ព័ត៌មាន ឡឹមដុងនឹងធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យចង្វាក់ jazz វៀតណាមលើកដំបូងនៅដាឡាត 31/10/2026 ពិធីបុណ្យតន្ត្រី jazz វៀតណាមលើកដំបូងឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅទីក្រុងដាឡាតចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមករា ឆ្ណាំ ២០២៧។ សន្និសីទសារព័ត៌មាន ជូនដំណឹងអំពីពិធីបុណ្យចង្វាក់ jazz វៀតណាម ឆ្នាំ២០២៦ នៅថ្ងៃទី៣០ ខែតុលា នៅទីក្រុង Da Lat។ រូបថត៖ VNAពិធីបុណ្យនេះ ដែលជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍នានាក្នុងក្របខ័ណ្ឌនៃពិធីបុណ្យផ្កាដាឡាតលើកទី១១ បានប្រមូលផ្តុំសិល្បករក្នុងស្រុក និងអន្តរជាតិល្បីៗជាច្រើន។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី ៣០ ខែតុលា លោក ឌិញ វ៉ាន់ ទួន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡឹម ដុង បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈពិសេសៗ នៅទីក្រុង ដាឡាត មិនត្រឹមតែរួមចំណែកដល់ការផ្សព្វផ្សាយកិត្តិនាម "ទីក្រុងច្នៃប្រឌិតនៃតន្ត្រី" ប៉ុណ្ណោះទេ ថែមទាំងបង្កើតតម្លៃសេដ្ឋកិច្ច ជំរុញកំណើនទេសចរណ៍ និងលើកកម្ពស់រូបភាពក្នុងស្រុកមូលដ្ឋានទៀតផង។«យើងទាក់ទាញព្រឹត្តិការណ៍នានា មករៀបចំនៅទីក្រុង ដាឡាត ដើម្បីឱ្យកិត្តនាមដែលមូលដ្ឋានបាននិងកំពុងកសាង នឹងបន្តរក្សា បញ្ជាក់ និងផ្សព្វផ្សាយថែមទៀត។ ប្រការនេះមិនត្រឹមតែមានអត្ថន័យលើកកម្ពស់ និងអភិវឌ្ឍន៍តម្លៃវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងបង្កើតតម្លៃសេដ្ឋកិច្ចទៀតផង។ សកម្មភាព និងព្រឹត្តិការណ៍ដូចនេះនឹងរួមចំណែកដល់គោលដៅកំណើនពីរខ្ទង់ តាមការបញ្ជារួមរបស់មជ្ឈិមនិងរបស់ខេត្ត។»សូមគូសបញ្ជាក់ថា ទីក្រុង ដាឡាត បានចូលរួមជាមួយបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូក្នុងវិស័យតន្ត្រីក្នុងខែតុលា ឆ្នាំ ២០២៣។ ការរៀបចំពិធីបុណ្យតន្ត្រី jazz វៀតណាមត្រូវបានរំពឹងថា នឹងរួមចំណែកដល់ការធ្វើឱ្យទិសដៅនៃការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងពង្រឹងទំនាក់ទំនងសិល្បៈអន្តរជាតិកាន់តែច្បាស់លាស់៕ តាម vovworld.vn/km-KH Tags:ពិធីបុណ្យតន្ត្រី jazz វៀតណាម ទីក្រុង ដាឡាត ព្រឹត្តិការណ៍វប្បធម៌

ពិធីបុណ្យតន្ត្រី jazz វៀតណាមលើកដំបូងឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅទីក្រុងដាឡាតចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមករា ឆ្ណាំ ២០២៧។ សន្និសីទសារព័ត៌មាន ជូនដំណឹងអំពីពិធីបុណ្យចង្វាក់ jazz វៀតណាម ឆ្នាំ២០២៦ នៅថ្ងៃទី៣០ ខែតុលា នៅទីក្រុង Da Lat។ រូបថត៖ VNAពិធីបុណ្យនេះ ដែលជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍នានាក្នុងក្របខ័ណ្ឌនៃពិធីបុណ្យផ្កាដាឡាតលើកទី១១ បានប្រមូលផ្តុំសិល្បករក្នុងស្រុក និងអន្តរជាតិល្បីៗជាច្រើន។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី ៣០ ខែតុលា លោក ឌិញ វ៉ាន់ ទួន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡឹម ដុង បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈពិសេសៗ នៅទីក្រុង ដាឡាត មិនត្រឹមតែរួមចំណែកដល់ការផ្សព្វផ្សាយកិត្តិនាម "ទីក្រុងច្នៃប្រឌិតនៃតន្ត្រី" ប៉ុណ្ណោះទេ ថែមទាំងបង្កើតតម្លៃសេដ្ឋកិច្ច ជំរុញកំណើនទេសចរណ៍ និងលើកកម្ពស់រូបភាពក្នុងស្រុកមូលដ្ឋានទៀតផង។«យើងទាក់ទាញព្រឹត្តិការណ៍នានា មករៀបចំនៅទីក្រុង ដាឡាត ដើម្បីឱ្យកិត្តនាមដែលមូលដ្ឋានបាននិងកំពុងកសាង នឹងបន្តរក្សា បញ្ជាក់ និងផ្សព្វផ្សាយថែមទៀត។ ប្រការនេះមិនត្រឹមតែមានអត្ថន័យលើកកម្ពស់ និងអភិវឌ្ឍន៍តម្លៃវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងបង្កើតតម្លៃសេដ្ឋកិច្ចទៀតផង។ សកម្មភាព និងព្រឹត្តិការណ៍ដូចនេះនឹងរួមចំណែកដល់គោលដៅកំណើនពីរខ្ទង់ តាមការបញ្ជារួមរបស់មជ្ឈិមនិងរបស់ខេត្ត។»សូមគូសបញ្ជាក់ថា ទីក្រុង ដាឡាត បានចូលរួមជាមួយបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូក្នុងវិស័យតន្ត្រីក្នុងខែតុលា ឆ្នាំ ២០២៣។ ការរៀបចំពិធីបុណ្យតន្ត្រី jazz វៀតណាមត្រូវបានរំពឹងថា នឹងរួមចំណែកដល់ការធ្វើឱ្យទិសដៅនៃការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងពង្រឹងទំនាក់ទំនងសិល្បៈអន្តរជាតិកាន់តែច្បាស់លាស់៕
អត្ថបទផ្សេងទៀត អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម អញ្ជើញទទួលជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់31/10/2026ព័ត៌មាន នៅរសៀលថ្ងៃទី ៣០ ខែតុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានទទួលជួបជាមួយលោក Elchin Amirbayov បេសកជនពិសេសរបស់ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១៩៥ ទិវាបង្កើតខេត្តថៃង្វៀន31/10/2026ព័ត៌មានវៀតណាមចូលទៅក្នុងក្រុមប្រទេសចំនួន ២០ ដែលមានទ្រង់ទ្រាយពាណិជ្ជកម្មធំជាងគេបំផុតនៅលើពិភពលោក30/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញជួបជាមួយប្រតិភូសមាជិការសភានីតិកាលទី១៦30/10/2026ព័ត៌មានទំហំនាំចូលនិងនាំចេញទំនិញសរុបរបស់វៀតណាមបានលើសពី ១ ទ្រីលានដុល្លារអាមេរិកក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦29/10/2026ព័ត៌មានវៀតណាម និងសហគមន៍អន្តរជាតិអំពាវនាវឱ្យបញ្ចប់ការហ៊ុំព័ទពាណិជ្ជកម្មលើប្រទេសគុយបា29/10/2026ព័ត៌មានទីក្រុងហូជីមិញ៖ បង្កើតចក្ខុវិស័យយុទ្ធសាស្ត្រ និងប្តេជ្ញាធ្វើសកម្មភាពទម្លុះទម្លាយ29/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត