• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារទូរលេខ លិខិតនិងសារអបអរសាទរជូនចំពោះថ្នាក់ដឹកនាំសំខាន់ៗ របស់វៀតណាម

ក្នុងឱកាសដែលអគ្គលេខាគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ត្រូវបានរដ្ឋសភាជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ឡេ មិញ ហ៊ឹង ត្រូវបានរដ្ឋសភាជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក ជិន ថាញ់មិន ត្រូវបានរដ្ឋសភាជ្រើសតាំងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំនៃប្រទេស និងគណបក្សនយោបាយដូចជា រុស្ស៊ី ប្រ៊ុយណេ ជប៉ុន វេណេស៊ុយអេឡា អាហ្វ្រិកខាងត្បូង កាហ្សាក់ស្ថាន អង់ហ្គោឡា ស៊ុយអែត និងស្វីស បានផ្ញើសារទូរលេខ លិខិត និងសារអបអរសាទរ។

អគ្គលេខាលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ស្បថចូលកាន់តំណែង ​(រូបថត៖ VNA)

លោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា បានអបអរសាទរលោកអគ្គលេខាបក្សតូ ឡឹម ដែលរដ្ឋសភាជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយបញ្ជាក់ជាថ្មីនូវជំនឿថា ប្រទេសទាំងពីរនឹងបន្តរួមគ្នាឆ្ពោះទៅមុខ ដើម្បីសុភមង្គលរបស់ប្រជាជន និងសម្រាប់ការកសាងពិភពលោកដ៏យុត្តិធម៌ ពហុប៉ូល និងពហុមជ្ឈមណ្ឌល។

លោក ឡេ មិញ ហ៊ឹង ស្បថចូលកាន់តំណែង (រូបថត៖ VNA) 

គណបក្សកុម្មុយនិស្តអាហ្វ្រិកខាងត្បូង បានអបអរសាទរអគ្គលេខាបក្ស លោក​តូ ឡឹម ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋ ហើយជឿជាក់ថា ក្នុងឋានៈជាប្រធានរដ្ឋ លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម នឹងចូលរួមចំណែកបទពិសោធន៍ និងចំណេះដឹងដ៏មានតម្លៃរបស់លោក ដើម្បីជំរុញបុព្វហេតុរបស់ប្រជាជាតិវៀតណាមទាំងមូល។

ប្រធានាធិបតីអង់ហ្គោឡា លោក João Manuel Gonçalves Lourenço ព្រះមហាក្សត្រ Carl XVI នៃប្រទេសស៊ុយអែត និងអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលនៃគណបក្សកុម្មុយនិស្តស្វីស លោក Massimiliano Ay បានផ្ញើសារអបអរសាទរ និងលិខិតជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោកតូ ឡឹមផងដែរ។

ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ លោក Haji Hassanal Bolkiah បានអបអរសាទរលោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង ដែលត្រូវបានជ្រើសតាំងកាន់តំណែងនាយករដ្ឋមន្ត្រី។ ស្តេចស៊ុលតង់នៃប្រ៊ុយណេ បានសម្តែងបំណងប្រាថ្នាចង់បន្តរួមជាមួយលោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង លើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរលើកម្រិតទ្វេភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងចំណោមដៃគូអាស៊ាន។

នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Mikhail Mishustin បានអបអរសាទរលោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង។ ដោយជឿជាក់ថា ក្នុងឋានៈជាប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីនឹងបន្តយកចិត្តទុកដាក់លើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងស្មារតីនៃការគោរពគ្នាទៅវិញទៅមក និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី។ ប្រធានសភាឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Volodin និងប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matviyenko ប្រធានសភាតំណាងរាស្ត្រជប៉ុន លោក Mori Eisuke និងប្រធានសភាតំណាងរាស្ត្រកាហ្សាក់ស្ថាន លោក Yerlan Koshanov បានអបអរសាទរលោក ត្រឹន​ថាញ់​មិន ប្រធានរដ្ឋសភា ចំពោះការបោះឆ្នោតជ្រើសរើសឡើងវិញជាប្រធានរដ្ឋសភា៕

តាម​ vovworld.vn/km-KH

កសាងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៣ បដិវត្តន៍ ត្រឹមត្រូវ ចំណាននិងទំនើប

កសាងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៣ បដិវត្តន៍ ត្រឹមត្រូវ ចំណាននិងទំនើប

“កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៣ ត្រូវតែសម្របសម្រួលជាមួយបណ្តាកងកម្លាំង គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីកសាងប្រព័ន្ធការពារជាតិក្នុងប្រជាជនទាំងមូល ប្រៀបយុទ្ធសាស្រ្តក្នុងប្រជាជនទាំងមូល ដែលភ្ជាប់ជាមួយនឹងរបៀបយុទ្ធសាស្ត្រសន្តិសុខប្រជាជន និងកសាងប្រៀបយុទ្ធសាស្រ្តទឹកចិត្តប្រជាជន ដ៏រឹងមាំ”។

Top