• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម៖ ពង្រឹងគណៈកម្មាធិការមជ្ឈិមដឹកនាំការសុក្រិតស្ថាប័ន ច្បាប់ និងការធ្វើកំណែទម្រង់យុត្តិធម៌

នៅព្រឹកថ្ងៃទី១៣ ខែឧសភា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានធ្វើជាអធិបតីក្នុងជំនួបធ្វើការជាមួយក្រសួង ផ្នែក និងស្ថាប័នមួយចំនួន អំពីការរៀបចំនិងប្រតិបត្តិការនៃគណៈកម្មាធិការមជ្ឈិមដឹកនាំការសុក្រិតស្ថាប័ន និងច្បាប់ និងគណៈកម្មាធិការមជ្ឈិមដឹកនាំការធ្វើកំណែទម្រង់យុត្តិធម៌។
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VNA)

ថ្លែងនៅក្នុងជំនួបធ្វើការ អគ្គលេខាបក្ស ប្រធានរដ្ឋ​ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ការសុក្រិតស្ថាប័ន និងច្បាប់ និងការធ្វើកំណែទម្រង់យុត្តិធម៌ មានទំនាក់ទំនងគ្នាទៅវិញទៅមក និងផ្សាភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។

"ការសុក្រិតស្ថាប័ន និងច្បាប់ និងការរៀបចំការអនុវត្តច្បាប់ ត្រូវតែដាក់នៅក្នុងរចនាសម្ព័ន្ធរួមមួយ។ ក្នុងនោះ ការអនុវត្តច្បាប់ និងធ្វើកំណែទម្រង់យុត្តិធម៌ មិនអាចឈរនៅខាងក្រៅកម្មវិធីសុក្រិតស្ថាប័ននិងច្បាប់បានទេ ប៉ុន្តែក៏មិនអាចរំលាយនៅក្នុងការងាររៀបចំឯកសារច្បាប់បានដែរ។ ការសុក្រិតស្ថាប័ននិងច្បាប់មិនត្រឹមតែជាបច្ចេកទេសនីតិបញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរៀបចំការអនុវត្តច្បាប់ ការគ្រប់គ្រងអំណាច ការការពារយុត្តិធម៌ សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ហើយបង្កើតបរិយាកាសគតិយុត្តដែលមានស្ថិរភាព តម្លាភាព និងសុវត្ថិភាពសម្រាប់ការអភិវឌ្ឍផងដែរ”។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ដឹកនាំជំនួបធ្វើការ។ (រូបថត៖ VNA)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា គណៈកម្មាធិការដឹកនាំថ្មីត្រូវតែបង្កើតការផ្លាស់ប្តូរជាក់ស្ដែង ដែលបង្ហាញតាមរយៈការលុបបំបាត់ឧបសគ្គផ្នែកច្បាប់ធំៗ ដោះស្រាយបញ្ហាជំពាក់ជំពិនអន្តរវិស័យ កែលម្អគុណភាពនៃការងារតាក់តែងច្បាប់ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ កែលម្អគុណភាពនៃសកម្មភាពយុត្តិធម៌ បង្ការទប់ស្កាត់ការកាត់ទោសខុសឆ្គង ការពារយុត្តិធម៌ កែលម្អបរិយាកាសវិនិយោគ អាជីវកម្ម និងបង្កើនលទ្ធភាពទទួលបានយុត្តិធម៌របស់ប្រជាជន និងអាជីវកម្ម៕

តាម​ vovworld.vn/km-KH

វៀតណាមនិងសហព័ន្ធរុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់យោធា និងការពារជាតិ

វៀតណាមនិងសហព័ន្ធរុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់យោធា និងការពារជាតិ

នា​រសៀលថ្ងៃទី១២ ខែឧសភា នៅទីករុងហាណូយ បាន​ប្រព្រឹត្តទៅកិច្ចសន្ទនា រវាងនាយកដ្ឋានច្បាប់នៃក្រសួងការពារ​ប្រទេស ជាមួយ​នាយកដ្ឋានច្បាប់នៃក្រសួងការពារជាតិ​សហព័ន្ធ​រុស្ស៊ី។

Top