• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់សហព័ន្ធរុស្ស៊ី នាថ្ងៃទី ៩ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅវិមាន ក្រឹមឡាំង បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋដ៏ឧឡារិក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ (រូបថត៖ Thong Nhat/TTXVN)

ក្នុងកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាអនុវត្តន៍វិធានការយ៉ាងខ្លាំងក្លាដើម្បីលើកកម្ពស់តួនាទីនាំមុខគេនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-រុស្ស៊ីឲ្យកាន់តែជាក់ស្ដែងជាងមុន; ខិតខំសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាលើកទឹកចិត្តសហគ្រាសនៃប្រទេសទាំងពីរឱ្យបង្កើនការតភ្ជាប់ ពង្រីកការវិនិយោគ បង្កើតខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ថ្មី និងវិស័យថ្មីៗដែលមានសក្តានុពលខ្ពស់; សហការគ្នាក្នុងវិស័យឧស្សាហកម្ម អាហារ និងការចិញ្ចឹមសត្វទ្រង់ទ្រាយធំ ការកែច្នៃអាហារសមុទ្រ សេដ្ឋកិច្ចសមុទ្រ ឧស្សាហកម្មកែច្នៃ និងផលិតកម្មទំនិញប្រើប្រាស់នៅហ្នឹងកន្លែង ការកែច្នៃឈើ ការដំឡើងនាវា កម្លាំងពលកម្មបច្ចេកទេសអប់រំ និងសេវាកម្ម។

មេដឹកនាំទាំងពីរបានបញ្ជាក់ថា ថាមពល និងប្រេងឧស្ម័ន បន្តជាសសរស្តម្ភសំខាន់ៗនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-រុស្ស៊ី ហើយកំពុងពង្រីកទៅកាន់វិស័យថាមពលថ្មីៗដូចជា ថាមពល នុយក្លេអ៊ែរ វាយោអគ្គីសនី និងថាមពលឧស្ម័ន ជាដើម។

ដោយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលបរមាណូ ដើម្បីគោលដៅសន្តិភាព មេដឹកនាំទាំងពីរបានវាយតម្លៃថា នេះជាវិស័យដោយមានអត្ថន័យយុទ្ធសាស្ត្រ ដែលមានលទ្ធភាពបង្កើតជាសញ្ញាសម្គាល់ថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកបទពិសោធន៍ បច្ចេកវិទ្យា គាំទ្រការបណ្តុះបណ្តាលធនធានមនុស្ស និងអនុវត្តន៍ខ្លឹមសារសហប្រតិបត្តិការដ៏ស្របតាមតម្រូវការរបស់វៀតណាម។

ភាគីទាំងពីរបានឯកភាពបន្តពង្រឹងសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ និងបច្ចេកទេសយោធា; បង្កើនការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់; ជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ សិល្បៈ កីឡា និងទេសចរណ៍; សម្រួលដល់ប្រជាជននៃប្រទេសទាំងពីរក្នុងការធ្វើដំណើរ ការសិក្សា ការងារ និងទេសចរណ៍។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញលោកប្រធានាធិបតី ពូទីន ឱ្យមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម និងចូលរួមកិច្ចប្រជុំកំពូល APEC ២០២៧ នៅភូក្វុក ក្នុងខែវិច្ឆិកា ឆ្នាំ២០២៧។ ប្រធានាធិបតីរុស្ស៊ីបានអះអាងថា នឹងសម្របសម្រួលជាមួយវៀតណាម ដើម្បីរួមចំណែកដល់ភាពជោគជ័យនៃកិច្ចប្រជុំកំពូល APEC ២០២៧។

ក្នុងឱកាសនេះ ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចូលរួមក្នុងពិធីប្រគល់រង្វាន់សន្តិភាពអន្តរជាតិ Lev Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៕

តាម​ /vovworld.vn/km-KH

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top