សាស្ត្រាចារ្យ Faisal Ahmed សមាជិកស្រាវជ្រាវ សាលាគ្រប់គ្រង FORE ទីក្រុង New Delhi ប្រទេសឥណ្ឌា (រូបថត៖ VOV)
យោងតាមសាស្ត្រាចារ្យ Faisal Ahmed ចាប់តាំងពីបានសង្កេតដំណើរការផ្លាស់ប្តូរថ្មីនៅវៀតណាម សញ្ញាសំខាន់ដំបូងដែលលោកបានកត់សម្គាល់ នោះគឺសមភាពសង្គមក្នុងប្រទេសវៀតណាមត្រូវបានរក្សាបានយ៉ាងល្អប្រសើរ នៅពេលដែលមនុស្សគ្រប់រូបមកពីគ្រប់មជ្ឈដ្ឋានត្រូវបានផ្តល់ឱកាសសម្របខ្លួនក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច។ សាស្ត្រាចារ្យ Faisal Ahmed បានធ្វើអត្ថាធិប្បាយថា៖ “ការធានាសមធម៌សង្គម គឺជាកត្តាសំខាន់មួយដែលបង្កើតឱ្យមានកំណើនសេដ្ឋកិច្ច។ នោះក៏ព្រោះតែនៅពេលដែលយើងធានាសមធម៌សង្គម ទើបយើងអាចប្រគល់សិទ្ធិអំពីសេដ្ឋកិច្ចសម្រាប់្រជាជន។ នេះហៅថា ប្រគល់សិទ្ធិអំពីសេដ្ឋកិច្ច។ ជោគជ័យរបស់វៀតណាមនេះ ភាគច្រើនបានមកពីការរួមចំណែករបស់បក្សកុម្មុយនិស្ត”។
អត្ថាធិប្បាយអំពីគោលដៅរបស់វៀតណាមក្នុងការនាំប្រទេសទៅកាន់យុគសម័យថ្មី និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ លោកសាស្ត្រាចារ្យ Faisal Ahmed មានប្រសាសន៍ថា នេះគឺជាគោលដៅជាក់ស្តែង ប្រសិនបើពិចារណាពីទស្សនៈយុទ្ធសាស្ត្រ។ លោកក៏បានចាត់ទុកថា ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ វៀតណាមបានធ្វើពិពិធកម្មការនាំចេញ បង្កើនសមត្ថភាពប្រកួតប្រជែង និងចូលរួមដោយជោគជ័យបន្តិចម្តងៗក្នុងខ្សែសង្វាក់តម្លៃ សកល។ នេះជាមូលដ្ឋានដ៏ល្អសម្រាប់វៀតណាមដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្រ ឆ្នាំ២០៤៥៕