• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

សោភណ្ឌភាពពីកម្រង “ផ្តៅឫស្សីត្បាញ”

តាមពាក្យស្លោក “កោបយ របស់ប្រជាជនវៀតណាម”  GenViet Jeans ពីយូរ​លង់​មក​ហើយ​គឺ​ជាពាណិជ្ជៈសញ្ញាសម្លៀកបំពាក់បានអ្នកស្រឡាញ់ម៉ូដសម្លៀកបំពាក់ធ្វើ​ពី​ក្រណាត់​កោ​បយ​ ក្នុង​ប្រទេស​​​ពេញ​និយម។ ថ្មីៗ នេះក្នុងសប្តាហ៍បង្ហាញម៉ូដសម្លៀកបំពាក់និទាឃរដូវ ឈាន​​ចូល​រដូវ​ក្តៅ​វៀត​ណាម​ ឆ្នាំ២០១៥ GenViet Jeans ចេញមុខ​កម្រង​“ផ្តៅឫស្សី​ត្បាញ​”​ពិ​សេស​​និង​ប្រកដោយ​តំលៃមិនអាចកាត់ថ្លៃរបស់វៀតណាម។
តំណាងក្រុមអ្នករចនាម៉ូដរបស់ GenViet Jeans អ្នករចនាម៉ូដវ័យក្មេង ង្វៀនធុយលីញ ឲ្យដឹងថា ដោយសារ​ការ​ពេញ​ចិត្តនិងគំនិតផ្តួចផ្តើមពីផលិតផលប្រពៃណីផ្តៅឫស្សីត្បាញរបស់វៀតណាម បណ្តាគំរូរចនាម៉ូដរបស់ Gen​Viet Jeans  នៅតែរក្សាដដែលរចនាសម្ព័ន្ធមូលដ្ឋាន និងមិនស្មុកស្មាញរួមផ្សំនឹងផ្ទាំងត្បាញពីផ្តៅ កញ្ច្រែង​​ឫស្សី​ត្បាញ…ធ្វើឲ្យគុណភាពក្រណាត់កោបយប្រពៃណី ដែលបង្ហាញពី​ភាព​ខុសគ្នា​និង​ចំណាប់​អារម្មណ៍​​​ក្នុង​គំរូ​រចនាម៉ូដនិមួយៗ។ ក្នុងកម្រង “ផ្តៅឫស្សីត្បាញ” អ្នករចនាម៉ូដរបស់ GenViet Jeans មិន​ត្រឹម​តែ​ផ្តល់​បណ្តា​ម៉ូដ​ធ្លាប់ស្គាល់តែប៉ុណ្ណោះហើយដូចជា៖ អាវសឺមី អាវធំ ... ក្នុងបណ្តាផលិតផល​ពីពេល​មុន​រហូត​​​ដល់​បច្ចុប្បន្ន​នេះ​​ នៅមានគំរូរចនាម៉ូដវ័យក្មេង ចរិតដោយឡែកជាមួយម៉ូដសំពត់ខ្លី crop - top សំរាប់​នារី​ដែរ​។ ទន្ទឹម​នឹង​នេះ​ ក៏​មានគំរូរចនាម៉ូដសេរីសំរាប់ប្រុសមានលក្ខណៈសមស្របនឹងបរិស្ថាននិមួយៗ។

ខោកោបយជាមួយនឹងអាវវែងសំរាប់ប្រុសបង្កចំណាប់អារម្មណ៍ឲ្យឈុកសម្លៀកបំពាក់

អ្នកបង្ហាញម៉ូដបរទេសបង្ហាញសម្លៀកបំពាក់ត្រូវគូរប្លង់ដោយគំនិតផ្តួចផ្តើមពីផលិតផលប្រពៃណីផ្តៅឫស្សីរបស់វៀតណាម

បណ្តាគំរូរចនាម៉ូដសំពត់នៅតែរក្សាដដែលរចនាសម្ព័ន្ធម៉ូដមូលដ្ឋានរបស់ GenViet និងប្រើប្រាស់​ក្បាច់​រចនា​ដូច​រូបភាព​ផ្តៅឫស្សី​ត្បាញ ​ហើយបង្កើតបណ្តាផលិតផលមានតំលៃវៀតណាម

បណ្តាម៉ូដធ្លាប់ឃើញដូចជាសំពត់វែង អាវសឺមី ខោខ្លី ដែលមានអារម្មរណ៍ស្រួលសំរាប់អ្នកប្រើប្រាស់

