ព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ អភិវឌ្ឍន៍ទ្រឹស្តីការពារជាតិនិងយោធា ដើម្បីបំពេញតម្រូវការថ្មីៗ 25/11/2026 នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានដឹកនាំជំនួបធ្វើការជាមួយក្រសួងការពារប្រទេស និងស្ថាប័នមជ្ឈិមនានា អំពីគោលនយោបាយអភិវឌ្ឍន៍ទ្រឹស្តីមាគ៌ាការពារជាតិវៀតណាម និងសិល្បៈយោធាវៀតណាម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ TTXVN)ថ្លែងនៅជំនួបធ្វើការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ការស្រាវជ្រាវ ការបូកសរុបបទពិសោធន៍ជាក់ស្តែង និងការអភិវឌ្ឍទ្រឹស្តីការពារជាតិ និងយោធា គឺជាតម្រូវការដ៏សត្យានុម័ត ដើម្បីឆ្លើយតបនឹងការវិវឌ្ឍន៍នៃស្ថានភាពពិភពលោក តំបន់ និងតម្រូវការថ្មីៗនៃបុព្វហេតុកសាង និងការពារមាតុភូមិ។ ការអភិវឌ្ឍទ្រឹស្តីត្រូវតែរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធ នូវការទទួលមរតកប្រពៃណី និងភាពច្នៃប្រឌិតពីការអនុវត្តជាក់ស្ដែង; ផ្តោតលើការកែលម្អសមត្ថភាពព្យាករណ៍ និងទប់ស្កាត់ហានិភ័យសង្គ្រាម ដោះស្រាយស្ថានភាពប្រកបដោយប្រសិទ្ធភាព ការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ កងកម្លាំងប្រដាប់អាវុធត្រូវតែបន្តជាកម្លាំងស្នូលក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងរឹងមាំ។នៅក្នុងជំនួបធ្វើការ ប្រតិភូបានផ្តោតលើការពិភាក្សា និងផ្ដល់មតិយោបល់ ដើម្បីបំពេញបន្ថែម និងធ្វើឲ្យសុក្រិតទ្រឹស្តីអំពីមាគ៌ាការពារជាតិ សិល្បៈយោធា និងសង្គ្រាមប្រជាជនសម្រាប់ការពារមាតុភូមិក្នុងស្ថានភាពថ្មី៕ តាម vovworld.vn/km-KH/ Tags:លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បទពិសោធន៍ កងកម្លាំងប្រដាប់អាវុធ

នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានដឹកនាំជំនួបធ្វើការជាមួយក្រសួងការពារប្រទេស និងស្ថាប័នមជ្ឈិមនានា អំពីគោលនយោបាយអភិវឌ្ឍន៍ទ្រឹស្តីមាគ៌ាការពារជាតិវៀតណាម និងសិល្បៈយោធាវៀតណាម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ TTXVN)ថ្លែងនៅជំនួបធ្វើការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ការស្រាវជ្រាវ ការបូកសរុបបទពិសោធន៍ជាក់ស្តែង និងការអភិវឌ្ឍទ្រឹស្តីការពារជាតិ និងយោធា គឺជាតម្រូវការដ៏សត្យានុម័ត ដើម្បីឆ្លើយតបនឹងការវិវឌ្ឍន៍នៃស្ថានភាពពិភពលោក តំបន់ និងតម្រូវការថ្មីៗនៃបុព្វហេតុកសាង និងការពារមាតុភូមិ។ ការអភិវឌ្ឍទ្រឹស្តីត្រូវតែរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធ នូវការទទួលមរតកប្រពៃណី និងភាពច្នៃប្រឌិតពីការអនុវត្តជាក់ស្ដែង; ផ្តោតលើការកែលម្អសមត្ថភាពព្យាករណ៍ និងទប់ស្កាត់ហានិភ័យសង្គ្រាម ដោះស្រាយស្ថានភាពប្រកបដោយប្រសិទ្ធភាព ការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ កងកម្លាំងប្រដាប់អាវុធត្រូវតែបន្តជាកម្លាំងស្នូលក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងរឹងមាំ។នៅក្នុងជំនួបធ្វើការ ប្រតិភូបានផ្តោតលើការពិភាក្សា និងផ្ដល់មតិយោបល់ ដើម្បីបំពេញបន្ថែម និងធ្វើឲ្យសុក្រិតទ្រឹស្តីអំពីមាគ៌ាការពារជាតិ សិល្បៈយោធា និងសង្គ្រាមប្រជាជនសម្រាប់ការពារមាតុភូមិក្នុងស្ថានភាពថ្មី៕
អត្ថបទផ្សេងទៀត នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង៖ ធ្វើឱ្យច្បាប់ចូលទៅក្នុងជីវភាពជាបន្ទាន់25/11/2026ព័ត៌មាននារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡឹ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យ និងពន្លឿនវឌ្ឍនភាពនៃការព្រាង និងចេញបទប្បញ្ញត្តិលម្អិតសម្រាប់ការអនុវត្តច្បាប់ និងសេចក្តីសម្រេចចិត្តដែលទើបអនុម័តដោយរដ្ឋសភានីតិកាលទី ១៦។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយ បន្ទាប់ពីសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦25/11/2026ព័ត៌មានចក្ខុវិស័យរួម - សកម្មភាពរួម"៖ វៀតណាមជាអធិបតីនៃព្រឹត្តិការណ៍កម្រិតខ្ពស់ CPTPP ជាច្រើន25/11/2026ព័ត៌មាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើទស្សនកិច្ចនៅវៀតណាម ដើម្បីជំរុញការតភ្ជាប់អនុតំបន់មេគង្គ25/11/2026ព័ត៌មាន“ពណ៌ចម្រុះវៀតណាម៖ វប្បធម៌បំភ្លឺផ្លូវ - ទឹកដីរួមចង្វាក់តែមួយ”៖ តភ្ជាប់បេះដូងរាប់លាន25/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ24/11/2026ព័ត៌មានវៀតណាមផ្ញើសារក្នុងឱកាសទិវាសាមគ្គីភាពអន្តរជាតិជាមួយប្រជាជនប៉ាឡេស្ទីន24/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត