• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងម៉ុងហ្គោលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅម៉ុងហ្គោលីចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម តបតាម សេចក្ដីអញ្ជើញរបស់ប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh និង លោកជំទាវ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនង ដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ុងហ្គោលី។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីម៉ុងហ្គោលី
លោក Ukhnaagiin Khurelsukh។ (រូបថត៖ TTXVN)
សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់យ៉ាងច្បាស់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពថា ការអភិវឌ្ឍ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាង វៀតណាមនិងម៉ុងហ្គោលី គឺស្របតាមផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ; ឯកភាពលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជា “ភាពជាដៃគូគ្រប់ ជ្រុងជ្រោយ” និងបន្តជំរុញការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា៖ ការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិ សន្តិសុខ និងការអនុវត្តច្បាប់; ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្នុងនោះយល់ព្រមពិចារណាលើការចុះហត្ថលេខាថ្មីលើ កិច្ចព្រមព្រៀងអំពីការលើកទឹកចិត្ត និងការពារការវិនិយោគ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ប្រទេសទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យកសិកម្ម វិទ្យាសាស្ត្រ ដឹកជញ្ជូន វប្បធម៌ កីឡា ទេសចរណ៍ អប់រំ ការងារ បរិស្ថាន និងការ គាំពារសង្គម។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិផងដែរ។
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅម៉ុងហ្គោលីរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានរួមចំណែកយ៉ាង សំខាន់ក្នុងការតម្រង់ទិស និងបើកយថាទស្សន៍សម្រាប់ទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

រួមគ្នាការពារ ថែទាំ និងលើកកំពស់តួនាទីរបស់ជនចាស់ជរា​

រួមគ្នាការពារ ថែទាំ និងលើកកំពស់តួនាទីរបស់ជនចាស់ជរា​

ថ្ងៃទី ១ ខែតុលា គឺជាទិវាមនុស្សចាស់អន្តរជាតិ។ ក្នុងឱកាសនេះ នារសៀលថ្ងៃទី៣០ ខែកញ្ញា ទីក្រុងហូជីមិញ បានបំផុសខែសកម្មភាពដើម្បីជនចាស់ជរាឆ្នាំ ២០២៤ ក្រោមប្រធានបទ “រួមដៃគ្នាការពារ ថែទាំ និងលើកកំពស់តួនាទីរបស់ជនចាស់ជរា”។

Top