ភូមិបុរាណ ដឿងឡាំម (Duong Lam) (ទីរួមស្រុក សើនតី (Son Tay) - រដ្ឋធានី ហាណូយ (Ha Noi)) នៅតែរក្សារបៀបធ្វើសាច់ខ្វៃតាមបែបប្រពៃណីពិសេស នៅភូមិដឿងឡាំម (Duong Lam) តភ្ជាប់ជាមួយនឹងរឿងប្រវត្តិសាស្រ្តរបស់ស្តេច ង ក្វៀន (Ngo Quyen) (ឆ្នាំ៩៣៩ - ឆ្នាំ៩៤៤) បានបណ្តេញកងទ័ពឈ្លានពានមកពីខាងជើង ដើម្បីការពារប្រទេស។
ភូមិបុរាណដឿងឡាំម (Duong Lam) នៅតែរក្សារបៀបមុខម្ហូបប្រពៃណីនិងឆ្ងាញ់ ៗ ជាច្រើន ដូចជា សាច់មាន់ នំធ្វើពីអង្ករ ស្ករធ្វើពីសណ្តែតដីនិងជាពិសេសគឺសាច់ជ្រូកខ្វៃលើដងវែក។ តាមរឿងព្រេងនិទានថា នៅពេលដែលស្តេច ងគ្វៀន (Ngo Quyen) បានឈ្នះពួកកងទ័ពឈ្លានពាន នៅលើដងទន្លេ បាចដាំង (Bach Dang)។ អបអរសាទរជោគជ័យនេះ ពួកគេបានធ្វើសាច់ជ្រូកខ្វៃ។ រហូតមកដល់ពេលនេះសាច់ជ្រូកខ្វៃនៅតែជាមុខម្ហូបពិសេស ក្នុងពិធីបុណ្យធំៗរបស់ប្រជាជននៅទីនេះក៏ដូចជាអញ្ជើញមិត្តភក្តិនិងភ្ញៀវទេសចរមកទស្សនាភូមិ ដឿងឡាំម (Duong Lam) ផងដែរ។

សាច់ជ្រូកបីជាន់ត្រូវបានជ្រើសរើសដោយហ្មត់ចត់ ដើម្បីធ្វើឱ្យសាច់ជ្រូកខ្វៃ។

គ្រឿងទេសប្រឡាក់ រួមមាន ខ្ទឹមក្រហមនិងខ្ទឹមស។

សាច់ជ្រូកខ្វៃតាមបែបប្រពៃណីពិសេសនេះត្រូវបានអាំងដោយធ្យូងនៅលើកំដៅទាប ក្នុងរយៈពេលពី បី ដល់ ៥ ម៉ោង ហើយឆ្អិន។
មុខម្ហូបសាច់ខ្វៃដ៏ល្បីល្បាញនៅភូមិដឿងឡាំម (Duong Lam) ។
|
តាមរយៈការស្វែងយល់ យើងបានទៅផ្ទះពូលឿង (Luong) និង មីងហឿង (Huong) គ្រួសារមួយប្រកបមុខរបរធ្វើសាច់ជ្រូកខ្វៃ តាមបែបប្រពៃណីនៅភូមិដឿងឡាំម (Duong Lam)។ លោកស្រី ហឿង (Huong) បានចែករំលែកថាប្រសិនបើសាច់ជ្រូកខ្វៃមានរសជាតិឆ្ងាញ់ យើងចាំបាច់ត្រូវជ្រើសរើសសាច់បីជាន់ស្រស់។ គ្រឿងទេស រួមមាន៖ ទឹកត្រី ប៊ីចេង ម្រេច ខ្ទឹមក្រហម រួមជាមួយស្លឹកត្របែកកិនឲ្យម៉ុដ្ឋ។ សាច់បានប្រឡាក់រួចហើយដែលត្រូវបានរុំលើដំបងឬស្សីដ៏ធំមួយដែលបានរុំស្លឹកចេកនៅខាងក្នុង។ សាច់នេះត្រូវបានអាំងក្នុងរយៈពេលដប់នាទីនៅលើធ្យូង បន្ទាប់មកចាក់ចូលលើស្បែក ដើម្បីឱ្យខ្លាញ់ហូរចេញ បន្ទាប់មកសាច់នេះត្រូវលាងជាមួយទឹកអំបិលនិងទឹកក្រូចឆ្មា ដើម្បីធ្វើឱ្យស្បែកស្រួយនិងស្អាត។ បន្ទាប់មក សាច់នេះត្រូវបានអាំងនៅលើធ្យូង ក្នុងរយៈពេល ៣-៥ ម៉ោង សាច់នឹងឆ្អិន។
មកដល់ដឿងឡាំម (Duong Lam) អ្នកទេសចរមិនត្រឹមតែទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនរស់នៅទីនេះប៉ុណ្ណោះទេ ថែមទាំងពិសារម្ហូបសាច់ជ្រូកខ្វៃស្តាប់រឿងរ៉ាវប្រវត្តិសាស្រ្តដ៏អស្ចារ្យ កាលពី ១០០០ ឆ្នាំមុនឪពុកផងដែរ ។
អាស័យដ្ឋានពិសារសាច់ជ្រូកខ្វៃ៖
- សាច់ជ្រូកខ្វៃផ្ទះពូមីងលឿងហឿង (Luong Huong) ភូមិដឿងឡាំម (Duong Lam)។ ទូរស័ព្ទ៖ ០៣៧៩០៦៤៨៧៤
- សាច់ជ្រូកខ្វៃពិសេសបែបប្រពៃណីដឿងឡាំម (Duong Lam) ភោជនីយដ្ឋាន គៀន (Kien) (១០០ វិថីទួទិញ (Tue Tinh) - ហាណូយ (Ha Noi)) ។
ទូរស័ព្ទ៖ ០៩១២៩៦៩៤៩៧
|
អត្ថបទនិងរូបថត៖ ត្រឹនថាញ់យ៉ាង