• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ស្ថាបត្យកម្មប្លែកនៃវិហារយូស៊ីញ (Du Sinh)

ផ្សេងពីរូបភាពខាងក្រៅដែលធ្លាប់តែឃើញមានបែបរចនាលោកខាងលិច នៅតាមវិហារកាតូលិក វិហារយូស៊ីញ (Du Sinh) នៅទីក្រុងដាឡាត បែរជាមានខ្លោងទ្វារបែបវៀតណាម រូបសំណាកនាគ ប៉មកណ្តឹង ចុងចែងកោងឡើង។ល។ ធ្វើឱ្យ​មនុស្សគ្រប់គ្នានឹកស្មានថានេះជា វិហារវត្តវៀតណាមមួយ។ យ៉ាងនេះ មានអ្នកគង្វាលគ្រប់គ្រងនៃវិហារ តែងពោលហៅថា “ព្រះវិហារ”។ ភាពប្លែកទាំងនេះ មិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ នៅទាំងឆ្លុះបញ្ចាំងប្រការពិសេស ក្នុងជីវភាពរស់នៅ វប្បធម៌ សាសនា របស់ប្រជាជនវៀតណាម។

វិហារយូស៊ីញ (Du Sinh) បានកសាងនៅឆ្នាំ១៩៥៦ សម្ពោធឆ្លងនៅថ្ងៃបុណ្យណូអែលនាឆ្នាំ១៩៥៧ ដោយ​ឡែក​ប៉ម​កណ្តឹង​បានធ្វើសម្រេចនៅឆ្នាំ១៩៦២។ សំឡឹងមើលទិដ្ឋភាពទូទៅ ស្ថាបត្យកម្មវិហារយូស៊ីញ (Du Sinh) ពិតដូចជាវត្តវៀតណាមមួយខ្នងអញ្ចឹង។ វិហារស្ថិតនៅលើកំពូលខ្ពង់រាប ក្បែរផ្លូវហ្វៀនចើងកុងចួរ (Huyen Chan Cong Chua) ទីក្រុងដាឡាត។ ខ្លោងទ្វារវិហារបានកសាងទ្រង់ទ្រាយដូចខ្លោងទ្វារវៀតណាម បានរចនាសម្ពន្ធបែបសាមញ្ញ។ ពីខ្លោងទ្វារធ្វើដំណើរទៅកាន់វិហារ គឺជាកំណាត់ផ្លូវមួយចោត បានបែងចែកជា៥កាំ។ នៅកណ្តាលមានកាំជណ្តើរវែង ពិសេសសងខាងមាននាគស៊ីម៉ងត៍ ដេកបណ្តោយវែង ទាំងពីប៉មកណ្តឹងរហូតទៅដល់ខ្លោងទ្វារ។

នៅមុខវិហារ មានប៉មកណ្តឹងដំបូលប្រក់ក្បឿង ចុងចែងកោងឡើង នៅសងខាងគឺអគារជាន់មានរូបសំណាកព្រះអម្ចាស់ ក៏បានសាងបែបតែមួយ។ រចនាសម្ពន្ធទាំងបីនេះ ប្រគំគ្នាបង្កើតជារូបសណ្ឋានធំមួយ បន្ទាប់ពីខ្លោងទ្វារវិហារ។



វិហារយូស៊ីញ (Du Sinh) បានកសាងនៅឆ្នាំ១៩៥៦ មានស្ថាបត្យកម្មបែបលក្ខណៈប្រពៃណីវៀតណាម ជាមួយនឹងក្បាច់រចនាតុបតែង អគារជាន់ ដំបូល ប៉មកណ្តឹង។ល។ ដូចជាវិហារបូជា វត្ត របស់ប្រជាជនវៀតណាម។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម

 
ប៉មកណ្តឹង មានសសរទ្របួនខាងក្រោម រូបរាងដើមឫស្សីលឿង ភ្ញោចអារម្មណ៍រលឹកទៅដល់រូបភាព ដែលធ្លាប់ជិតដិតនៅភូមិស្រុកជនបទវៀតណាម។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
 
សម្រស់ស្អាតពិសេសនិងប្លែក របស់ប៉មកណ្តឹងវិហារយូស៊ីញ (Du Sinh)។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
 

នាគធំមួយគូនិងប៉មកណ្តឹង បានកសាងតាមបែបស្ថាបត្យកម្មវៀតណាមសុទ្ធសាធ ជាលក្ខណៈស្ថាបត្យកម្មពិសេស ប្លែក មិនធ្លាប់ឃើញនៅវិហារកាតូលិក។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម

 

បរិសទ្យសានាកាតុលិក យូស៊ីញ (Du Sinh) តុបតែងរាត្រីផ្តល់ឱវាទសម្រាប់លោកឪ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម

 

