ព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-ស្លូវ៉ាគី 14/04/2026 នារសៀលថ្ងៃទី ១៣ ខែមេសា នៅវិមានប្រធានរដ្ឋ ក្នុងទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលជួបនាយករដ្ឋមន្ត្រីសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលជួបនាយករដ្ឋមន្ត្រីសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico)។ (រូបថត៖ VNA)នៅជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានបញ្ជាក់ថា វៀតណាមជានិច្ចកាលគោរពនិងមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ជាមួយស្លូវ៉ាគី; បក្សកុម្មុយនិស្តវៀតណាមគោរពនិងត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងទំនាក់ទំនងជាមួយគណបក្សនយោបាយរបស់ស្លូវ៉ាគី ជាពិសេសគណបក្ស Smer (SD) (គណបក្សប្រជាធិបតេយ្យសង្គម) និងគណបក្សនានាក្នុងសម្ព័ន្ធភាពកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីរ៉ូប៊ឺត ហ្វីកូ។លោកនាយករដ្ឋមន្ត្រី រ៉ូប៊ឺត ហ្វីកូ បានសង្កត់ធ្ងន់ថា ស្លូវ៉ាគីជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូសំខាន់បំផុត នៅអាស៊ីអាគ្នេយ៍ និងជាដៃគូមួយក្នុងចំណោមដៃគូធំបំផុតទាំងបី នៅអាស៊ី។ ស្លូវ៉ាគីនឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីអនុវត្តន៍ភ្លាមៗនូវកិច្ចព្រមព្រៀងក្នុងវិស័យនានាដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារជាតិ សន្តិសុខ ឧស្សាហកម្ម ថាមពលកកើតឡើងវិញ ទេសចរណ៍ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងបញ្ញាសិប្បនិម្មិត (AI)។អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានបញ្ជាក់ថា ជាមួយនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ភាគីទាំងពីរត្រូវជំរុញខ្លាំងនូវការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់លើទាំងក្របខ័ណ្ឌបក្ស រដ្ឋ រដ្ឋាភិបាល និងការជួបប្រាស្រ័យប្រជាជន; ធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្លាយជាសសរស្តម្ភសំខាន់នៃកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើការបង្កើតគម្រោង "បង្គោលភ្លើងហ្វារ" ក្នុងវិស័យឧស្សាហកម្មរថយន្ត ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរឌីជីថល បច្ចេកវិទ្យាព័ត៌មាន ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពលកម្ម និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ។ ទាញយកអត្ថប្រយោជន៍អតិបរមានូវទីតាំងច្រកទ្វាររបស់ប្រទេសទាំងពីរ ដើម្បីចូលទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប (EU)។នាយប់ថ្ងៃដដែល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បានរួមគ្នាចូលរួមការប្រគំតន្ត្រីមិត្តភាពវៀតណាម-ស្លូវ៉ាគី៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នាយករដ្ឋមន្ត្រីសាធារណរដ្ឋស្លូវ៉ាគី ថាមពលកកើតឡើងវិញ

នារសៀលថ្ងៃទី ១៣ ខែមេសា នៅវិមានប្រធានរដ្ឋ ក្នុងទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលជួបនាយករដ្ឋមន្ត្រីសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលជួបនាយករដ្ឋមន្ត្រីសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico)។ (រូបថត៖ VNA)នៅជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានបញ្ជាក់ថា វៀតណាមជានិច្ចកាលគោរពនិងមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ជាមួយស្លូវ៉ាគី; បក្សកុម្មុយនិស្តវៀតណាមគោរពនិងត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងទំនាក់ទំនងជាមួយគណបក្សនយោបាយរបស់ស្លូវ៉ាគី ជាពិសេសគណបក្ស Smer (SD) (គណបក្សប្រជាធិបតេយ្យសង្គម) និងគណបក្សនានាក្នុងសម្ព័ន្ធភាពកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីរ៉ូប៊ឺត ហ្វីកូ។លោកនាយករដ្ឋមន្ត្រី រ៉ូប៊ឺត ហ្វីកូ បានសង្កត់ធ្ងន់ថា ស្លូវ៉ាគីជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូសំខាន់បំផុត នៅអាស៊ីអាគ្នេយ៍ និងជាដៃគូមួយក្នុងចំណោមដៃគូធំបំផុតទាំងបី នៅអាស៊ី។ ស្លូវ៉ាគីនឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីអនុវត្តន៍ភ្លាមៗនូវកិច្ចព្រមព្រៀងក្នុងវិស័យនានាដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារជាតិ សន្តិសុខ ឧស្សាហកម្ម ថាមពលកកើតឡើងវិញ ទេសចរណ៍ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងបញ្ញាសិប្បនិម្មិត (AI)។អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានបញ្ជាក់ថា ជាមួយនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ភាគីទាំងពីរត្រូវជំរុញខ្លាំងនូវការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់លើទាំងក្របខ័ណ្ឌបក្ស រដ្ឋ រដ្ឋាភិបាល និងការជួបប្រាស្រ័យប្រជាជន; ធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្លាយជាសសរស្តម្ភសំខាន់នៃកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើការបង្កើតគម្រោង "បង្គោលភ្លើងហ្វារ" ក្នុងវិស័យឧស្សាហកម្មរថយន្ត ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរឌីជីថល បច្ចេកវិទ្យាព័ត៌មាន ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពលកម្ម និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ។ ទាញយកអត្ថប្រយោជន៍អតិបរមានូវទីតាំងច្រកទ្វាររបស់ប្រទេសទាំងពីរ ដើម្បីចូលទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប (EU)។នាយប់ថ្ងៃដដែល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បានរួមគ្នាចូលរួមការប្រគំតន្ត្រីមិត្តភាពវៀតណាម-ស្លូវ៉ាគី៕
អត្ថបទផ្សេងទៀត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម14/04/2026ព័ត៌មាននៅព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung)។ ពង្រីកប្រពៃណីមិត្តភាពវៀតណាម-ចិន លើកកម្ពស់ការតភ្ជាប់យុទ្ធសាស្ត្រក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី14/04/2026ព័ត៌មានប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala14/04/2026ព័ត៌មាននិស្សិតឡាវនិងកម្ពុជា ប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីយ៉ាងកក់ក្តៅនៅទីក្រុងហូជីមិញ14/04/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន14/04/2026ព័ត៌មានដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទបញ្ចប់ប្រកបដោយជោគជ័យ13/04/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្ត្រីស្លូវ៉ាគី13/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត