រូបថត
សាស្រ្តាចារ្យរង បណ្ឌិត ឡេ អាញវិញ (Le Anh Vinh)៖ ទឹកចិត្តស្នេហាលើការសិក្សាអប់រំគណិតវិទ្យា
ចាប់ផ្តើមចូលចិត្តគណិតវិទ្យា...
កើតឆ្នាំ១៩៨៣ ឡេ អាញវិញ (Le Anh Vinh) ជាអ្នកចំណូលចិត្ត និង មានប្រកបភាពជោគជ័យយ៉ាងច្រើន លើវិញ្ញាសាគណិត តាំងពីនៅរៀនវិទ្យាល័យជំនាញនៃសកលវិទ្យាល័យវិទ្យាសាស្រ្តធម្មជាតិ (សកលវិទ្យាល័យជាតិហាណូយ)។ គ្រួបង្រៀនបាននាំមកជូន វិញ (Vinh) នូវសម្រស់នៃគណិតវិទ្យាតាមរយៈចំណេះដឹងគណិតទូទៅ តែពោរពេញទៅដោយភាពទាក់ទាញ។ ការបំផុតគំនិតទាំងអស់នេះ បានធ្វើឱ្យចំណូលចិត្តរៀនគណិតកាន់រីកធំធាត់ ក្នុងចិត្តគំនិតសិស្សឆ្លាតវៃ ឡេ អាញមិញ (Le Anh Vinh)។
ឆ្នាំ២០០១ ឡេ អាញវិញ (Le Anh Vinh) ទទួលបានមេដាយប្រាក់ Olympic គណិតអន្តរជាតិ (IMO) និង មេដាយមាសគណិតអាស៊ីប៉ាស៊ីហ្វីក។ ជាមួយនឹងអាហារូបកណ៍ទាំងស្រុង របស់រដ្ឋាភិបាលអូស្រ្តាលី ឡេ អាញវិញ (Le Anh Vinh) តាមរៀននៅសកលវិទ្យាល័យ New South Wales ហើយបញ្ចប់ការសិក្សានាំមុខផ្នែកជំនាញវិស័យគណិត - iT នៃសកលវិទ្យាល័យនេះ។ ឆ្នាំ២០១០ ពេលនោះបងទើបមានអាយុ២៧ឆ្នាំ បងបន្តទទួលបានបរិសញ្ញាបត្របណ្ឌិត នៃសកលវិទ្យាល័យ Harvard (អាមេរិក)។ ភាពជោគជ័យលំដាប់លំដោយបានមកលើ ឡេ អាញវិញ (Le Anh Vinh) ដោយទទួលបានបណ្ណបញ្ជាក់ នៅវិទ្យាស្ថានស្រាវជ្រាវគណិត - រូបវិទ្យា Erwin Schrodinger (Vienna ប្រទេសអូទ្រីស) និង ផ្នែកគណិតសកលវិទ្យាល័យ Rochester (អាមេរិក) ក្លាយជាឱកាសសម្រាប់បងស្នាក់នៅអាមេរិកធ្វើការ។ តែនៅឆ្នាំ២០១១ បងវិលត្រឡប់មកវៀតណាម ចូលធ្វើការនៅសកលវិទ្យាល័យអប់រំ (សកលវិទ្យាល័យជាតិហាណូយ) ហើយចាត់ទុកទីនេះជាទីចំណត់ សម្រាប់បងបន្តរួមចំណែក និង បណ្តុះពន្លកទេពកោសល្យវ័យក្មេងខាងផ្នែកគណិតវិទ្យា។
ជាមួយនឹងជំនាញដែលបានបណ្តុះបណ្តាល ព្រមទាំងតារាងលទ្ធផលមាសរបស់យុវវ័យម្នាក់ ច្រើនឆ្នាំសិក្សានៅប្រទេសធំៗលើសកលលោក នៅលើតំណែងជាអនុប្រធានការិយាល័យស្រាវជ្រាវវិទ្យាសាស្រ្ត និង សហប្រតិបត្តិការជាតិ នៃសកលវិទ្យាល័យសិក្សាអប់រំ ឡេ អាញវិញ (Le Anh Vinh) បានប្រឹងប្រែងឧស្សាហ៍នឹងប្រធានបទស្រាជ្រាវសិក្សាអប់រំដ៏ច្រើន