នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។
អគ្គលេខាបក្ស លោក To Lam ក្នុងជំនួបតាមទូរសព្ទតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។ រូបថត៖VNA
តាងនាមបក្ស រដ្ឋ ប្រជាជនគុយបា និងលោកនាយឧត្តមសេនីយ៍ Raul Castro Ruz លោក Miguel Diaz -Canel បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការជូនពររបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម និងបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។
លោកលេខាទីមួយ និងជាប្រធានរដ្ឋគុយបា Miguel Diaz -Canel បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងការកសាង និងអភិវឌ្ឍប្រទេស ដោយចាត់ទុកថា នេះជាគំរូដ៏ភ្លឺស្វាងសម្រាប់ចលនា បដិវត្តន៍និងកុម្មុយនិស្តអន្តរជាតិ។
អគ្គលេខាបក្ស លោក To Lam បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមនោសញ្ចេតនាពិសេសរបស់គុយបា ដែលផ្តល់ដល់បក្ស រដ្ឋ និងប្រជាជនវៀតណាម បង្ហាញពីភាពស្និទ្ធស្នាលខាងនយោបាយ និងការចែករំលែកយ៉ាងជ្រាលជ្រៅរវាងប្រជាជនទាំងពីរ។
អបអរសាទរចំពោះគុយបាក្នុងឱកាសរំលឹកខួបលើកទី ៦៦ នៃទិវាបដិវត្តគុយបាប្រកបដោយជោគជ័យ និងសមិទ្ធិផលនានា ក្នុងការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងជំនះការលំបាកនានា អគ្គលេខាបក្ស លោកTo Lam បានអះអាងសារជាថ្មីអំពីជំហររបស់វៀតណាម ក្នុងការគាំទ្រដំណោះស្រាយមហាសន្និបាតអង្គការសហប្រជាជាតិដែលអំពាវនាវឱ្យបញ្ចប់ការហ៊ុមព័ទ្ធគុយបា។
ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖ VNA
ក្នុងឱកាសរំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-គុយបាឆ្នាំនេះ ថ្នាក់ដឹកនាំនៃបក្ស និងប្រទេសទាំងពីរបានចែករំលែកអំពីស្ថានភាពរបស់បក្ស និងប្រទេសនីមួយៗ។ ភាគីទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាម និងគុយបា ដោយចាត់ទុកនេះជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលភាគីទាំងពីរត្រូវខិតខំពង្រឹង និងអភិវឌ្ឍ។ ទន្ទឹមនឹងនោះ រៀបចំយ៉ាងសកម្មនូវសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ និងការជួបប្រាស្រ័យប្រជាជនក្នុងឱកាសឆ្នាំមិត្តភាពវៀតណាម-គុយបាឆ្នាំ ២០២៥។
ក្នុងឱកាសនេះ អគ្គលេខាបក្ស លោក To Lam បានរំលឹកឡើងវិញនូវសេចក្តីអញ្ជើញ និងស្វាគមន៍ចំពោះលោក Miguel Diaz-Canel ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងឆ្នាំ ២០២៥ហើយបានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះលោកឧត្តមសេនីយ៍ Raul Castro Ruz៕