• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សៀវភៅរបស់អតីតអគ្គលេខាបក្ស ង្វៀន ភូ ជុងទាក់ទាញចំណាប់អារម្មណ៍ក្នុងពិធីបុណ្យ ManiFiesta (បែលហ្សិក)

ធីបុណ្យ ManiFiesta (សាមគ្គីភាព) ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំដោយគណបក្សពលកម្មបែលហ្ស៊ិក (PTB) បានក្លាយជាទីជួបជុំដ៏សំខាន់មួយសម្រាប់កម្មករ និងវណ្ណៈកម្មកម្មករទូទាំងប្រទេសបែលហ្សិក។
 
ភ្ញៀវទេសចរណ៍ចាប់អារម្មណ៍លើសៀវភៅរបស់អតីតអគ្គលេខាបក្ស ង្វៀន ភូជុង អំពីសង្គមនិយម (រូបថត៖ TTXVN)

ប្រារព្ធឡើងនៅថ្ងៃទី ៧ ខែកញ្ញានិងថ្ងៃទី ៨ ខែកញ្ញានៅទីក្រុងឆ្នេរសមុទ្រ Ostend ពិធីបុណ្យឆ្នាំនេះបានទទួលស្វាគមន៍អ្នកទស្សនាជាង ១៥.០០០ នាក់ ជាមួយនឹងសកម្មភាពចម្រុះនិងសម្បូរបែប។

ក្នុងចំណោមស្តង់អន្តរជាតិនៅមហោស្រពនោះ ស្តង់របស់ស្ថានទូតវៀត ណាមទទួលបានការចាប់អារម្មណ៍ជាពិសេសពីមិត្តអន្តរជាតិមួយចំនួនធំ។ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅព្រះរាជាណាចក្របែលហ្ស៊ិក លោក Nguyen Van Thao បានមានប្រសាសន៍ថា វៀតណាមឧទ្ទេសនាមជាមួយសាធារណៈជន និងមិត្តអន្តរជាតិរបស់បែលហ្ស៊ិកអំពីលោកប្រធានហូជីមិញតាមរយៈឯកសារប្រវត្តិសាស្ត្រអំពីបុព្វបទបដិវត្តន៍របស់លោក។ ទន្ទឹមនឹងនោះ វៀតណាមក៏បាននាំយកសៀវភៅរបស់អតីតអគ្គលេខាបក្ស លោក ង្វៀន ភូជុង ដែលបានបកប្រែជាភាសាបារាំង អង់គ្លេស និងហូឡង់ ដោយផ្តោតលើបញ្ហាទ្រឹស្តី និងការអនុវត្តមួយចំនួនអំពីសង្គមនិយម និងមាគ៌ាទៅកាន់សង្គមនិយមនៅវៀតណាម។ នៅស្តង់សៀវភៅ “ទ្រឹស្តី និងការអនុវត្តមួយចំនួនអំពីសង្គមនិយម និងគោលមាគ៌ាទៅកាន់សង្គមនិយមនៅវៀតណាម” របស់អតីតអគ្គលេខាបក្ស ង្វៀនភូជុង បានទាក់ទាញចំណាប់អារម្មណ៍ពីមិត្តអន្តរជាតិ។ មនុស្សជាច្រើនបានមកស្តង់ដើម្បីស្វែងយល់ពីស្នាដៃនេះ ហើយចង់ទិញសៀវភៅនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top