ហើយបង្កើតជំហានលោតផ្លោះជូនសាលានេះ ពេលខិតជិតការសិក្សាអប់រំជឿនលឿននៃប្រទេសនានា។ បងទទួលបានរង្វាន់លេខមួយទេពកោសល្យវិទ្យាសាស្រ្តវ័យក្មេងវៀតណាម រង្វាន់សំណង់វិទ្យាសាស្រ្តគំរូនៃអ្នកវិទ្យាសាស្រ្តវ័យក្មេងនៃសកលវិទ្យាល័យជាតិហាណូយ រូបសញ្ញាយុវវ័យច្នៃប្រឌិតនៃមជ្ឈិមសម្ពន្ធយុវជនកុម្មុយនិស្តហូជីមិញ។ សាស្រ្តាចារ្យរង បណ្ឌិត ឡេ អាញវិញ (Le Anh Vinh) ក៏ជាយុវជនម្នាក់ក្នុងចំណោមយុវជនវ័យក្មេងទាំង១០នាក់ តំណាងយុវវ័យគំរូរដ្ឋធានី ហើយជាយុវជនវ័យក្មេងបំផុតរបស់វៀតណាម ទទួលបានងារជាសាស្រ្តាចារ្យរង ឆ្នាំ២០១៣។
សាស្រ្តាចារ្យ បណ្ឌិត ឡេ អាញវិញ (Le Anh Vinh) ជាអ្នកបង្កើតប្រធានបទ និង វិធីសាស្រ្តសិក្សាគណិតល្អបំផុត ជូនសិស្សានុសិស្ស។ ![]() សាស្រ្តាចារ្យ បណ្ឌិត ឡេ អាញវិញ (Le Anh Vinh) និង ប្អូន ត្រឹន ក្វាងយេវ(Tran Quang Dieu) (សិស្សក្លឹបរៀនគណិត រួមនឹង Jenny) ទទួលបានរង្វាន់លេខមួយ អ្នកត្រិះរិះរកក្បូនដោះស្រាយគណិត Bebras ឆ្នាំ២០១៩។ សាស្រ្តាចារ្យ បណ្ឌិត ឡេ អាញវិញ (Le Anh Vinh) ក្នុងម៉ោងបង្រៀនគណិត នៅក្លឹបរៀនគណិតរួម Jenny។ ![]() សិស្សមានអារម្មណ៍ចូលចិត្តនឹងវិញ្ញាសាគណិត តាមរបៀបបង្រៀនរបស់សាស្រ្តាចារ្យ បណ្ឌិត ឡេ អាញវិញ (Le Anh Vinh)។ ![]() សាស្រ្តាចារ្យ បណ្ឌិត ឡេ អាញវិញ (Le Anh Vinh) ក្បែរសិស្សាសិស្សខ្លួន។ |
ឆ្នាំ២០១៧ ជាមួយតួនាទីប្រធានក្រុម IMO វៀតណាម សាស្រ្តាចារ្យ បណ្ឌិត ឡេ អាញវិញ (Le Anh Vinh) បានដឹកនាំក្រុមគណិត ចូលរួមការប្រឡងអូឡាំពិក គណិតអន្តរជាតិ (IMO) ហើយបានកត់ត្រាឈ្មោះទេពកោសល្យគណិតវៀតណាម លើផែនទីសកលលោក។ ក្រុម IMO វៀតណាម ទទួលបានមេដាយមាស៤គ្រឿង មេដាយប្រាក់មួយគ្រឿង និងមេដាយសំរឹទ្ធមួយគ្រឿង ជាប់ចំណាតលេខបី ក្នុងចំណោមប្រទេស និង តំបន់ទាំង១១២ ដែលអញ្ជើញមកចូលរួមការប្រឡង IMO លើកទី៥៨ រៀបចំនៅទីក្រុង Rio de Janeiro ប្រេស៊ីល។
ជាអ្នករៀនគណិតម្នាក់ ជាគ្រួបង្រៀនម្នាក់ សាស្រ្តាចារ្យ បណ្ឌិត ឡេ អាញវិញ (Le Anh Vinh) មានបំណងនាំយកបទពិសោធន៍របស់ខ្លួនឯង ដើម្បីបណ្តុះពន្លកទេពកោសល្យគណិតជូនប្រទេសជាតិ។ បង្រៀនផង ជាអ្នកទទួលបន្ទុកផ្នែកគរុកោសល្យនៃសកលវិទ្យាល័យសិក្សាអប់រំផង (សកលវិទ្យាល័យជាតិហាណូយ) បងក៏ជាស្ថាបនិកក្លឹបរៀនគណិតរួមនឹង Jenny ។ នេះជាក្លឹបជួយប្អូនៗខិតជិតនឹងគណិតវិទ្យាទំនើប នៃវិញ្ញាសាលេខគណិត ក្រុមសម្ពន្ធ ធរណីមាត្រ ត្រិះរិះ ក្បូរដោះស្រាយគណិត Logic ស្ថិតិជាដើម តាមបែបសាមញ្ញធម្មតា សមស្រប់ នឹងវ័យនីមួយៗ ចាប់ពីមតេយ្យ រហូតដល់បឋមសិក្សា។
បង្កើតចាប់ពីឆ្នាំ២០១៥ ក្លឹបបានទាក់ទាញសិស្សរាប់រយនាក់ ហើយក្លាយជាស្ពានតនាំប្អូនៗទៅកាន់ពិភពគណិតវិទ្យារស់រវើក ល្អប្រពៃ។ គណិតវិទ្យាមិនត្រឹមតែជាតួលេខ រូបមន្តគិត តែនៅជាផ្ទាំងគំនូរពោរពេញទៅដោយពណ៌សម្បុរ។ គ្រួបង្រៀននាក្លឹប សុទ្ធតែជាអ្នកចូលចិត្តគណិតវិទ្យា បានបណ្តុះបណ្តាលពិសេស ស៊ីជម្រៅ ខាងវិធីសាស្រ្តបង្រៀន និង រៀននៅក្លឹប។ សិស្សបឋមសិក្សាជាច្រើន ទទួលបានរង្វាន់គណិតវិទ្យា ពេលរៀននៅក្លឹបដូចជា ប្អូនត្រឹន ក្វាងយេវ (Tran Quang Dieu) ទើបទទួលបានមេដាយមាស អ្នកត្រិះរិះក្បូរដោះស្រាយគណិត Bebra ឆ្នាំ២០១៩។ មកដល់សព្វថ្ងៃ ទម្រង់រូបភាពក្លឹបគណិតវិទ្យា ដែលគ្រួវិញ (Vinh) ផ្តួចផ្តើម កំពុងបាននាំទៅពង្រាយនៅតាមមតេយ្យសាលាគុណភាពខ្ពស់ ទន្ទឹមនោះនៅបានសម្ពន្ធនឹងកម្មវិធីស្តង់ដារ នៃក្រសួងសិក្សាអប់រំ និង បណ្តុះបណ្តាល ដើម្បីពង្រីកឱ្យបានទូលំទូលាយ។
ជាសាស្រ្តាចារ្យ បណ្ឌិតគណិត ជាគរុកោសល្យគណិតវិទ្យាម្នាក់ ហើយជាក៏ជាអ្នកគ្រប់គ្រងការសិក្សាអប់រំ មិត្តភក្តិ អ្នករួមការងារ សិស្ស តែងឃើញនៅលើរូបបង ឡេ អាញវិញ (Le Anh Vinh) នូវភាពសកម្ម បញ្ញា និង បំណងប្រាថ្នាវ័យក្មេង បំផុតគំនិតខាងគណិតវិទ្យាដោយរបៀបពិសេសមួយ។ គណិតវិទ្យាជាវិស័យមួយ បើកាន់តែប្រឡោកចូលកាន់តែឃើញកម្លាំងទាក់ទាញប្លែក។ ខាងក្រោយតួលេខជារឿងរ៉ាវ ជាល្បែង ជាការរកឃើញដ៏អស្ចារ្យ អនុវត្ត សម្រាប់ជីវភាពរស់នៅ និង សង្គម។
...មកជាមួយអ្នកគ្រប់គ្រងការសិក្សាអប់រំវ័យក្មេងពោរពេញទៅដោយភាពក្លៀវក្លា និង ការច្នៃប្រឌិត។
