ស្នាដៃលេចធ្លោនៅលើទឹកដីបារាំង
រៀនបញ្ចប់ឆ្នាំទីបី នៅសកលវិទ្យាល័យចម្រុះហាណូយ ផាន ហាយឿង (Phan Ha Duong) ទទួលបានអាហារូបករណ៍នៃរដ្ឋាភិបាលបារាំង។ ជាមួយនឹងសំណុំលិខិតដែលមានលទ្ធផលសិក្សាល្អប្រសើរ បងស្រីបានជ្រើសរើសពិសេសមិនបាចប្រឡង បន្តសិក្សាឆ្នាំទី៤នៅសកលវិទ្យាល័យបារីសទី៦។ នេះជាប្រការមួយដ៏មានបុណ្យកុសល ធ្លាក់មកលើនិស្សិតវៀតណាមម្នាក់ ដូចជាបងស្រី។
ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ខាង ធរណីមាត្រ ពិជគណិតនៅឆ្នាំ១៩៩៥ លោកគ្រួណែនាំរបស់បងស្រី គឺលោកសាស្រ្តាចារ្យ Christian Peskine (នាយកវិទ្យាស្ថានគណិតវិទ្យា នៃសកលវិទ្យាល័យបារីសទី៦ និង បារីសទី៧) ស្នើសិស្សរបស់ខ្លួនស្រាវជ្រាវខ្ពស់ជាង ប៉ុន្តែផាន ហាយឿង (Phan Ha Duong) បែរជាជ្រើសរើសយក IT ដើម្បីបន្តការសិក្សា។
តាមដូចការបកស្រាយនៃសាស្រ្តាចារ្យរង ផាន ហាយឿង (Phan Ha Duong) អំពីការផ្លាស់ប្តូរនេះ ពីព្រោះ៖ “IT នៅវៀតណាម ខណៈពេលឥឡូវនេះ នៅថ្មីបង្គួរ ទើបតែស្រាវជ្រាវខាងកម្មវិធីអនុវត្ត ប៉ុន្តែកាន់តែអភិវឌ្ឍន៍ IT កាន់តែត្រូវការការស្រាវជ្រាវមូលដ្ឋាន ក្នុងនោះមានគណិតវិទ្យា”។
![]() សាស្រាចារ្យរង ផាន ហាយឿង (Phan Ha Duong) ជាស្រ្តីជនជាតិវៀតណាមម្នាក់ ដែលមានវ័យក្មេងបំផុតរហូតដល់សព្វថ្ងៃ ដែលបានតាំងងារជាសាស្រ្តាចារ្យរង ក្នុងសកលវិទ្យាល័យបារីសទី៧ នៅអាយុ២៦ឆ្នាំ។ ![]() សាស្រ្តាចារ្យរង ផាន ហាយឿង (Phan Ha Duong) រួមនិងគណិតវិទូល្បីឈ្មោះពិភពលោក លើ Website Maths Day for Development។ សាស្រ្តាចាររង ផាន ហាយឿង (Phan Ha Duong) (ឈរទីបីរាប់ពីស្តាំទៅ) ពិភាក្សានឹងគណៈប្រតិភូនៅសិក្ខាសាលា “Maths Day for Development - ទិវាគណិវិទ្យានឹងការអភិវឌ្ឍ”។ |
ខែមករា ឆ្នាំ១៩៩៩ សារណាបណ្ឌិតរបស់ បងស្រី ផាន ហាយឿង (Phan Ha Duong) បានក្រុមប្រឹក្សាឱ្យពិន្ទុនៃសកលវិទ្យាល័យបារីសទី៧ រៀបជាប់លំដាប់ថ្នាក់ឆ្នើមបំផុត (très honorable)។ អំណះពេលនោះ ផ្នែក IT សកលវិទ្យាល័យបារីសទី៧ ត្រូវការជម្រើសសាស្រ្តាចារ្យរងបីនាក់ ក្នុងចំណោមសំណុំលិខិតទាំង១០០ ដែលដាក់ពាក្យចុះឈ្មោះ ជាមួយនឹងបទដ្ឋានពិនិត្យវាយតម្លៃខ្ពស់។ អ្នកដែលដាក់ពាក្យតែងមានបរិញ្ញាបត្រ Postdoc (ក្រោយបណ្ឌិត) ឬមានបទពិសោធន៍បង្រៀនតាមកិច្ចសន្យាច្រើនឆ្នាំ។
ថ្វីត្បិត បណ្ឌិតវ័យក្មេង ផាន ហាយឿង (Phan Ha Duong) បានឆ្លងកាត់យ៉ាងឆ្នើមបំផុត មកលើស្ទើទាំងអស់អ្នកមានវ័យចំណាស់ មានបទពិសោធន៍ជាងខ្លួនឯង បានជាប់លំដាប់លេខ១។
នៅបារាំង តំណែងជាសាស្រ្តាចារ្យរង សាស្រ្តាចារ្យ នឹងបានបញ្ចូលក្របខណ្ឌជាផ្លូវការ។ ពិសេស ជាមួយប្រាក់ខែ៣.០០០ euro (កម្រិតមជ្ឈិមជននៅបារាំង) និង មានឱកាសចូលរួមសន្និសីទ សិក្ខាសាលា រួមនឹងការជំនួយប្រធានបទ ផាន ហាយឿង (Phan Ha Duong) អាចស្ងប់ចិត្តផ្តល់ពេលវេលាទាំងស្រុងសម្រាប់ឱ្យការបង្រៀន និង ស្រាវជ្រាវ។
ថ្វីត្បិត ខែសីហា ឆ្នាំ២០០៥ បន្ទាប់ពី១២ឆ្នាំធ្វើការនៅបារាំង ផាន ហាយឿង (Phan Ha Duong) និងស្វាមី ដែលកំពុងបង្រៀននៅសហរដ្ឋអាមេរិក បារាំង អង់គ្លេស សម្រេចចាកចេញពីតំណែង ដែលជាតំណែងជាទីប្រាថ្នានៃ មនុស្សគ្រប់គ្នា វិលត្រឡប់មកកាន់ប្រទេសវៀតណាម ធ្វើជាកម្មាភិបាលនៅវិទ្យាស្ថានគណិតវិទ្យា។
តថូបនីយកម្ម សុបិនគណិតវិទ្យាលើមាតុភូមិ
មូលហេតុមួយក្នុងចំណោមមូលហេតុទាំងអស់ ដែលសម្រេចចិត្តវិលត្រឡប តាមដូចការចែករំលែករបស់សាស្រ្តាចារ្យរង ផាន ហាយឿង (Phan Ha Duong) ផុសចេញពីអនុស្សាវរីយ៍មួយ៖ “អត្ថបទដែលលោកគ្រួបង្រៀនខ្ញុំ នៅដើមឆ្នាំសិក្សាសកលវិទ្យាល័យ បានបើកចេញលំហំផ្ទៃមេឃថ្មីមួយ។ ខ្ញុំមានប្រាថ្នាថាថ្ងៃណាមួយ ក៏នឹងបានឈរបង្រៀននៅក្បែរក្តារខៀន ដូចលោកគ្រូដែរដើម្បីផ្ទេរចំណេះដឹង និង ចំណូលចិត្តខាងគណិតវិទ្យា ទៅដល់ជំនាន់សិស្សានុសិស្ស"។
“យើងខ្ញុំ បានបង្រៀនជូននិស្សិតវៀតណាម និង ធ្វើការជូនស្ថាបនរបស់វៀតណាម គឺជាសេចក្តីរំភើប និង ដ៏មានន័យម្យ៉ាង” សាស្រ្តាចារ្យរង ផានហាយឿង (Phan Ha Duong) បន្តចែករំលែក។
ហេតុនេះហើយ ពេលវិលត្រឡប់មកធ្វើការ នៅការិយាល័យមូលដ្ឋានគណិតវិទ្យា វិទ្យាស្ថានគណិតវិទ្យា សាស្រ្តាចារ្យរង ផាន ហាយឿង (Phan Ha Duong) បានចូលរួមបង្រៀនផង និង ស្រាវជ្រាវផង។ ជាមួយនឹងការងារបង្រៀន សព្វថ្ងៃ សាស្រ្តាចារ្យរង ផាន ហាយឿង (Phan Ha Duong) កំពុងចូលរួមបង្រៀនកម្មវិធីសិក្សាជាន់ខ្ពស់ នៅវិទ្យាស្ថានគណិតវិទ្យា និង សកលវិទ្យាល័យល្បីឈ្មោះមួយចំនួន នៅក្នុងប្រទេស។
![]() សាស្រ្តាចារ្យរង ផាន ហាយឿង (Phan Ha Duong) ថ្មីៗនេះ បានលើកនាមបញ្ចូលទៅក្នុងបញ្ជីនារីទាំង៥០នាក់ ដែលមានឥទ្ធិពលបំផុតនៅឆ្នាំ២០១៨ រៀបចំដោយទស្សនវដ្តី Forbes ជ្រើសរើស ខាងវិស័យវិទ្យាសាស្រ្ត និង អប់រំ។ ![]() សាស្រ្តាចារ្យរង ផាន ហាយឿង (Phan Ha Duong) ចែករំលែកខាងកម្មវិធីសិក្សាអប់រំគណិតវិទ្យាពិសេសនៅវៀតណាម ក្នុងសិក្ខាសាលា “Maths Day for Development - ទិវាគណិតវិទ្យានឹងការអភិវឌ្ឍ”។ ![]() លើក្តារខៀន ជាមួយនឹងវិធីបង្រៀនគណិតដ៏រស់រវើក ច្នៃប្រឌិតរបស់សាស្រ្តាចារ្យរង ផាន ហាយឿង (Phan Ha Duong) ជាប្រភពបំផុសគំនិតសម្រាប់មិត្តវ័យក្មេង ដែលស្រឡាញ់គណិតវិទ្យានៅវៀតណាម។ ![]() សាស្រ្តាចារ្យរង ផាន ហាយឿង (Phan Ha Duong) ថតរូបនឹងសិស្ស ដែលចូលរួមបោះជំរុំនារដូវប្រាំងគណិតវិទ្យា និង វិទ្យាសាស្រ្ត (MaSSP) ឆ្នាំ២០១៩។ |
រៀងរាល់ឆ្នាំ បងស្រី ផាន ហាយឿង (Phan Ha Duong) តែងបានសកលវិទ្យាល័យល្បីឈ្មោះរបស់បារាំងដូច បារីសទី៦ បារីសទី៧ ជាដើម អញ្ជើញទៅបង្រៀន និង ស្រាវជ្រាវ ក្នុងនាមជាសាស្រ្តាចារ្យអញ្ជើញ ក្នុងអំឡុងពេល១ ឬ២ខែ។
ក្នុងដំណើរសហការនឹងក្រុមស្រាវជ្រាវនៅបារាំង សាស្រ្តាចារ្យរង ផានហាយឿង (Phan Ha Duong) បានស្វែងរកឱកាសអាហារូបករណ៍ សម្រាប់ជូននិស្សិតឆ្នើមរបស់វៀតណាម ដែលអញ្ជើញទៅសិក្សាតាមសាលាល្បីឈ្មោះនៅបារាំង។
ជាមួយនឹងការងារស្រាវជ្រាវ សាស្រ្តាចារ្យរង ផាន ហាយឿង (Phan Ha Duong) សព្វថ្ងៃកំពុងស្រាវជ្រាវបញ្ហាគណិតវិទ្យាអនុវត្តលើ IT លម្អិតនោះគឺគណិតរាត់រាយ (discrete mathematics)។