គំរូរចនាម៉ូដមួយមានថ្នេរកាត់យ៉ាងឆើតឆាយ បង្កើតភាពទាក់ទាញសំរាប់សម្លៀកបំពាក់នារី

កម្រងខោអាវ "ផ្តៅឫស្សីត្បាញ"ផ្តល់បណ្តាគំរូរចនាម៉ូដបង្ហាញភាពខ្លាំងក្លាសំរាប់ប្រុស

អាវព័ទ្ធជិតជាមួយនឹងសំពត់ខ្លីដែលមានក្បាច់រចនាផ្តៅឫស្សីត្បាញ បង្កើតភាពទាក់ទាញនិងប្លែកៗ របស់សម្លៀកបំពាក់

ខោកោបយមានបច្ចេកទេសហែកជាមួយនឹងអាវសឺមីពណ៌ស បង្កើតចរិតដោយឡែកសំរាប់អ្នកពាក់

អាវសឺមីរួមផ្សំនឹងគ្រឿងបន្ទាប់បន្សំកាបូបធ្វើពីក្រណាត់កោបយ បង្តើតការផ្លាស់ប្តូរខ្លាំងសំរាប់កម្រងខោអាវ

អាវអៀមជាមួយនឹងសំពត់វែងដែលគូរប្លង់តាមរូបភាពផ្តៅឫស្សីត្បាញ

បណ្តាអ្នករចនាម៉ូដរបស់ GenViet Jeans បង្តើតកម្រោង "ផ្តៅឫស្សីត្បាញ"

ជាពិសេស ការអនុវត្តបច្ចេកទេសបោកដោយដៃ ដែលមានលក្ខណៈវិចិត្រសិល្បៈ​ខ្ពស់​រួមផ្សំនឹង​បច្ចេក​ទេស​ដេរ​​យ៉ាងហ្មត់ចត់ ការរួមផ្សំពណ៌បង្កើតស្នាមលាបលើក្រណាត់ កម្រងខោអាវ​“ផ្តៅឫស្សី​ត្បាញ​”ក៏​ឧទេ្ទសនាម​បណ្តា​គំរូរចនាម៉ូតរ៉ូប​ ដែលពាក់ក្នុងពិធីជប់លៀងមានលក្ខណៈទន់ភ្លន់ ខុសនឹងភាពគម្រាំង​រឹងរបស់​ក្រណាត់​កោ​បយ​ ។

លោកស្រី ទ្រីញថាញ់ហាយ នាយិកាពាណិជ្ជៈសញ្ញា GenViet Jeans  ឲ្យដឹងថា ៖ “ដោយគំនិតផ្តួច​ផ្តើម​ពី​ស្នេហា​ស្រុកកំណើតរបស់បណ្តាអ្នក​កសាងពាណិជ្ជៈសញ្ញា GenViet Jeans សំរាប់ប្រជាជនវៀតណាម អ្នក​រចនាម៉ូដ​​​មានបំណងប្រាថ្នានូវការផ្តល់បណ្តាតំលៃវៀតណាមបានបង្ហាញក្នុងគំរូរចនាម៉ូដនៃកម្រងខោអាវ  “ផ្តៅ​ឫស្សីត្បាញ” ដែលផ្តល់ឲ្យមហជន​ស្រឡាញ់ម៉ូដសម្លៀកបំពាក់់គំហើញមួយប្លែក​និងពិសេស​អំពី​ក្រណាត់​​​​កោបយ  ហើយនៅតែធានាលក្ខណៈមានអារម្មរណ៍ស្រួលរបស់ម៉ូដសម្លៀកបំពាក់”៕


 
អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រឹនថាញ់យ៉ាង

 

nguyenhuonggiang

អ្នករចនាម៉ូដសម្លៀកបំពាក់ ញ៉ឹតធឹក (Nhat Thuc) បង្កើតពិសេសភាពដោយកម្រងម៉ូដសម្លៀកបំពាក់ អណ្ដើក (Quy)

អ្នករចនាម៉ូដសម្លៀកបំពាក់ ញ៉ឹតធឹក (Nhat Thuc) បង្កើតពិសេសភាពដោយកម្រងម៉ូដសម្លៀកបំពាក់ “អណ្ដើក” (Quy)

ស្ថិតក្នុងក្របខណ្ឌនៃ​គម្រោង​រច​នា​ម៉ូដ​សម្លៀក​បំ​ពាក់​ដែលយក​គំ​និត​ពីសត្វ​ពិសិដ្ឋ​ទាំង​បួនក្នុង​ជំ​នឿ​វប្បធម៌​នៃ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ​ដែល​ជា​និមិត្តរូប​នៃ​សំ​ណាង​ល្អ​ និងសេចក្តីសុខគឺ៖ នាគ​ ម៉ុងសាយ អណ្តើក និង​ហង្ស​។ 

Top