្នុងនោះមានអង្គការសហប្រជាជាតិ និង ហ្វ្រង់កូហ្វូនផងដែរ។

ក្នុងជំនួបរវាងអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងប្រធានាធិបតី Madagascar លោក Andry Nirina Rajoelina ភាគីទាំងពីរបានអះអាងនូវការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងម៉ាដាហ្គាស្ការដែលបានកសាងនិងអភិវឌ្ឍន៍ក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ។ ប្រធានាធិបតីម៉ាដាហ្គាស្ការបានស្នើឲ្យភាគីទាំងពីរស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការ លើវិស័យកសិកម្ម ជាពិសេសកិច្ចសហប្រតិបត្តិការផលិតកម្មស្រូវអង្ករជាមួយ វៀតណាម។

ក្នុងជំនួបជាមួយប្រធានាធិបតីហ្គាណា Nana Addo Dankwa Akuffo-Addo អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមានដែលសម្រេចបានក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហ្គាណាក្នុងរយៈពេលកន្លងមក ជាពិសេសជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់; ជំរុញការអនុវត្តវិធានការជាក់ស្តែងជាច្រើន ដើម្បីទាញយកប្រសិទ្ធភាពសក្តានុពល និងភាពខ្លាំងរបស់ភាគីនីមួយៗ ដើម្បីការអភិវឌ្ឍន និងវិបុលភាពនៃប្រទេសទាំងពីរ៕ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលអំពីការ “បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១២ ស្តីពីការបន្តការផ្លាស់ប្តូរថ្មី និងរៀបចំឡើងវិញប្រព័ន្ធនយោបាយឲ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព” អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។

Top