សាស្រ្តាចាររង ផាន ហាយឿង (Phan Ha Duong) សព្វថ្ងៃជាអ្នកតំណាងតែមួយគត់របស់វៀតណាម បានអញ្ជើញទៅចូលរួមសិក្ខាសាលា “Maths Day for Development (ទិវាគណិតវិទ្យានឹងការអភិវឌ្ឍ) រៀបចំនៅមជ្ឈមណ្ឌល Unesco (បារាំង) ខែមីនា ឆ្នាំ២០១៩។ សិក្ខាសាលាប្រមូលផ្តុំអ្នកតំណាងគំរូបំផុសនៅក្នុងវិស័យជាង៣០០នាក់ អញ្ជើញមកពីប្រទេសនានាលើពិភពលោក។ |
តាមសាស្រ្តាចារ្យរង ផាន ហាយឿង (Phan Ha Duong) គណិតវិទ្យារាត់រាយ (discrete mathematics) ជាមូលដ្ឋានត្រូវចាំច្បាស់ ប្រសិនបើអភិវឌ្ឍន៍ក្បួនដោះស្រាយគណិត បញ្ចូលទៅក្នុងម៉ាស៊ីនកុំព្យូទ័រ។
រចនាសម្ពន្ធរាត់រាយនេះ សព្វថ្ងៃបានអនុវត្តសម្រាប់ឱ្យគណិតវិទ្យាទម្រង់បែបសូចនាករ ដូចបណ្តាញសង្គម និង វិស័យផ្សេងៗជាច្រើន។
រីឯចំណោទផ្នែក probability ស្ថិតិក្នុងគណិតវិទ្យា បានអនុវត្តក្នុងការងាររកឃើញវិធីព្យាបាលជំងឺ។
ដូចជាទ្រឹស្តីលេខ ជាវិស័យចំណាស់បំផុតមួយនៃគណិតវិទ្យា ក៏បានអនុវត្តក្នុងវិស័យទាំងនេះដែរ ដូចជាលេខសម្ងាត់ ហិរញ្ញវត្ថុ ធនាគារជាដើម។
“អនាគត ការអភិវឌ្ឍនៃវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ពួកយើងនឹងកាន់តែយល់ឃើញតួនាទីនៃគណិតវិទ្យា” សាស្រ្តាចារ្យរង ផាន ហាយឿង (Phan Ha Duong) សង្កត់ធ្ងន់។
ហេតុនេះហើយ តាមសាស្រ្តាចារ្យរង ផាន ហាយឿង (Phan Ha Duong) សព្វថ្ងៃជាទិសដៅមួយក្នុងចំណោមទិសដៅអភិវឌ្ឍន៍ គណិតវិទ្យារបស់វៀតណាម បានសហគមន៍គណិតវិទ្យាពង្រាយការ នោះគឺសំណង់គណិតវិទ្យាអនុវត្តជាក់ស្តែងគ្រប់ផ្នែកវិស័យ ដូចជាឧស្សាហកម្ម។
សាស្រ្តាចារ្យរង ផាន ហាយឿង (Phan Ha Duong) ជឿជាក់ថា ទៅអនាគតមិនឆ្ងាយ ការអភិវឌ្ឍសកម្មនៃសេដ្ឋកិច្ចវៀតណាម គណិតវិទូដូចជា បងស្រីនឹងព្រួតដៃជាមួយសហគ្រាស ដើម្បីស្រាយចំណោទរបស់ពួកគេ ដូចជាប្រទេសអភិវឌ្ឍន៍នានានៅលោកខាងលិច បានធ្វើឡើងតាំងពីច្រើនទសវត្សរ៍កន្លង៕
អត្ថបទ៖ ថាវវី រូបថត៖ វៀតគឿង