• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានមកដល់រដ្ឋធានី Ha Noi ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសវៀតណាម

នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ភរិយា និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ បានមកដល់រដ្ឋធានី Ha Noi ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់អគ្គលេខាធិកាបក្ស ប្រធានរដ្ឋ លោក To Lam និងភរិយា។
 សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស លោក Luong Cuongបានទទួលស្វាគមន៍អគ្គលេខាធិកាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងភរិយានៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ រូបថត៖ Pham Kien/TTXVN 

លេខានៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្ស លោក Le Hoai Trung បានទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងភរិយានៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ រូបថត៖ Pham Kien/TTXVN 

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងភរិយា នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ រូបថត៖ Pham Kien/TTXVN

 អគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងភរិយា បានមកដល់រដ្ឋធានី Ha Noi និងចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសវៀតណាម។ រូបថត៖ Pham Kien/TTXVN

 

កាសែតរូបភាពវៀតណាម /VNA

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top