• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ឆ្ពោះទៅរកការបង្កើតមូលនិធិវិនិយោគចំនួន ៣០០ ពាន់លានដុល្លារអាមេរិកបន្ទាប់ពីកិច្ចព្រមព្រៀងក្របខ័ណ្ឌ

មូលនិធិវិនិយោគឯកជនចំនួន ៣០០ ពាន់លានដុល្លារអាមេរិក សំដៅជំរុញការវិនិយោគចូលក្នុងប្រទេសអ៊ីរ៉ង់ កំពុងត្រូវបានបង្កើតឡើងជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
នាវាចូលចត់នៅច្រកសមុទ្រហ័រមូស ថ្ងៃទី ១០ មិថុនា ២០២៦។ រូបថត៖ REUTERS/Stringer

មូលនិធិដោយមានឈ្មោះថា មូលនិធិសម្រាប់កសាងឡើងវិញនិងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងពីដើមទុនរបស់សហគ្រាស និងអង្គការហិរញ្ញវត្ថុមកពីសហរដ្ឋអាមេរិក ប្រទេសឈូងសមុទ្រពែរ្ស អាស៊ី អាមេរិកខាងត្បូង និងអាហ្វ្រិក។ ការវិនិយោគត្រូវបានគេរំពឹងថា នឹងផ្តោតលើវិស័យថាមពល ការដឹកជញ្ជូន ភស្តុភារកម្ម និងផលិតកម្ម។ មូលនិធិនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់កម្លាំងចលករសេដ្ឋកិច្ចដល់ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នៅក្នុងដំណើរការចរចាលើកិច្ចព្រមព្រៀងដ៏ទូលំទូលាយជាង នាពេលអនាគត។

មុននោះ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក J.D. Vance ក៏បានលើកឡើងពីលទ្ធភាពដែលអ៊ីរ៉ង់អាចទទួលបានមូលនិធិសម្រាប់ការកសាងឡើងវិញចំនួន ៣០០ ពាន់លានដុល្លារ អាមេរិកដោយមានការគាំទ្រពីប្រទេសឈូងសមុទ្រពែរ្សនានា ប្រសិនបើអ៊ីរ៉ង់បានបំពេញការសន្យាយ៉ាងពេញលេញចំពោះសហរដ្ឋអាមេរិក រួមទាំងការបោះបង់ចោលមហិច្ឆតាអាវុធនុយក្លេអ៊ែរ ការដោះស្រាយសម្ភារៈនុយក្លេអ៊ែរដែលត្រូវបានចម្រើន ហើយទទួលយកយន្តការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងផងដែរ៕

តាម vovworld.vn/km-KH

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ឆ្នាំ ២០២៦ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី១៧ ខែមិថុនា នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលគូសសញ្ញាខួបលើកទី ៣៥ (១៩៩១-២០២៦) នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហព័ន្ធរុស្ស៊ី។

Top