• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារមន្ទីរអវកាសវៀតណាមបានបើកសម្ពោធជាផ្លូវការ

ក្នុងឱកាសរំលឹកខួបលើកទី៨០ នៃទិវាបុណ្យជាតិ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) និងខួបលើកទី ៥០ នៃការបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម (១៩៧៥-២០២៥) នាថ្ងៃទី ២១ ខែសីហានេះ មជ្ឈមណ្ឌលអវកាសវៀតណាមបានប្រារព្ធពិធីដំឡើងបន្ទះក្តារ និងពិធីបើក សារមន្ទីរអវកាសវៀត ណាម នៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac នៃទីក្រុងហាណូយ។
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung និងគណៈប្រតិភូបានកាត់ខ្សែបូសម្ពោធមជ្ឈមណ្ឌល (រូបថត៖ VOV)

គម្រោងសារមន្ទីរលំហអាកាសវៀតណាមមានផ្ទៃដីជាង ១.៥០០ម៉ែត្រការ៉េ នៃលំហខាងក្រៅ និងលំហជាង ១.៦០០ម៉ែត្រការ៉េ គឺក្នុងផ្ទះ រួមមានពីរជាន់ ដែលរចនាឡើងពីការបំផុសគំនិតនៃភាពធំល្វឹងល្វើយ និងគ្មាន ដែនកំណត់នៃសាកលលោក។ នៅពេលដាក់ឱ្យដំណើរការ សារមន្ទីរអវកាស វៀតណាមនឹងរួមចំណែកលើកកម្ពស់ការយល់ដឹង និងដាស់តឿនចំណង់ចំណូលចិត្តចំពោះវិទ្យាសាស្ត្រអវកាសក្នុងសហគមន៍ ជាពិសេសយុវជនជំនាន់ក្រោយ។ លោក Le Xuan Huy អគ្គនាយករងនៃមជ្ឈមណ្ឌលអវកាសវៀតណាមបានចែករំលែកថា៖ “ចំណុចលេចធ្លោរបស់សារមន្ទីរអវកាសវៀតណាមគឺការផ្សាភ្ជាប់ជាមួយការការអភិវឌ្ឍបច្ចេកវិទ្យាអវកាសនៅវៀតណាម។ តាមរយៈនោះ យើងក៏ចង់បញ្ជូនសារទៅកាន់យុវជនដែលមានចិត្តស្រឡាញ់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអវកាសថា វៀតណាមបានអភិវឌ្ឍន៍សកម្មភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រួមទាំងវិទ្យាសាស្ត្រអវកាស និងបច្ចេកវិទ្យា។ ដូច្នេះហើយ សង្ឃឹមថា យុវជននឹងបំផុសចំណង់ចំណូលចិត្ត រួមចំណែកក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសជាតិ”។

អញ្ជើញថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃបណ្តាប្រទេសរត់ប្រណាំងក្នុងវិស័យបច្ចេកវិទ្យា រួមទាំងបច្ចេកវិទ្យាអវកាស វៀតណាមអាចយកផ្លូវកាត់ និងបង្កើតរបកគំហើញក្នុងវិស័យមួយចំនួន។ ដូច្នេះ មជ្ឈមណ្ឌលអវកាសវៀតណាម គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា និងផលិតផ្កាយរណបឈានមុខគេក្នុងប្រទេសវៀតណាម បន្តិចម្តងៗ ក្លាយជាអង្គភាពស្រាវជ្រាវឈានមុខគេក្នុងតំបន់ និងពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son៖ ត្រូវបង្កើតក្រមអត្តសញ្ញាណសម្គាល់ APEC វៀតណាម ២០២៧

ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son៖ ត្រូវបង្កើតក្រមអត្តសញ្ញាណសម្គាល់ APEC វៀតណាម ២០២៧

ចាំបាច់ត្រូវបង្កើតក្រមអត្តសញ្ញាណសម្គាល់ APEC វៀតណាម ២០២៧ ឲ្យបានឆាប់ៗ។ នេះជាការណែនាំរបស់ឧបនាយករដ្ឋមន្ត្រីលោក Bui Thanh Son ក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃគណៈកម្មាធិការជាតិ APEC (វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក) ឆ្នាំ២០២៧ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល។

Top