“ឆ្នាំ២០២០ ក្នុងបរិបទទឹកដីវៀតណាម រីករាយសប្បាយអបអរសាទររំលឹកខួបអនុស្សាវរីយ៍នៃទិវាបុណ្យធំៗ ព្រមទាំងព្រឹត្តិការណ៍នយោបាយសំខាន់ៗ ទូទាំងបក្ស ប្រជាជន កងទ័ពវៀតណាម ខិតខំតស៊ូសម្រេចបានជោគជ័យនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ច អំឡុងពេល៥ឆ្នាំ ២០១៦ - ២០២០ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១២, រៀបចំល្អនូវមហាសន្និបាតបក្ខភាគគ្រប់ថ្នាក់ ឆ្ពោះទៅកាន់មហាសន្និបាតបក្សលើកទី១៣ ក៏ជាលើកដំបូងវៀតណាមមានកិត្តិយសទទួលបន្ទុកសំខាន់ទាំងពីរ គឺប្រធានអាស៊ានឆ្នាំ២០២០ និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណាត្តិ២០២០ - ២០២១។
ដោយមានតួនាទីជាមជ្ឈមណ្ឌល ក្នុងរចនាសម្ពន្ធតំបន់ដែលកំពុងកកើតជារូបសណ្ឋាន អាស៊ានបានប្រទេសនានានៅក្នុងនិងក្រៅតំបន់យកចិត្តទុកដាក់ និងបំណងចង់បង្កើនសហប្រតិបត្តិការ។ ក្រោយជាង៤ឆ្នាំកកើត សហគមន៍អាស៊ាន - ដំបូលផ្ទះរួមនៃប្រជាជនទាំង៦៥០លាននាក់ បានអភិវឌ្ឍន៍មិនឈប់ឈរលើគ្រប់វិស័យ បង្កើននិងបើកទូលាយផ្សារភ្ជាប់ផ្ទៃក្នុងនៃប្លុក ក៏ដូចជាដៃគូទាំងឡាយរបស់អាស៊ាន។
អគ្គលេខាធិការបក្ស ប្រធានរដ្ឋលោក ង្វៀន ភូត្រុង (Nguyen Phu Trong)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅទីស្តីការអង្គការសហប្រជាជាតិ នៅទីក្រុង New York (អាមេរិក) នាយករដ្ឋមន្រ្តី លោកង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ថ្លែងសុន្ទរកថានៅសម័យប្រជុំមហាសន្និបាត ក្រុមប្រឹក្សាអង្គការសហប្រជាជាតិលើកទី៧៣។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ក្រៅកិច្ចប្រជុំពិភាក្សាបើកចំហរថ្នាក់រដ្ឋមន្រ្តីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្រុង New York អាមេរិក ក្រោមប្រធានបទ “អបអរសាទរខួបអនុស្សាវរីយ៍លើក៧៥ឆ្នាំ នៃអង្គការសហប្រជាជាតិ ៖ គោរពរដ្ឋធម្មនុញ្ញដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ” ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសលោក ផាម ប៊ិញមិញ (Pham Binh Minh) មានកិច្ចជំនួបជាមួយអគ្គលេខាធិកានៃអង្គការសហប្រជាជាតិលោក Antonio Guterres។ រូបថត៖ ខាក់ហ៊ីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ (ម៉ោងតំបន់) នៅទីក្រុង New York អាមេរិក ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិលោក ដាំង ឌិញក្វី (Dang Dinh Quy) ជាអធិបតីក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តសេចក្តីសម្រេចចិត្តពន្យាពេលសកម្មភាពឧបត្ថម្ភអន្តរព្រំដែន សម្រាប់ប្រជាជនប្រទេស Syria រាប់លាននាក់ អូសបន្លាយ៦ឆ្នាំកន្លងមក។ ក្នុងរូបថត៖ ប្រទេសនានាជាសមាជិក នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្ត។ រូបថត៖ ខាក់ហ៊ីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ នៅទីស្តីការអង្គការសហប្រជាជាតិនៅទីក្រុង New York អាមេរិក វៀតណាមបានអនុវត្តដំណើរការសកម្មភាពជាផ្លូវការក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផ្តើមបើកសម្រាប់អាណាត្តិសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ២០២០ - ២០២១។ ក្នុងរូបថត៖ ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិលោក ដាំង ឌីញក្វី (Dang Dinh Quy) សច្ចាប្រណិធានចំពោះមុខរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងពិធីបង្ហូតទង់។ រូបថត៖ ខាក់ហ៊ីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម កម្មាភិបាល យុទ្ធជនមន្ទីរពេទ្យចល័តកម្រិតពីរ លេខពីរ ជម្រាបលាសាច់ញាតិ មិត្តរួមការងារធ្វើដំណើរទៅបំពេញភារកិច្ច នៅស៊ូដង់ខាងត្បូង។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
