រូបថត
សាស្រ្តាចារ្យ សិល្បករ Piano តោន ថឹកទ្រិម (Ton That Triem)៖ នាំយកតន្រ្តីតភ្ជាប់ចំណងមិត្តភាពវៀតណាម និងមិត្តភក្តិអន្តរជាតិ
ច្រើនឆ្នាំកន្លងទៅ នៅពិធីអបអរសាទរទិវាបុណ្យជាតិនៃប្រទេសនានាលើពិភពលោក ស្ថានទូតប្រទេសជាច្រើនប្រចាំនៅវៀតណាម បានអញ្ជើញសាស្រ្តាចារ្យ សិល្បករ តោន ថឹកទ្រិម (Ton That Triem) រួមនឹងក្រុមអ្នកចម្រៀងក្តីសង្ឃឹម ចូលរួមសម្តែង។ នៅតាមព្រឹត្តិការណ៍ទាំងនោះ ខ្ញុំតែងជួបលោក Jorge Rondon Uzcategui ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ Venezuela ប្រចាំនៅវៀតណាមក៏អញ្ជើញមកចូលរួមដែរ។ ក្រោមវេទិកា លោកស្តាប់ដោយជក់អារម្មណ៍នូវបទចម្រៀងតន្រ្តី ដែលសម្តែងដោយសិល្បករ តោន ថឹកទ្រិម (Ton That Triem) និងក្រុមអ្នកចម្រៀងក្តីសង្ឃឹម។ ជួនកាលនៅតាមឈុតឆាក លោកឯកអគ្គរដ្ឋទូត Jorge Rondon Uzcategui ក៏បានអញ្ជើញឡើងលើឆាកច្រៀងរួមជាមួយក្រុមតន្រ្តី។
រូបភាពមិត្តពីរនាក់ សាស្រ្តាចារ្យ តោន ថឹកទ្រិម (Ton That Triem) និងលោកឯកអគ្គរដ្ឋទូត Jorge Rondon Uzcategui ច្រៀងរួមគ្នា ធ្វើឱ្យទស្សនិកជនរំភើបចិត្ត។ សំនៀងរណ្តំ លន្លង់លន្លោច នៃបទចម្រៀងជាតិ ព្រមនិងការសម្តែងយ៉ាងអស់ពីចិត្ត នៃក្រុមកុមារពិការក្នុងក្រុមអ្នកចម្រៀងក្តីសង្ឃឹម ក្រោមការណែនាំនៃសិល្បករ តោន ថឹកទ្រិម (Ton That Triem) បានតភ្ជាប់ចំណងមិត្តភាពអន្តរជាតិ និងប្រជាជនវៀតណាម កៀកជិតនឹងគ្នាដោយទឹកចិត្តមិត្តភាពនិងមេត្រីភាព។
សាស្រ្តាចារ្យ សិល្បករ Piano តោន ថឹកទ្រិម (Ton That Triem) លោកនិងសំនៀង Piano របស់ខ្លួន សម្តែងប្រកបដោយជោគជ័យនៅប្រទេសជាច្រើន នៅលើពិភពលោក។ សាស្រ្តាចារ្យ សិល្បករ តោន ថឹកទ្រិម (Ton That Triem) បញ្ចេញស្នាដៃលេង Piano នៅផ្ទះ។ សាស្រ្តាចារ្យ សិល្បករ តោន ថឹកទ្រិម (Ton That Triem) លេង Piano សម្រាប់ក្រុមចម្រៀងពិការភ្នែក លោកជាអ្នកដឹកនាំបណ្តុះបណ្តាលនៅកម្មវិធីសម្តែងសិល្បៈ "គ្មានព្រំដែន" ដោយផ្ទាល់។ ជាមួយនឹងម្រាមដៃដិតជាប់ស្នាមក្តារចុច Piano។ សាស្រ្តាចារ្យ សិល្បករ Piano តោន ថឹកទ្រិម (Ton That Triem) លេង Piano សម្រាប់ក្រុមចម្រៀងពិការភ្នែក នាកម្មវិធីសម្តែងសិល្បៈ “គ្មានព្រំដែន”។ |
ពេលលោកឯកអគ្គរដ្ឋទូត Jorge Rondon Uzcategui ត្រៀមបញ្ចប់អាណត្តិរបស់ខ្លួនប្រចាំនៅវៀតណាម លោកក៏ធ្វើដំណើរទៅកាន់កម្មវិធីសម្តែងសិល្បៈ”គ្មានព្រំដែន” ដើម្បីសន្តាប់សិល្បករ តោន ថឹកទ្រិញ (Ton That Triem) និងក្រុមអ្នកចម្រៀងក្តីសង្ឃឹមសម្តែង។ លោករំភើបចិត្តចែករំលែក៖ ខ្ញុំជាកូនកំព្រាម្នាក់ ម្លោះហើយយល់ចិត្តយល់អារម្មណ៍ ចំពោះទុក្ខលំបាកក្នុងជីវិតរស់នៅ នៃក្មេងពិការនៅវៀតណាម។ ពេលដឹងសិល្បករ តោន ថឹកទ្រិម (Ton That Triem) បានផ្តល់ទាំងចិត្តគំនិតរបស់ខ្លួន មកលើក្រុមអ្នកចម្រៀងក្តីសង្ឃឹម ដែលមានកុមារពិការភ្នែក១៦នាក់ ជួយឱ្យប្អូនៗឈរនឹងលើជីវិត ដោយពឹងលើទេពកោសល្យភ្លេងតន្រ្តីរបស់ខ្លួន ខ្ញុំគោរពនិងកោតសរសើរណាស់។ ខ្ញុំចូលចិត្តបទភ្លេង ហើយក្លាយជាមិត្តរបស់សាស្រ្តាចារ្យ តោន ថឹកទ្រិម (Ton That Triem) ចាប់ពីនោះមក ពេលមានព្រឹត្តិការណ៍ការទូតអន្តរជាតិ លោកតែងអញ្ជើញសិល្បករ តោន ថឹកទ្រិម (Ton That Triem) មកសម្តែង ពេលមានវេលា ខ្ញុំតែងទៅចូលរួមដូចជាទស្សនិកជនម្នាក់ ដែលចូលចិត្តស្រឡាញ់សំនៀង Piano មនុស្សធម៌ ពោរពេញទៅកម្លាំងរស់សកម្ម របស់សិល្បករ តោន ថឹកទ្រិម (Ton That Triem) ។
សាស្រ្តាចារ្យ សិល្បករ តោន ថឹកទ្រិម (Ton That Triem) ជាសិល្បករតែមួយគត់ ទទួលបានកិត្តិនាមសិល្បករ Piano ប្រគំឆ្នើមបំផុត នៅពិធីប្រឡងអន្តរជាតិទាំង៤ដូចជា៖ Tchaikovski (Moscow 1990), Glinka (Xmôlen 1993), Gulaev (1993), Kaliningrad (1994)។ លោកក៏ជាសិល្បករបរទេសតែមួយគត់ ដែលបានអញ្ជើញធ្វើជាគ្រូបង្រៀន នៅសកលវិទ្យាល័យវប្បធម៌ទូទៅជាតិ Moscow (1992-1996)។ |
សាស្រ្តាចារ្យ សិល្បករ តោន ថឹកទ្រិញ (Ton That Triem) ធំចម្រើនឡើងក្នុងស្ថានភាពវៀតណាមមានសង្គ្រាម កំពុងនៅត្រង់ចំណុចកាចសាវហាវជាទីបំផុត។ លោកធ្លាប់នាំយកសំនៀង Piano ទៅកាន់សមរភូមិនៅភូមិភាគខាងកណ្តាលវៀតណាម ដើម្បីសម្តែងជូនទាហាននិងប្រជាជន។ សំនៀង Piano របស់លោក បញ្ចេញមកលើកទឹកចិត្ត គាំទ្រស្មារតីប្រយុទ្ធ និងឆ្លងកាត់ទុក្ខលំបាករបស់ពួកគាត់ នៅក្នុងសង្រ្គាម។
ក្រោយមក លោកទៅរស់នៅបរទេសជាច្រើនឆ្នាំ និងបង្កើតកេរ្តិ៍ល្បីនៅកម្មវិធីប្រឡងតន្រ្តីអន្តរជាតិយ៉ាងច្រើន ទឹកចិត្តរបស់សាស្រ្តាចារ្យ តោន ថឹកទ្រិម (Ton That Triem) នៅតែងផ្តល់ជូនមកលើស្រុកកំណើត។ មាតុភូមិនិវត្តន៍ លោកបានដឹកនាំក្រុមអ្នកចម្រៀងក្តីសង្ឃឹម រួមមានកុមារពិការយ៉ាងច្រើន ដែលចូលចិត្តភ្លេងតន្រ្តី។ កុមារមានស្ថានភាពទុក្ខលំបាក ប៉ុន្តែឆ្លងកាត់ភាពលំបាកដើម្បីបញ្ចប់ការសិក្សានៅវិទ្យាស្ថានតន្រ្តីជាតិ។ លោកបង្រៀនតន្រ្តី បង្រៀនវប្បធម៌សង្គម បង្រៀនភាសាបរទេស ទុកដូចជាឪពុកម្នាក់លើកទឹកចិត្តឱ្យកូនៗក្រោកឡើងក្នុងជីវភាពរស់នៅ។ សិល្បករ តោន ថឹតទ្រិម (Ton That Triem) បាននាំយកភ្លេងតន្រ្តី ដែលសម្តែងដោយជនពិការមានទេពកោសល្យ ប្រកបដោយជោគជ័យក្នុងព្រឹត្តិការណ៍ការទូតនៃទឹកដី។
ក្រុមអ្នកចម្រៀងក្តីសង្ឃឹម បានសម្តែងនៅពិធីបុណ្យជាតិ នៅស្ថានទូតអាមេរិក បារាំង អង់ហ្គោឡា ស៊ុយអែត អូស្ត្រាលី ស្វីស។ល។ ហើយបានសហគមន៍អន្តរជាតិកោតសរសើរ។ ឯកអគ្គរដ្ឋទូតបានសរសេរសំបុត្រអរគុណដល់ សាស្រ្តាចារ្យ សិល្បករ តោន ថឹកទ្រិម (Ton That Triem) ដែលមានខ្លឹមសាររណ្តំចិត្ត លោកជាអ្នកនាំយកតន្រ្តីតភ្ជាប់ចំណងមិត្តភាពវៀតណាមនិងអន្តរជាតិ។ ក្រុមអ្នកចម្រៀងក្តីសង្ឃឹម បានថតសំឡេងបទចម្រៀងជាតិនៃប្រទេសទាំង២០ នៅលើពិភពលោក បញ្ចូលទៅ ៤ CD, DVD ប្រកបដោយជោគជ័យ។ មិត្តពិការនៃក្រុមអ្នកចម្រៀងក្តីសង្ឃឹម សុទ្ធតែប្រឹងប្រែងរៀនភាសាអង់គ្លេស ស្វែងយល់អំពីវប្បធម៌ប្រទេសនានា ដើម្បីអាចច្រៀងនិងលេងភ្លេងជោគជ័យ នូវទំនុកភ្លេងពិបាកៗ។ ឯកអគ្គរដ្ឋទូត នាយករដ្ឋមន្រ្តីជាច្រើន បន្ទាប់ពីបានទស្សនា ក៏អញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ រាល់សមាជិកនៃក្រុមអ្នកចម្រៀងក្តីសង្ឃឹម។
សាស្រ្តាចារ្យ សិល្បករ តោន ថឹកទ្រិម (Ton That Triem) ក្តុកក្តួរនឹកអនុស្សាវរីយ៍ពីលោកស្រី SuSan Adams ប្រធានមូលនិធីហិរញ្ញវត្ថុអន្តរជាតិ (IMF) ជាអ្នកដែលបានផ្ញើសំបុត្រអរគុណដល់លោក ដោយសារនាឆ្នាំ២០០៤ កម្មវិធីដឹកនាំដោយសិល្បករ តោន ថឹកទ្រិម (Ton That Triem) និងក្រុមអ្នកចម្រៀងក្តីសង្ឃឹម សម្តែងទាក់ទាញទស្សនិកជនជាង៧០០នាក់ រួមវិភាគទានប្រាក់ចំនួន៥២០០ដូល្លាអាមេរិក គាំទ្រកុមារពិការ នៅសាលា ង្វៀន ឌិញជេវ (Nguyen Dinh Chieu) ក្រុងហាណូយ។ សព្វថ្ងៃ លោកស្រី Susan បានបាត់បង់ជីវិតហើយ សាស្រ្តាចារ្យ សិល្បករ តោន ថឹកទ្រិម (Ton That Triem) នៅតែរក្សាសំបុត្រនោះដូចជាអនុស្សាវរីយ៍ពិបាកបំភ្លេច។
តន្រ្តីនៃសិល្បករ តោន ថឹកទ្រិម (Ton That Triem) មកជាមួយសមរភូមិនៅភូមិភាគកណ្តាលវៀតណាម គាំទ្រទាហាននិងប្រជាជនវៀតណាម ឆ្លងកាត់រាល់ឧបសគ្គទុក្ខលំបាកនៃសង្រ្គាម។ រូបថត៖ នាឆ្នាំ១៩៦៥ ក្នុងរូបថត៖ សិល្បករតោន ថឹកទ្រិម (Ton That Triem) ជួរក្រៅខាងឆ្វេង។ រូបថត៖ ឯកសារ សាស្រ្តាចារ្យ សិល្បករ Piano តោន ថឹកទ្រិម (Ton That Triem) សម្តែងនៅព្រឹត្តិការណ៍ប្រគំតន្រ្តីអន្តរជាតិ នាបុណ្យជាតិស្វីលឆ្នាំ១៩៨៩។ រូបថត៖ ឯកសារ លោក Jorge Rondon Uzcategui ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ Venezuela នៅវៀតណាម ចូលរួមសម្តែងនឹងសិល្បករ តោន ថឹកទ្រិម (Ton That Triem) និង ក្មេងពិការភ្នែកនៅកម្មវិធីសម្តែងសិល្បៈ “គ្មានព្រំដែន”។ សាស្រ្តាចារ្យ សិល្បករ Piano តោន ថឹកទ្រិម (Ton That Triem) (អ្នកលេង Piano) សម្តែងនៅព្រឹត្តិការណ៍ប្រគំតន្រ្តីអន្តរជាតិ បង្កមូលនិធីគាំទ្រកុមារពិការនាឆ្នាំ២០០២ នៅក្រុងហាណូយ។ រូបថត៖ ឯកសារ |
តាមលោក Michael W.Marine អតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាម សិល្បករ សិល្បការិនី ក្នុងក្រុមអ្នកចម្រៀងក្តីសង្ឃឹម សុទ្ធតែជាការទូតតន្រ្តីនិងវប្បធម៌។ សាស្រ្តាចារ្យ សិល្បករ តោន ថឹកទ្រិម (Ton That Triem) កំពុងតែធ្វើប្រការមួយដ៏អស្ចារ្យ បង្កើនភាពយល់ដឹងគ្នាទៅវិញទៅមក រវាងប្រទេសនិងប្រទេស នៅរាល់លំដាប់ថ្នាក់តាមរយៈវប្បធម៌និងការសម្តែងសិល្បៈ។ លោកជាសិល្បករលំដាប់ពិភពលោក និងជាអ្នករៀបចំតន្រ្តីអស្ចារ្យម្នាក់។ រីឯប្អូន ត្រឹន ក្វឹកហ្វាន (Tran Quoc Hoan) សិល្បករពិការភ្នែកលេងពិណខ្លោក បានគ្រូទ្រិម (Triem) ដឹកនាំជាច្រើនឆ្នាំកន្លង គាត់តែងមានអំនួតអំពីគ្រូជាទីគោរពរបស់ខ្លួន។ គ្រូទ្រិម (Triem) បានបង្រៀនក្រុមអ្នកចម្រៀងសម្តែងស្ទាត់ជំនាញ នូវភាសាផ្សេងជាច្រើន។
គ្រូឧស្សាហ៍កែសូរសំឡេង បង្រៀនបំណិនវប្បធម៌ សម្រាប់កូនសិស្ស និងតែងរួមដំណើរជាមួយក្រុមអ្នកចម្រៀងក្តីសម្ឃឹម ពេលទៅសម្តែងម្តង។ សំនៀងថ្វីដៃនៃគ្រូ តោន ថឹកទ្រិម (Ton That Triem) បានល្បីរន្ទឺគ្រប់ចតុទិសចាប់ពី៖ រុស្ស៊ី អ៊ុយក្រែន បារាំង អាល្លឺម៉ង់ ប៊ែលហ្សិក ហូឡង់ អ៊ីតាលី អេស្ប៉ាញ ស្វីស និងសហរដ្ឋអាមេរិក។ល៕
អត្ថបទ៖ប៊ិចវឹន រូបថត៖ កុងដាត ឯកសារ