ពេលមកធ្វើការនៅសកលវិទ្យាល័យសិក្សាអប់រំ សាស្រ្តាចារ្យ បណ្ឌិត ឡេ អាញវិញ (Le Anh Vinh) បានឆ្លងកាត់វិស័យផ្សេងៗដូចជា គ្រប់គ្រងរដ្ឋបាលលើតួនាទីជានាយករងការិយាល័យវិទ្យាសាស្រ្ត និង ទំនាក់ទំនងអន្តរជាតិ អ្នកទទួលបន្ទុកផ្នែកគរុកោសល្យ នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និង អនុវត្តវិទ្យាសាស្រ្តសិក្សាអប់រំ នាយកវិទ្យាល័យវិទ្យាសាស្រ្តសិក្សាអប់រំ។ នៅរាល់ការងារ បងតែងបញ្ជ្រាបកម្លាំងចលករ ទៅលើអ្នករួមការងារ គ្រួបង្រៀននូវគោលការណ៍ឧភាសន័យ នៃការសិក្សាអប់រំ មិនត្រឹមតែសាមញ្ញ គឺបណ្តុះបណ្តាលគ្រួបង្រៀន ឬវិទ្យាសាស្រ្តគរុកោសល្យ តែនៅទាំងបណ្តុះវិទ្យាសាស្រ្តសិក្សាអប់រំ គ្រប់គ្រងសិក្សាអប់រំ។
សាស្រ្តាចារ្យ បណ្ឌិត ឡេ អាញវិញ (Le Anh Vinh) ជាអ្នកទទួលបន្ទុកច្រើននូវប្រធានបទស្រាវជ្រាវវិទ្យាសាស្រ្តសិក្សាអប់រំ ដោយមាន៥១អត្ថបទបានចុះផ្សាយនៅលើទស្សនាវដ្តីបរទេស។ ២៥របាយការណ៍នៅសន្និសីទវិទ្យាសាស្រ្តអន្តរជាតិ ០៦របាយការណ៍នៅសន្និសីទវិទ្យាសាស្រ្តក្នុងប្រទេស។ បងក៏ជាគ្រួបង្រៀនជាន់ខ្ពស់នៅសកលវិទ្យាល័យសិក្សាអប់រំ តែងប្រាថ្នាបានរួមចំណែកច្នៃប្រឌិត ផ្លាស់ប្តូរថ្មី នូវការសិក្សាអប់រំប្រទេសជាតិ ដើម្បីតែងមានស្រទាប់យុវវ័យទេពកោសល្យ និង ចិត្តក្លៀវក្លា។
សាស្រ្តាចារ្យ បណ្ឌិត ឡេ អាញវិញ (Le Anh Vinh) រួមនឹងអ្នកឯកទេសអន្តរជាតិពិភាក្សា ក្រោមប្រធានបទយុទ្ធសាស្រ្តទាក់ទាញ់សិស្សស្រីៗ ចូលរួមវិទ្យាសាស្រ្ត និង ផ្លាស់ប្តូរច្នៃប្រឌិតថ្មី។ សិក្ខាសាលាស្តីពីជំរុញការយកចិត្តទុកដាក់នៃសិស្សស្រីៗ ក្នុងផ្នែកវិទ្យាសាស្រ្ត និង ការផ្លាស់ប្តូរ ច្នៃប្រឌិតថ្មី តាមរយៈសិក្សាអប់រំដឹកនាំដោយស្ថានទូតអង់គ្លេស ក្រុមប្រឹក្សាអង់គ្លេស ប្រចាំនៅហាណូយ បានអញ្ជើញសាស្រ្តាចារ្យ បណ្ឌិត ឡេ អាញវិញ (Le Anh Vinh) ចូលរួមបទបង្ហាញ។ |
ឆ្នាំ២០១៦ សកលវិទ្យាល័យសិក្សាអប់រំ បើកវិទ្យាល័យវិទ្យាសាស្រ្តសិក្សាអប់រំ (HES) កសាងបែបទម្រង់រូបភាពវិទ្យាល័យអនុវត្តសិក្សាអប់រំជឿនលឿន គុណភាពខ្ពស់របស់វៀតណាម សាស្រ្តាចារ្យ បណ្ឌិត ឡេ អាញវិញ (Le Anh Vinh) បានថ្នាក់ដឹកនាំជ្រើសធ្វើជានាយករងសាលា (មាននាយករងពីរនាក់ គ្មាននាយក) ហើយបន្ទាប់មកកាន់តំណែងជានាយកនៃសាលា HES ។ កំពុងរៀនរត់រាយនៅឆ្នាំសិក្សា២០១៦ - ២០១៧ នាថ្ងៃទី២៧ ខែមីនា រដ្ឋមន្រ្តីក្រសួងសិក្សាអប់រំ និង បណ្តុះបណ្តាល បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ 946/QĐ-BGD&ĐT តែងតាំង សាស្រ្តាចារ្យ បណ្ឌិត ឡេ អាញវិញ (Le Anh Vinh) កាន់តំណែងជានាយករងនៃវិទ្យាស្ថានវិទ្យាសាស្រ្តសិក្សាអប់រំវៀតណាម។
វិទ្យាស្ថានមានតួនាទីសំខាន់ គឺស្រាជ្រាវប្រឹក្សាជូនរដ្ឋមន្រ្តីគ្រប់វិស័យ អំពីសិក្សាអប់រំ និង បណ្តុះបណ្តាល ផ្តល់ទឡ្ហីករណ៍វិទ្យាសាស្រ្ត ជូនការងារគ្រប់គ្រងរដ្ឋបាល ខាងសិក្សាអប់រំ បណ្តុះបណ្តាល និង កសាងគោលនយោបាយ យុទ្ធសាស្រ្ត ផែនការអភិវឌ្ឍន៍សិក្សាអប់រំ បណ្តុះបណ្តាលជាដើម។ ភារកិច្ចនេះកាន់តែពិសេស និង សំខាន់ក្នុងបរិបទវៀតណាម កំពុងអនុវត្តផ្លាស់ប្តូរថ្មីនូវមូលដ្ឋាន គ្រប់វិស័យ ខាងសិក្សាអប់រំ និង បណ្តុះបណ្តាល។ តាមសាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្រ្ត ប៊ូយ វ៉ាន់ហ្គា (Bui Van Ga) អនុរដ្ឋមន្រ្តីក្រសួងសិក្សាអប់រំ និង បណ្តុះបណ្តាលមានប្រសាសន៍ថា “កាន់តំណែងជានាយករងនៃវិទ្យាស្ថានវិទ្យាសាស្រ្តសិក្សាអប់រំវៀតណាម ជាបញ្ហាប្រឈមមួយ បន្ទុកធ្ងន់ចំពោះ សាស្រ្តាចារ្យរង បណ្ឌិត ឡេ អាញវិញ (Le Anh Vinh) ជាងកាលណាទាំងអស់ វិទ្យាស្ថានត្រូវការទេពកោសល្យវ័យក្មេងដូច វិញ (Vinh) ដើម្បីមានជំហានច្នៃប្រឌិតអនុវត្ត ជូនកម្មវិធីសៀវភៅពុម្ពថ្មី ស្រាវជ្រាវយុទ្ធសាស្រ្តបណ្តុះបណ្តាលធនធានមនុស្ស ជូនប្រទេសជាតិ សមស្រប់នឹងបុព្វហេតុបដិវត្តន៍ឧស្សាហកម្ម៤.០ ទន្ទឹមនោះផ្លាស់ប្តូរទម្រង់គ្រប់គ្រងសកលវិទ្យាល័យថ្មី ដើម្បីអនុវត្តស្វ័យភាព”។
ផ្តើមពីទេពកោសល្យគណិតវិទ្យា រហូតដល់ជាអ្នកគរុកោសល្យ ជាអ្នកគ្រប់គ្រងសិក្សាអប់រំ សព្វថ្ងៃ សាស្រ្តាចារ្យ បណ្ឌិត ឡេ អាញវិញ (Le Anh Vinh) កំពុងធ្វើច្រើនកិច្ចការក្នុងផ្នែកសិក្សាអប់រំ។ បងជាគំរូអ្នកសិក្សាអប់រំវ័យក្មេងម្នាក់ សម្បូរភាពក្លៀវក្លា ច្នៃប្រឌិត និង ពោរពេញលក្ខណៈសម្បត្តិអ្នកមានទេពកោសល្យ៕
អត្ថបទ៖ ប៊ីចវឹន រូបថត៖ ថាញយ៉ាង