នៅលំដាប់សកលលោក ក្នុងអំឡុងបីភាគបួននៃសតវត្សរ៍ ជាមួយនឹងតួនាទីស្នូល ហើយជាស្ថាបនមានបន្ទុកនាំមុខក្នុងការងាររក្សាសន្តិភាព និង សន្តិសុខអន្តរជាតិនៃអង្គការសហប្រជាជាតិ (អង្គការអន្តរជាតិធំបំផុតដោយមានការចូលរួមនៃប្រទេសទាំង១៩៣) ក្រុមប្រឹក្សាសន្តិសុខ បានអះអាងតួនាទីជាមជ្ឈមណ្ឌលនៃអង្គការសហប្រជាជាតិ ក្នុងការរក្សាសន្តិភាព សន្តិសុខអន្តរជាតិ។
ប្តេជ្ញាចិត្តទទួលបន្ទុកសំខាន់ទាំងពីរប្រកបដោយជោគជ័យ ប្រធានអាស៊ានឆ្នាំ២០២០ និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណាត្តិ ២០២០ - ២០២១ ស្តែងបង្ហាញភាពឯកឆន្ទពង្រាយមាគ៌ាការទូតឯករាជ ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការ និងអភិឌ្ឍន៍, ពិពិធកម្ម ពហុភាគីកម្មក្នុងទំនាក់ទំនងការទូត, ម្ចាស់ការនិងសកម្មសមាហរណកម្មអន្តរជាតិ ដែលមហាសន្និបាតបក្សលើកទី១២បានដាក់ចេញ, បង្ហាញពីបំណងប្រាថ្នារបស់វៀតណាម រួមចំណែកដើម្បីសន្តិភាព អភិវឌ្ឍន៍ នៅតំបន់និងសកលលោក ក្នុងនាមជាសមាជិកដែលមានបន្ទុកនាសហគមន៍អន្តរជាតិ, ទន្ទឹមនោះរួមចំណែកសំខាន់ក្នុងការរក្សាបរិស្ថានសន្តិភាព ស្ថិរភាព ឆ្លៀតឱកាសថែមទៀត នូវលក្ខណៈងាយស្រួលសម្រាប់បុព្វហេតុកសាងនិងការពារមាតុប្រទេស អភិវឌ្ឍន៍ឆាប់រហ័ស ចីរភាពនិងលើកកម្ពស់តួនាទី ទីជំហរអន្តរជាតិនៃប្រទេសវៀតណាម។
យល់ច្បាស់ប្រការទាំងនោះ យើងខ្ញុំបានកំណត់ប្រធានបទ “ផ្សារភ្ជាប់និងម្ចាស់ការបន្សាំ” សម្រាប់ឆ្នាំប្រធានអាស៊ាន២០២០ និង”វៀតណាម៖ ដៃគូទំនុកចិត្តដើម្បីសន្តិភាពចីរភាព” ពេលបន្ទុកសំខាន់ជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណាត្តិ២០២០ - ២០២១។ ក្រោមប្រធានបទនោះ នាវេទិកាសំខាន់នាំមុខទាំងពីរ នៅកម្រិតតំបន់និងសកលលោកនេះ យើងខ្ញុំរួមនឹងប្រទេសនានាជាសមាជិកនិងមិត្តភក្តិ ដៃគូផ្តោតលើកំណត់គោលដៅធំៗខាងក្រោម៖
ទីមួយ លើកកម្ពស់ផលប្រយោជន៍រួម នៃតំបន់និងសហគមន៍អន្តរជាតិ គឺសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ អនុវត្តអនុសាសន៍ពាក្យប្រៀនប្រដៅនៃលោកប្រធានហូជីមិញ៖ "បុព្វហេតុបង្កើតបាន ដោយអក្សរស្រុះស្រួល” ការច្នៃប្រឌិត អាទិភាព ដែលយើងខ្ញុំដាក់ចេញនៅអាស៊ាននិងក្រុមប្រឹក្សាសន្តិសុខ បានឆ្លុះបញ្ចាំងតួលេខផលប្រយោជន៍រួមនៃប្រទេសទាំងអស់ជាសមាជិក ក្នុងនោះមានវៀតណាម ទន្ទឹមនោះធានាសុខដុមនីយកម្មនឹងផលប្រយោជន៍នៃដៃគូក្នុងតំបន់និងអន្តរជាតិ។
ទីពីរ ជំរុញតួនាទីនៃពហុភាគីនិយម រដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ដើម្បីសកលលោកមួយសន្តិភាព សមភាព និងល្អប្រពៃជាង។ ពិសេស នាឱកាសនេះ បង្កើនប្រសិទ្ធភាពសហប្រតិបត្តិការនិងទំនាក់ទំនងដៃគូគ្រប់វិស័យ រវាងអាស៊ាននិងអង្គការសហប្រជាជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រទេសនានានៅអាស៊ាននិងសហគមន៍អន្តរជាតិ។
