• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា មកដល់ទីក្រុងតូក្យូ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន

នៅវេលាម៉ោង ២ និង ៣០នាទី (ម៉ោងក្នុងតំបន់) រសៀល ថ្ងៃទី ៨ ខែវិច្ឆិកា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងតូក្យូ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន តាមការអញ្ជើញរបស់រដ្ឋជប៉ុន។

រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុនស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយានៅអាកាសយានដ្ឋាន។ រូបថត៖ VNA

ទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិ Haneda មានលោក Nakasone រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសវៀតណាម លោក Ito Naoki និងភរិយា; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសជប៉ុន លោក Pham Quang Hieu និងភរិយា រួមជាមួយបុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន។

កម្មាភិបាលនិងបុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅជប៉ុន ស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម នៅឯអាកាសយានដ្ឋាន។ រូបថត៖ VNA

វៀតណាម និងជប៉ុន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៧៣។ ក្រោយរយៈពេលជាងប្រាំទសវត្សរ៍មក ក្របខ័ណ្ឌនៃទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានលើកកំពស់ជាបន្តបន្ទាប់។

ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងធ្វើជាក់ស្ដែងភាវូបនីយកម្មនូវសក្តានុពល និងលទ្ធផលកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពង្រឹងភាពជិតស្និទ្ធិរវាងប្រទេសទាំងពីរ ដើម្បីឱ្យចំណងមិត្តភាពដែលត្រូវបានពូនជ្រុំតាមរយៈជំនាន់ជាច្រើន បន្តនាំមកនូវផ្លែផ្កាដ៏ល្អប្រសើរដល់ប្រជាជននៃប្រទេសទាំងពីរ៕

តាម​ vovworld.vn/km-KH

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

យោងតាមក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៦ ចំណូលថវិការដ្ឋសម្រេចបាន ៩៦,៤% នៃការប៉ាន់ប្រមាណ។ មូលដ្ឋានជាច្រើនបានសម្រេចការប៉ាន់ប្រមាណចំណូលថវិកាពេញមួយឆ្នាំរួចរាល់ ចាប់​តាំងពី​ដំណាច់ខែតុលា។ ក្នុងនោះ ចំណូលពីអចលនទ្រព្យ ជាពិសេសពន្ធប្រើប្រាស់ដីធ្លី បានរួមចំណែកយ៉ាងសំខាន់ ដោយនៅតំបន់ខ្លះ​រួមចំណែកលើសពី ៣៧% នៃចំណូលថវិកាសរុប។

Top