• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។
អគ្គលេខាបក្ស លោក To Lam ក្នុង​ជំនួប​តាម​ទូរសព្ទតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។ រូបថត៖VNA

តាង​នាម​បក្ស​ រដ្ឋ ប្រជាជន​គុយបា​ និង​លោកនាយ​ឧត្តមសេនីយ៍​ Raul Castro Ruz លោក Miguel Diaz -Canel បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និង​ការជូនពររបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម និងបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម​​។

លោកលេខាទីមួយ និងជាប្រធានរដ្ឋ​គុយបា Miguel Diaz -Canel បានវាយតម្លៃ​​ខ្ពស់ចំពោះសមិទ្ធិផលរបស់​វៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងការកសាង និង​អភិវឌ្ឍប្រទេស ដោយចាត់ទុកថា នេះ​ជាគំរូដ៏ភ្លឺស្វាងសម្រាប់ចលនា បដិវត្តន៍និងកុម្មុយនិស្តអន្តរជាតិ​។

អគ្គលេខាបក្ស លោក To Lam បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមនោសញ្ចេតនា​ពិសេសរបស់គុយបា ដែលផ្តល់ដល់បក្ស រដ្ឋ និងប្រជាជនវៀតណាម បង្ហាញពីភាពស្និទ្ធស្នាលខាងនយោបាយ និងការចែករំលែកយ៉ាងជ្រាលជ្រៅរវាងប្រជាជនទាំងពីរ។

អបអរសាទរចំពោះគុយបាក្នុងឱកាសរំលឹកខួបលើកទី ៦៦ នៃទិវាបដិវត្តគុយបាប្រកបដោយជោគជ័យ និងសមិទ្ធិផលនានា ក្នុងការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងជំនះការលំបាកនានា អគ្គលេខាបក្ស លោកTo Lam បានអះអាងសារជាថ្មីអំពីជំហររបស់វៀតណាម ក្នុងការគាំទ្រដំណោះស្រាយមហាសន្និ​បាត​អង្គការសហប្រជាជាតិ​ដែលអំពាវនាវឱ្យបញ្ចប់ការហ៊ុមព័ទ្ធគុយបា។

ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖ VNA

ក្នុងឱកាសរំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-គុយបាឆ្នាំនេះ ថ្នាក់ដឹកនាំនៃបក្ស និងប្រទេសទាំងពីរបានចែករំលែកអំពីស្ថានភាពរបស់បក្ស និងប្រទេសនីមួយៗ។ ភាគីទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាម និងគុយបា ដោយចាត់ទុកនេះជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលភាគីទាំងពីរត្រូវខិតខំពង្រឹង និងអភិវឌ្ឍ​។ ទន្ទឹមនឹងនោះ រៀបចំយ៉ាងសកម្មនូវសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ និងការជួបប្រាស្រ័យប្រជាជនក្នុងឱកាសឆ្នាំមិត្តភាពវៀតណាម-គុយបាឆ្នាំ ២០២៥​។

ក្នុងឱកាសនេះ អគ្គលេខាបក្ស លោក To Lam បានរំលឹកឡើងវិញនូវសេចក្តីអញ្ជើញ និងស្វាគមន៍ចំពោះលោក Miguel Diaz-Canel ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម  ក្នុងឆ្នាំ ២០២៥ហើយបានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះលោកឧត្តមសេនីយ៍ Raul Castro Ruz៕

កាសែតរូបភាពវៀតណាម /VNA

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានសន្ទនាតាមទូរស័ព្ទជាមួយ លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានសន្ទនាតាមទូរស័ព្ទជាមួយ លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លេខាទីមួយបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz-Canel។

Top