ព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ នាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-បារាំងឡើងកម្ពស់ថ្មី 11/09/2026 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំកំពូលលំហអវកាស នាយប់ថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស អគ្គលេខាបក្សប្រធានរដ្ឋលោកតូ ឡឹម និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្ម និងអាជីវកម្មឈានមុខគេជាច្រើន របស់បារាំងនិងវៀតណាម។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron ជាមួយមេដឹកនាំសហគ្រាសឈានមុខគេនៃប្រទេសទាំងពីរ។ រូបថត៖ VNAក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានស្នើឱ្យសហគមន៍អាជីវកម្ម និងភ្នាក់ងារនៃប្រទេសទាំងពីរផ្តោតលើការផ្លាស់ប្តូរពីការទិញ និងលក់ទំនិញ ទៅជាការវិនិយោគ និងផលិតកម្មរួមគ្នា។ លោកបានលើកទឹកចិត្តសាជីវកម្មបារាំងឱ្យសាងសង់កន្លែងផលិត ស្រាវជ្រាវនិងអភិវឌ្ឍន៍ មជ្ឈមណ្ឌលបច្ចេកទេស និងបណ្តាញអ្នកផ្គត់ផ្គង់នៅវៀតណាម; លើកទឹកចិត្តអាជីវកម្មវៀតណាមឱ្យវិនិយោគនៅបារាំង។ លោកក៏បានជំរុញឱ្យមានការផ្លាស់ប្តូរពីទំនាក់ទំនងអ្នកផ្គត់ផ្គង់-អតិថិជនទៅជាភាពជាដៃគូបច្ចេកវិទ្យា និងពីកិច្ចសហប្រតិបត្តិការទ្វេភាគីទៅជាការកសាងខ្សែសង្វាក់តម្លៃរួមគ្នាដែលបម្រើដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សហភាពអឺរ៉ុប (EU) និងទីផ្សារពិភពលោក៕អគ្គលេខាវបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron ជាមួយគណៈប្រតិភូ។ រូបថត៖ VNA តាម vovworld.vn/km-KH Tags:សហភាពអឺរ៉ុប (EU) ទីផ្សារពិភពលោក ខ្សែសង្វាក់តម្លៃរួមគ្នា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំកំពូលលំហអវកាស នាយប់ថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស អគ្គលេខាបក្សប្រធានរដ្ឋលោកតូ ឡឹម និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្ម និងអាជីវកម្មឈានមុខគេជាច្រើន របស់បារាំងនិងវៀតណាម។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron ជាមួយមេដឹកនាំសហគ្រាសឈានមុខគេនៃប្រទេសទាំងពីរ។ រូបថត៖ VNAក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានស្នើឱ្យសហគមន៍អាជីវកម្ម និងភ្នាក់ងារនៃប្រទេសទាំងពីរផ្តោតលើការផ្លាស់ប្តូរពីការទិញ និងលក់ទំនិញ ទៅជាការវិនិយោគ និងផលិតកម្មរួមគ្នា។ លោកបានលើកទឹកចិត្តសាជីវកម្មបារាំងឱ្យសាងសង់កន្លែងផលិត ស្រាវជ្រាវនិងអភិវឌ្ឍន៍ មជ្ឈមណ្ឌលបច្ចេកទេស និងបណ្តាញអ្នកផ្គត់ផ្គង់នៅវៀតណាម; លើកទឹកចិត្តអាជីវកម្មវៀតណាមឱ្យវិនិយោគនៅបារាំង។ លោកក៏បានជំរុញឱ្យមានការផ្លាស់ប្តូរពីទំនាក់ទំនងអ្នកផ្គត់ផ្គង់-អតិថិជនទៅជាភាពជាដៃគូបច្ចេកវិទ្យា និងពីកិច្ចសហប្រតិបត្តិការទ្វេភាគីទៅជាការកសាងខ្សែសង្វាក់តម្លៃរួមគ្នាដែលបម្រើដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សហភាពអឺរ៉ុប (EU) និងទីផ្សារពិភពលោក៕អគ្គលេខាវបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron ជាមួយគណៈប្រតិភូ។ រូបថត៖ VNA
អត្ថបទផ្សេងទៀត អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”11/09/2026ព័ត៌មាននាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។ បង្កើនកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងវៀតណាមជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេស11/09/2026ព័ត៌មានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្លាយជាសសរស្តម្ភថ្មីដ៏សំខាន់ក្នុងទំនាក់ទំនងវៀតណាម-បារាំង11/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ជួបជាមួយអ្នកសារព័ត៌មាន11/09/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)10/09/2026ព័ត៌មានការនាំចេញអង្ករត្រូវបានរំពឹងថានឹងបង្កើនល្បឿនក្នុងប៉ុន្មានខែចុងឆ្នាំ10/09/2026ព័ត៌មានប្រធានសភាម៉ុងហ្គោលី លោក Sandag Byambatsogt និងភរិយា បានធ្វើជាអធិបតីនៃពិធីបដិសណ្ឋារកិច្ចចំពោះប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន និងភរិយា10/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត