អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់លើការបង្កើតរបកគំហើញដ៏ខ្លាំងក្លាក្នុងការកសាងកងទ័ពបដិវត្តន៍ មានរបៀបរៀយរយ ចំណាន និងទំនើប ដោយផ្អែកលើការជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ថ្លែងសុន្ទរកថាដឹកនាំសន្និសីទ។ រូបថត៖ VOV
នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈិមអាណត្តិ២០២៥-២០៣០ បានបើកសន្និសីទលើកទពីរ ដោយអនុម័តលើ៖ របាយការណ៍បូកសរុបការងារយោធា និងការពារជាតិក្នុងឆមាសទី១ឆ្នាំ ២០២៦ និងទិសដៅ ភារកិច្ចសម្រាប់ឆមាសទី២ឆ្នាំ ២០២៦; សេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការយោធាមជ្ឈិមស្តីពីការដឹកនាំការអនុវត្តភារកិច្ចយោធា និងការពារជាតិ និងការកសាងបក្សភាគកងទ័ពក្នុងឆមាសទី២ឆ្នាំ ២០២៦។
ថ្លែងសុន្ទរកថាដឹកនាំសន្និសីទ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានតម្រូវឲ្យផ្ដោតលើការដឹកនាំដើម្បីរក្សាតួនាទីស្នូលក្នុងការការពារមាតុភូមិយ៉ាងរឹងមាំក្នុងគ្រប់កាលៈទេសៈទាំងអស់; លើកកំពស់គុណភាពនៃការស្រាវជ្រាវ ការព្យាករណ៍ និងសេនាធិការយុទ្ធសាស្ត្រ; រកឃើញហានិភ័យសន្តិសុខបែបប្រពៃណីនិងក្រៅប្រពៃណី; លើកកម្ពស់ការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ កសាងទំនុកចិត្តជាយុទ្ធសាស្ត្ររវាងប្រទេសនានា ការពារមាតុភូមិតាំងពីដំបូងទី ពីចម្ងាយ ព្រមទាំងមិនបណ្ដោយឲ្យខ្លួនឯងភ្ញាក់ផ្អើលក្នុងគ្រប់កាលៈទេសៈទាំងអស់ផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់លើការបង្កើតរបកគំហើញដ៏ខ្លាំងក្លាក្នុងការកសាងកងទ័ពបដិវត្តន៍ មានរបៀបរៀយរយ ចំណាន និងទំនើប ដោយផ្អែកលើការជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ក៏បានស្នើឱ្យបន្តកសាងបក្សភាគកងទ័ពឲ្យពិតជាស្អាតស្អំ រឹងមាំ គ្រប់ជ្រុងជ្រោយ និងគំរូ; ដឹកនាំការសម្របសម្រួលជាមួយភ្នាក់ងារពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តន៍ "យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់នៃការជំរុញការងារស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី"៕
តាម vovworld.vn/km-KH