នៅជំនួបធ្វើការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានតម្រូវឲ្យស្រាយបំភ្លឺអំពីគុណភាពនៃជួរកម្មាភិបាល បន្ទាប់ពីការរៀបចំផែនការមេ ការបណ្តុះបណ្តាល ការផ្លាស់ប្ដូរ ការចាត់តាំង និងការប្រើប្រាស់។
ទិដ្ឋភាពនៅជំនួបធ្វើការ។ រូបថត៖ VNA
នារសៀលថ្ងៃទី ២៦ ខែសីហា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការចាត់តាំងមជ្ឈិម លើគម្រោងបូកសរុបសេចក្តីសម្រេចចិត្តលេខ ២៦ ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២ ស្តីពីការផ្តោតលើការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ជាពិសេសនៅថ្នាក់យុទ្ធសាស្ត្រ ដែលមានលក្ខណៈសម្បត្តិ សមត្ថភាព និងកិត្យានុភាពគ្រប់គ្រាន់ ស័ក្តិសមនឹងភារកិច្ច សម្រាប់ដាក់ជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នៅក្នុងសន្និបាតមជ្ឈិមលើកទី ៤ នីតិកាលទី១៤។
នៅជំនួបធ្វើការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានតម្រូវឲ្យស្រាយបំភ្លឺអំពីគុណភាពនៃជួរកម្មាភិបាល បន្ទាប់ពីការរៀបចំផែនការមេ ការបណ្តុះបណ្តាល ការផ្លាស់ប្ដូរ ការចាត់តាំង និងការប្រើប្រាស់។ នៅឆ្នាំ ២០៣០ ត្រូវតែមានការផ្លាស់ប្តូរជាមូលដ្ឋាន និងជាក់ស្តែងក្នុងការងារកម្មាផិបាល; បង្ហើយជាស្ថាពរនូវមូលដ្ឋានគ្រឹះទាក់ទងនឹងស្ថាប័ន មុខតំណែងការងារ ក្របខ័ណ្ឌសមត្ថភាព ការវាយតម្លៃ ការបង្កើតប្រភព ទិន្នន័យ និងការគ្រប់គ្រងជួរកម្មាភិបាល។ ចក្ខុវិស័យសម្រាប់ឆ្នាំ ២០៤៥ គឺការកសាងជួរកម្មាភិបាល និងប្រព័ន្ធអភិបាលកិច្ចដែលបំពេញតាមតម្រូវការអភិវឌ្ឍន៍នៃប្រទេសមួយដែលរីកចម្រើននិងមានប្រាក់ចំណូលខ្ពស់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា៖
“ត្រូវតែធ្វើឲ្យសុក្រិតនូវបទប្បញ្ញត្តិរបស់បក្ស និងច្បាប់របស់រដ្ឋ; កំណត់សមត្ថកិច្ចនៃថ្នាក់នីមួយៗ និងអង្គភាពនីមួយៗឲ្យបានច្បាស់លាស់; កាត់បន្ថយការត្រួតស៊ីគ្នា និងនីតិវិធីដែលមិនចាំបាច់។ ទិន្នន័យកម្មាភិបាលត្រូវតែ “ត្រឹមត្រូវ គ្រប់គ្រាន់ ស្អាត និងរស់នៅ” មានសុវត្ថិភាព ត្រូវបានធ្វើបច្ចុប្បន្នភាព និងផ្ទៀងផ្ទាត់ បម្រើដល់អភិបាលកិច្ច ការវិភាគ ការព្យាករណ៍ ការរកឃើញប្រភព និងការព្រមានហានិភ័យ។ ការអនុវត្តទិន្នន័យធំ និងបញ្ញាសិប្បនិម្មិតត្រូវតែមានការទទួលខុសត្រូវផងដែរ”៕
តាម vovworld.vn/km-KH