ការដែលវៀតណាមអាចធ្វើបានការវះកាត់ប្តូរដៃពីមនុស្សម្នាក់ទៅម នុស្សម្នាក់ទៀតដំបូងគេ ក្នុងលោកបានបើកក្តីសង្ឃឹមសម្រាប់អ្នកជំងឺអកុសលដែលបានបាត់បង់ផ្នែកណាមួយនៃរាងកាយរបស់ខ្លួន។ ការវះការប្តូរដៃនេះត្រូវបានធ្វើដោយសាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ វរសេនីយ៍ឯក Nguyen The Hoang នាយករងមន្ទីរពេទ្យយោធា ១០៨ និងវេជ្ជបណ្ឌិតនានា។
ថ្ងៃទី ២៧ កម្ភៈ ឆ្នាំ២០២០ គឺរយៈពេលជាង ១ ខែបន្ទាប់ពីការវៈកាត់ប្តូរដៃឲ្យអ្នកជម្ងឺម្នាក់ឈ្មោះ ផាម វ៉ាន់វឿង (Pham Van Vuong) យើងខ្ញុំមានឱកាសជួបជាមួយលោកសាស្រ្តាចារ្យ បណ្ឌិត ង្វៀន ធេហ័ង (Nguyen The Hoang) នៅក្នុងបន្ទប់ថែទាំក្រោយពីសង្គ្រោះបន្ទាន់ ជាកន្លែងសម្រាប់ព្យាបាល និងវាយតម្លៃលើស្ថានភាពនៃដៃរបស់អ្នកជម្ងឺ ផាម វ៉ាន់វឿង (Pham Van Vuong) ។
ជារៀងរាល់ថ្ងៃ លោក វឿង (Vuong) ព្យាយាមហាត់ស្តារនីតិសម្បទា ហើយរំពឹងថាក្នុងរយៈពេលពី ៦ ទៅ ១២ ខែ ដៃរបស់គាត់អាចចលនាដូចធម្មតាវិញ។ យោងតាមលោក វឿង (Vuong) រហូតទាល់តែមានដៃថ្មីមួយនេះ វានៅតែជាសុបិនសម្រាប់គាត់ ដែលគាត់មិនជឿថាគាត់មានឱកាសក្លាយជាមនុស្សធម្មតាវិញ។ លោកសាស្រ្តាចារ្យ បណ្ឌិត ង្វៀន ធេហ័ង (Nguyen The Hoang) តែងតែជិតស្និទ្ធ និងផ្តល់ក្តីស្រឡាញ់ដល់លោក វឿង (Vuong) ដូចជាឪពុកអញ្ជឹង។ គ្រប់ពេលវេលាដែលនៅក្នុងមន្ទីរពេទ្យ លោកសាស្រ្តាចារ្យ បណ្ឌិត ង្វៀន ធេហ័ង (Nguyen The Hoang) សុទ្ធតែមកលើកទឹកចិត្តលោក វឿង (Vuong )ហើយណែនាំគាត់ពីរបៀបហាត់ស្តារនីតិសម្បទាឱ្យបានត្រឹមត្រូវ។
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ តឹតសើន ឯកសាររបស់មន្ទីពេទ្យយោធា ១០៨