• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអះអាងថា វៀតណាមតែងតែចាត់ទុកឥណ្ឌាជាដៃគូសំខាន់របស់ខ្លួន; ស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។
អគ្គលេខាក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh (រូបថត៖ nhandan.vn)

នាព្រឹកថ្ងៃទី ១៩ ឧសភា នៅទីស្នាក់ការមជ្ឈិមបក្ស អញ្ជើញថ្លែងក្នុងពិធីទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង, អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានអះអាងថា វៀតណាមតែងតែចាត់ទុកឥណ្ឌាជាដៃគូសំខាន់របស់ខ្លួន; ស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ បើកទូលាយកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា បង្កើនការតភ្ជាប់ ការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងនាំកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីលោក រ៉ាជណាត ស៊ីង បានបញ្ជាក់ថា ឥណ្ឌានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ ពង្រីកកម្មវិធីសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់; សន្យាថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីបញ្ចប់គម្រោងសហប្រតិបត្តិការដែលកំពុងដំណើរការក្នុងក្របខ័ណ្ឌនៃកញ្ចប់ឥណទាន និងជំនួយការពារជាតិដែលមានស្រាប់ រួមទាំងពិចារណាផ្តល់កញ្ចប់ជំនួយថ្មីៗដែលសមស្របទៅនឹងតម្រូវការ និងសមត្ថភាពរបស់ភាគីនីមួយៗ។ លោករដ្ឋមន្ត្រីក៏បានយល់ព្រមបន្តសម្របសម្រួលជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់ឥណ្ឌា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបន្ថែមទៀត បង្កើនការតភ្ជាប់ផ្លូវអាកាស និងផ្លូវសមុទ្ររវាងប្រទេសទាំងពីរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមនិងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានសង្កត់ធ្ងន់ថា វៀតណាមនិងឥណ្ឌា នឹងបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ លើកកម្ពស់យន្តការសន្ទនារវាងប្រទេសទាំងពីរ រួមទាំងយន្តការពិគ្រោះយោបល់រវាងក្រសួងការពារជាតិទាំងពីរ បង្កើនការចែករំលែកព័ត៌មាន និងសម្របសម្រួលគោលជំហរលើបញ្ហាក្នុងតំបន់ អន្តរជាតិ និងនៅបណ្តាវេទិកាពហុភាគី៕

តាម vovworld.vn/km-KH

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

អញ្ជើញចូលរួមពិធីនេះរួមមាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម; នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង; ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន; សមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្ស លោកត្រឹន កឹម ទូ… និងថ្នាក់ដឹកនាំនៃគណៈកម្មាធិការមជ្ឈិម ក្រសួង ស្ថាប័ន និងអង្គការនានា។

Top