វិហារស្ថិតនៅកណ្តាលបរិយាកាសដ៏ត្រជាក់ នៃម្លប់រុក្ខជាតិ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម

 

វិហារជាអគារពីរជាន់ធំមួយ ជញ្ជាំងថ្ម ដំបូលក្បឿងក្រហម តាមបែបអគារប្រពៃណី។ ផ្នែកខាងក្រៅ មានរបៀងវែងនៅសងខាង។ ប្រការពិសេស សសរធំនៅរបៀង និងសសរខាងក្នុងវិហារ សុទ្ធតែបានរចនារូបដើមឫស្សី ពក ភ្ញោចអារម្មណ៍រលឹកដល់ភាពជិតស្និទ្ធ ជាមួយនឹងវប្បធម៌ភូមិស្រុក របស់ប្រជាជនវៀតណាម។ របៀងជំវិញ បានតុបតែងដោយរង្វង់មូល មានអក្សរ “អាយុ” ជាបែបតុបតែងស្ថាបត្យកម្មពិសេសមួយនៃវិហារបូជា និងវត្តវៀតណាម។

ពិសេស ការប្រើប្រាស់រូបភាពនាគក្នុងការតុបតែងវិហារយូស៊ីញ (Du Sinh) ទុកជាលក្ខណៈ​ពិសេសមួយ ចំពោះស្ថាបត្យកម្មធម្មតានៃវិហារកាតុលិក។ ពីព្រោះនាគបានប្រើប្រាស់ត្រឹមតែតុបតែងនៅលើសំណង់ដូចជា៖វិមាន ផ្នូរស្តេច វិហារបូជានិងវត្តជាដើម កម្រឃើញមាននៅលើសំណង់ស្ថាបត្យកម្មលោកខាងលិច ពិសេស​គឺវិហារបូជា។ មិនត្រឹមតែប៉ុណ្ណោះ នាគពេលបានប្រើប្រាស់លើសំណង់នេះ នៅមានការកម្លាយមួយគួរភ្ញាក់ផ្អើល។ ប្រសិនបើស្ថាបត្យកម្មវិមាន វិហារបូជា និងវត្តវៀតណាម តែងបានកសាងដោយមានទម្រង់ “នាគពីរដណ្តើមចន្ទ” សម្តែងការគោរព ប្រោសប្រទាននៃព្រះអាទិទេព នៅខ្លោងទ្វារវិហារយូស៊ីញ (Du Sinh) ទម្រង់នេះ បានកម្លាយទៅជា “នាគពីរគាល់ព្រះយេសូ ពកុមារ”។

បកស្រាយការគួបផ្សំដ៏ប្លែកនេះ មនុស្សគ្រប់គ្នាមានមតិថា វាផ្តើមចេញពីគោលគំនិតនិងបំណងនៃស្ថាបនិក អ្នកចាត់ទុកជា “ព្រលឹង” នៃសំណង់ស្ថាបត្យកម្មវិហារយូស៊ីញ (Du Sinh) នោះគឺលោកឪ ប៊ូវយឿង (Buu Duong)។ លោកឪមានខ្សែស្រឡាយនឹងរាជវង្ស ង្វៀន ជាចៅជំនាន់ទី៥នៃស្តេចមីញម៉ាង (Minh Mang) ជាអ្នកគោរពព្រះពុទ្ធសាសនា។ មុនពេលទៅគោរពសាសនាយេសូ លោកឪធ្លាប់បានបួសរៀននៅវត្តពុទ្ធសាសនា ជំនាញអក្សរហានណោម យល់ដឹងអំពីវប្បធម៌ និងទ្រឹស្តីលោកខាងលិច។ ប្រហែលជាឥទ្ធិពលនៃជម្រៅប្រពៃណី វប្បធម៌ អប់រំ និងគ្រួសារ ដូច្នេះក្រោយមកលោកក៏កសាងវិហារ យូស៊ីញ (Du Sinh) មានបែបពិសេស ប្លែក ដូចនេះ៕


អត្ថបទនិងរូបថត៖ ថាញហ្វ័រ
ប្រែសម្រួល៖ រីកើង


រថភ្លើងតភ្ជាប់បេតិកភណ្ឌនៃភាគកណ្តាល

រថភ្លើងតភ្ជាប់បេតិកភណ្ឌនៃភាគកណ្តាល

នាពេលថ្មីៗនេះ គណៈកម្មាធិការប្រជាជនខេត្ត ធឿធៀន​ហ្វេ (Thua Thien Hue) អគ្គក្រុមហ៊ុនផ្លូវដែកវៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុង ដាណាំង (Da Nang) បានសម្របសម្រួលរៀបចំពីធីដាក់​ឲ្យ​ដំណើរ​ការរថភ្លើងទេសចរណ៍...

Top