អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព Jean-Pierre Lacroix (កណ្តាល) ចែករំលែកជាមួយសារព័ត៌មានអំពីការងារបោសសម្អាតមីនក្រោយសង្គ្រាម និងការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (រូបថត៖ VGP/Thuy Dung)
ក្នុងជំនួបនេះ ឧត្តមសេនីយឯក លោក Hoang Xuan Chien បានឲ្យដឹង ថា នាពេលខាងមុខ វៀតណាមសន្យាបង្កើនការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយដាក់ពង្រាយអង្គភាពជាច្រើនប្រភេទដូចជា៖ កងពលថ្មើរជើង គ្រឿងយន្ត អង្គភាពទំនាក់ទំនង និងអង្គភាពមួយចំនួនទៀត ហើយនឹងចុះឈ្មោះជាមួយប្រព័ន្ធត្រៀមលក្ខណៈរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (PCRS) សម្រាប់ត្រៀមដាក់ឲ្យដំណើរការ; បង្កើនចំនួនបេក្ខជនសម្រាប់តំណែងកម្រិតខ្ពស់នៅក្នុងអង្គការសហប្រជាជាតិ។ ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមសង្ឃឹមថា នឹងបន្តទទួលបានការគាំទ្រ និងការប្រឹក្សាយោបល់ពីអង្គការសហប្រជាជាតិ និងរូបលោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ Jean-Pierre Lacroix ផ្ទាល់ ដើម្បីឲ្យកងទ័ពប្រជាជនវៀតណាមបន្តរួមចំណែកប្រកបដោយប្រសិទ្ធភាពថែមទៀតក្នុងវិស័យរក្សាសន្តិភាព។
ថ្លែងអំណរគុណចំពោះវៀតណាមដែលចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធ ភាពក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អគ្គលេខា ធិការរង អង្គការសហប្រជាជាតិលោក Jean-Pierre Lacroix បានអះអាងនូវការគាំទ្រចំពោះវៀតណាម ការខិតខំប្រឹងប្រែង ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិក្នុងវិស័យនេះ។ លោក Jean-Pierre Lacroix ក៏បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពនិងវិជ្ជាជីវៈរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀត ណាម។ ទន្ទឹមនឹងនោះ លោកជឿជាក់ថា វៀតណាមនឹងបន្តរួមចំណែកប្រកបដោយប្រសិទ្ធភាពនិងបង្កើនការចូលរួមរបស់ខ្លួនក្នុងបេសកកម្មរួម៕