• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សុក្រិតច្រករបៀងច្បាប់ដើម្បីវៀតណាមរួមចំណែកដល់សន្តិភាពពិភពលោក

ច្បាប់ស្តីពីការចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គ្រោងនឹងត្រូវបានបោះឆ្នោតអនុម័តនៅថ្ងៃទី២៦ ខែមិថុនា ក្នុងសម័យ ប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី ១៥។
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានធ្វើបទបង្ហាញសង្ខេបអំពីខ្លឹមសារជាមូលដ្ឋាននៃសេចក្តីព្រាងច្បាប់ស្តីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ (រូបថត៖ quochoi.vn)

នេះនឹងក្លាយជាព្រឹត្ដិការណ៍ដ៏សំខាន់មួយ ជាលើកដំបូងដែលវៀតណាមមានក្រមច្បាប់ពេញលេញសម្រាប់គ្រប់គ្រង សកម្មភាពដាក់ពង្រាយកងកម្លាំងចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តាមនោះបើកទំព័រថ្មីសម្រាប់ការបន្តរួមចំណែកដើម្បីសន្តិភាពពិភពលោក។ ចាប់តាំងពីចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៤មក វៀតណាមបានសុក្រិតក្របខ័ណ្ឌច្បាប់ជាបន្តបន្ទាប់។ ដើម្បីបំពេញតាម តម្រូវការថ្មី ស្របតាមតួនាទី និងឋានៈថ្មីរបស់វៀតណាមទាំងកម្រិតទ្វេភាគី និងពហុ ភាគី ជាពិសេសអង្គការសហប្រជាជាតិ ការបង្កើតក្រមច្បាប់ពេញលេញមួយស្តីពីការ ចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាន្តិភាពអង្គការសហប្រជាជាតិគឺជាការងារចាំបាច់។

ចំណុចរបត់ដ៏សំខាន់ទាក់ទងនឹងស្ថាប័ន

វៀតណាមបានចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងបានពង្រាយកងកម្លាំងរបស់ខ្លួនចូលរួមតាំងពីឆ្នាំ ២០១៤។ មុននោះ ចាប់តាំងពីឆ្នាំ ១៩៩៦ វៀតណាមបានរួមចំណែកកាតព្វកិច្ចហិរញ្ញវត្ថុប្រចាំឆ្នាំចំពោះប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងរៀបចំដំណើរទៅពិនិត្យមើលជាច្រើន ទៅកាន់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាទៅកាន់ទីស្នាក់ ការអង្គការសហប្រជាជាតិផងដែរ។ គិតត្រឹមពេលនេះ វៀតណាមបានបញ្ជូននាយ ទាហាន និងយោធិនអាជីពចំនួន ១.១០០ នាក់ទៅបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅតាមបេសកកម្មនានា; ចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នាចំនួន ១០ ស្តីពីកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូ។

ឆ្លងកាត់រយៈពេល ១១ ឆ្នាំនៃការចូលរួម កំណើតនៃច្បាប់ស្តីពីការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានបង្កើត លក្ខខណ្ឌដើម្បីវៀតណាមបន្តរួមចំណែកប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយក្នុង ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាងថា៖

“ការចេញផ្សាយច្បាប់នេះ គឺសំដៅធ្វើស្ថាប័នភាវូបនីយកម្មនូវគោលជំហរ គោល មាគ៌ារបស់បក្ស សុក្រិតច្រករបៀងច្បាប់ ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នាក្នុងប្រព័ន្ធ ច្បាប់ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាអន្តរជាតិដែលវៀត ណាមជាសមាជិក។ ការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិ បន្តរួមចំណែកបង្កើនសមាហរណកម្មអន្តរជាតិ លើកកំពស់ឋានៈ និងកិត្យា នុភាពរបស់វៀតណាមលើឆាកអន្តរជាតិ”។

ដោយមាន ៤ ជំពូក និង ២៦ មាត្រា ច្បាប់បានចែងយ៉ាងជាក់លាក់លើគោល នយោបាយជាច្រើន រួមមាន៖ ការកសាងកងកម្លាំងវៀតណាមដើម្បីចូលរួមក្នុងប្រតិ បត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ការដាក់ពង្រាយកងកម្លាំងចូលរួម ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសមានយន្តការ ច្បាស់លាស់អំពីការធានាធនធាន របប និងគោលនយោបាយសម្រាប់កងកម្លាំងដែល ចូលរួមក្នុងបេសកកម្ម។ លោកវរសេនីយ៍ឯក Le Quoc Huy នៅការិយាល័យអចិន្ត្រៃយ៍ នៃក្រសួងនគរបាលទទួលបន្ទុកការរក្សាសន្តិភាពអង្គការសហប្រជាជាតិបានឲ្យដឹងថា៖

“សេចក្តីព្រាងច្បាប់នេះ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរបប គោលនយោបាយ សម្រាប់កងកម្លាំងចូលរួមរក្សាសន្តិភាព។ គោលនយោបាយ និងរបបដែលមានចែង ក្នុងឯកសារច្បាប់មុនៗ សុទ្ធតែត្រូវបានលើកឡើង និងលើកកំពស់ក្នុងសេចក្តីព្រាង ច្បាប់នេះ ព្រមទាំងបំពេញបន្ថែមចំណុចផ្សេងៗទៀត ដើម្បីលើកទឹកចិត្ត និងបង្កើត លក្ខខណ្ឌសម្រាប់បុគ្គលទាំងអស់ ក៏ដូចជាកម្មាភិបាល និងយុទ្ធជនក្នុងការចុះឈ្មោះចូលរួមសកម្មភាពរក្សាសន្តិភាពផងដែរ”។

ក្នុងបរិបទដែលវៀតណាមជំរុញសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើទាំងកម្រិតទ្វេភាគី និងពហុភាគី ជាពិសេសជាមួយអង្គការសហប្រជាជាតិនោះ ច្បាប់បានបំពេញបន្ថែមវិសាលភាព និងមុខសញ្ញាចូលរួម ស្របតាមនិន្នាការទូទៅរបស់អង្គការសហប្រជាជាតិ។ លោកវរសេនីយ៍ទោ To Long អនុប្រធានការិយាល័យអចិន្ត្រៃយ៍ទទួលបន្ទុកការរក្សាសន្តិភាពអង្គការសហប្រជាជាតិ អនុប្រធាននាយកដ្ឋានសន្តិសុខកិច្ចការបរទេស ក្រសួងនគរបាល បានបញ្ជាក់ថា៖

“ច្បាប់នេះនឹងបង្កើតមូលដ្ឋានច្បាប់ និងជួយឱ្យការអនុវត្តកាន់តែបើកចំហ និងស្របតាមបទប្បញ្ញត្តិនៃច្បាប់។ ច្បាប់នេះបានកំណត់យ៉ាងជាក់លាក់នូវបទពិសោធន៍ដែលទទួលបានពីការចូលរួមរបស់វៀតណាមក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិតាំងពីមុនមក ហើយលើកទឹកចិត្តការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មិនត្រឹមតែពីក្រសួងនគរបាល និងក្រសួងការពារប្រទេសប៉ុណ្ណោះទេ ថែមទាំងពីផ្នែកស៊ីវិលទៀតផង។ ប្រការនេះបង្ហាញពីការទទួលខុសត្រូវរបស់វៀតណាមចំពោះកាតព្វកិច្ចអន្តរជាតិ”។

ពីការចូលរួមយ៉ាងសកម្មដល់ការរួមចំណែកដោយម្ចាស់ការចំពោះបេសកកម្មរក្សាសន្តិភាពរួម

រួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធ វត្តមានរបស់កងកម្លាំងស៊ីវិលនៅ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមិនត្រឹមតែនាំមកនូវរូបភាពនៃ ប្រជាជាតិស្រឡាញ់សន្តិភាព និងមនុស្សសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតី ត្រៀមខ្លួនលះបង់ដើម្បីសហគមន៍អន្តរជាតិទៀតផង។

ក្នុងដំណើរទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ មិថុនា លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុក ប្រតិបត្តិការរក្សាសន្តិភាពបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ភាពម្ចាស់ការ និងសកម្មរបស់វៀតណាមក្នុងការពង្រាយកងកម្លាំងរក្សាសន្តិភាព រួមទាំងការសុក្រិត ច្បាប់ស្តីពីការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៖

“វៀតណាមបានបង្ហាញពីការសន្យាយ៉ាងមុតមាំចំពោះអង្គការសហប្រជាជាតិ រួមទាំងប្រតិបត្តិការរក្សាសន្តិភាពនិយាយដោយឡែក។ យើងតែងតែឃើញជំនាញ និងសមត្ថភាពវិជ្ជាជីវៈរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម ដែលជានិច្ចកាលសម្របខ្លួន និងបំពេញការងារបានល្អ ទោះបីក្នុងស្ថានភាពលំបាកខ្លាំងនៅតំបន់ជា ច្រើនក៏ដោយ។ ការរួមចំណែករបស់អ្នកបានជួយយើងខ្ញុំបង្កើតការផ្លាស់ប្តូរសម្រាប់ សន្តិភាព ជាពិសេសបង្កើតការផ្លាស់ប្តូរសម្រាប់សហគមន៍នៅក្នុងតំបន់ដែលរងផល ប៉ះពាល់ដោយជម្លោះផងដែរ។ ការចេញផ្សាយច្បាប់នេះ មានសារៈសំខាន់ខ្លាំងណាស់ ដែលធានាការរួមចំណែកប្រកបដោយជោគជ័យនៃប្រតិបត្តិការរក្សាសន្តិភាពរបស់វៀតណាមនាពេលខាងមុខ”។

ច្បាប់ស្តីពីការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបន្តអះអាងចំពោះពិភពលោកនូវការសន្យាយ៉ាងមុតមាំរបស់វៀតណាមចំពោះ បេសកកម្មរក្សាសន្តិភាពរួមតាមនោះក៏រួមចំណែកអនុវត្តន៍យុទ្ធសាស្ត្រការពារមាតុភូមិពីដើម ពីចម្ងាយដោយសន្តិវិធីផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

រដ្ឋសភាអនុម័តលុបចោលទោសប្រហារជីវិតចំពោះបទល្មើសចំនួន ៨

រដ្ឋសភាអនុម័តលុបចោលទោសប្រហារជីវិតចំពោះបទល្មើសចំនួន ៨

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃក្រមច្បាប់ព្រហ្មទណ្ឌ រួមទាំងការលុបចោលទោសប្រហារជីវិតចំពោះបទល្មើសទាំង៨ ហើយនឹងប្តូរទៅដាក់ពន្ធនាគារអស់មួយជីវិតវិញ ចំពោះអ្នកដែលត្រូវបានកាត់ទោសប្រហារជីវិតចំពោះបទល្មើសទាំងនេះ មុនថ្ងៃទី១ ខែកក្កដា។

Top