ទីបី ម្ចាស់ការនិងសកម្មចូលរួមដំណោះស្រាយបញ្ហាប្រឈមរួម នៃសកលលោកនិងតំបន់ បំផុតគឺបញ្ហាជះឥទ្ធិពលផ្ទាល់ដល់ផលប្រយោជន៍នៃប្រទសនានានិងតំបន់ដូចជា សន្តិភាព សន្តិសុខ ស្ថិរភាព អភិវឌ្ឍន៍ចីរភាព បម្រែបម្រួលអាកាសធាតុ ទឹកសមុទ្រជោរឡើង ជំនះផលវិបាកសង្គ្រាម ស្ថាបនាក្រោយជម្លោះឡើងវិញជាដើម។
នាយករដ្ឋមន្រ្តីលោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ានឆ្នាំ២០២០ និងគណៈប្រតិភូអនុវត្តពិធីបើកឆ្នាំប្រធានអាស៊ាន២០២០។ រូបថត៖ ថុងញ៉ឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាយករដ្ឋមន្រ្តីលោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ានឆ្នាំ២០២០ និងគណៈប្រតិភូអញ្ជើញធ្វើសក្ខីភាពនៃពិធីបង្ហូតទង់អាស៊ាន។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌វៀតណាម ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ កិច្ចប្រជុំក្រុមការងាររដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADSOM WG) បានបើកសម្ពោធនៅទីក្រុងដាណាំង ដោយមានការចូលរួមនៃគណៈប្រតិភូជាង៨០នាក់ ជារដ្ឋមន្រ្តីការពារជាតិអញ្ជើញមកពីស្ថាបនផែនការគោលនយោបាយការពារជាតិ នៃក្រសួងការពារជាតិប្រទេសនានាជាសមាជិកអាស៊ាន និងគណៈកម្មការលេខាធិការអាស៊ាន។ នេះជាកិច្ចប្រជុំដំបូងក្នុងសង្វាក់កិច្ចប្រជុំ សកម្មភាពយោធា - ការពារជាតិក្នុងឆ្នាំវៀតណាម ទទួលបន្ទុកតួនាទីជាប្រធានអាស៊ាន២០២០។ រូបថត៖ ត្រឹនឡេឡឹម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅក្រុងហាណូយ កិច្ចប្រជុំរដ្ឋមន្រ្តីស្តីពីសេដ្ឋកិច្ចអាស៊ានលើកទី១ ត្រៀមបម្រុងសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥១ (SEOM 1/51) ដោយមានការចូលរួមពីគណៈប្រតិភូចរចានៃប្រទេសនានាជាសមាជិក គណៈកម្មការលេខាធិការអាស៊ាន។ ប្រធានគណៈប្រតិភូ SEOM របស់វៀតណាម លោក ឡឿង ហ្វាងថៃ (Luong Hoang Thai) ប្រធានកិច្ចប្រជុំ។ រូបថត៖ ត្រឹនវៀត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
នេះជាកិត្តិយសធំធេងមួយ ប៉ុន្តែក៏ជាភារកិច្ច ឧបសគ្គ បញ្ហាប្រឈមធំ និងទាមទារការលូកដៃចូលរួមនៃទូទាំងប្រព័ន្ធនយោបាយ រួមដំណើរ ព្រួតដៃរួមចំណែកនៃទូទាំងបក្ស ប្រជាជន និងកងទ័ពជាតិ, ជាមួយការគាំទ្រ ឧបត្ថម្ភនៃមិត្តភក្តិនិងសហគមន៍អន្តរជាតិ។ គណៈកម្មការ ផ្នែក ក្រសួង វិស័យមជ្ឈិមនិងមូលដ្ឋានទូទាំងប្រទេស ត្រូវបញ្ជាក់ច្បាស់ នេះជាភារកិច្ចមួយក្នុងចំណោមភារកិច្ចនយោបាយសំខាន់ៗ នៃបក្សនិងរដ្ឋក្នុងឆ្នាំ២០២០, ត្រូវធានាសហប្រតិបត្តិការរឹងមាំ ស៊ីចង្វាក់ក្នុងប្រព័ន្ធនយោបាយ បំផុតគឺរវាងកងកម្លាំងបំពេញបេសកម្មការទូតផ្ទាល់ ដើម្បីធានាអនុវត្តជោគជ័យលើរាល់ភារកិច្ចនិងគោលដៅដែលបានដាក់ចេញ។
ជាមួយទីជំហរនិងកម្លាំងថ្មី នៃប្រទេសបន្ទាប់ពីជិត៣៥ឆ្នាំនវានុវត្តនភាព, ព្រមនឹងកម្លាំងសាមគ្គី ឆន្ទៈតែមួយនៃទូទាំងបក្ស ប្រជាជន និងកងទ័ព, ជាមួយការគាំទ្រដ៏ប្រពៃនិងសហប្រតិបត្តិការប្រសិទ្ធភាព នៃប្រទេសនានានៅអាស៊ាន មិត្តភក្តិ និងសហគមន៍អន្តរជាតិ យើងខ្ញុំជឿជាក់ថាវៀតណាមនឹងទទួលបន្ទុកប្រកបដោយជោគជ័យ នៃប្រធានអាស៊ានឆ្នាំ២០២០ និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណាត្តិ២០២០ - ២០២១ រួមចំណែកសំខាន់លើសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំបន់និងសកលលោក”៕