• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ពាធ​ក៏​ជា​កម្លាំង​ចលករ ជំរុញ​​​សេដ្ឋកិច្ច​វៀតណាម​ឈាន​ចូល​យុគ្គសម័យ​​ថ្មី

ជាមួយនឹងវិធានការសមកាលកម្ម ស្ថានភាពទូកនេសាទនិងអ្នកនេសាទដែលធ្វើការនេសាទខុសច្បាប់នៅក្នុងដែនទឹកបរទេសក្នុងឆ្នាំ ២០២៤ មានការថយចុះគួរឱ្យកត់សម្គាល់។

នេះជាព័ត៌មាននៅក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងគ្មានការគ្រប់គ្រង (គណៈកម្មការដឹកនាំជាតិស្តីពី IUU) ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ១៤ មករា នៅទីក្រុងហាណូយ។

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ថ្លែងសុន្ទរកថា។ រូបថត៖ Van Diep/VN

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ រហូតមកដល់ពេលនេះ ខ្លឹមសារដែលបានណែនាំដោយគណៈកម្មការអឺរ៉ុប (EC) ក្នុងការត្រួតពិនិត្យលើកទី ៤ កាលពីខែតុលា ឆ្នាំ ២០២៤ ត្រូវបានដោះស្រាយជាស្ថាពរហើយ។ នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើឱ្យក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបន្តធ្វើការផ្ទៀងផ្ទាត់និងត្រួតពិនិត្យការអនុវត្តបទប្បញ្ញត្តិទាក់ទងនឹងកំពង់ផែត្រី; រៀបចំការត្រួតពិនិត្យអន្តរផ្នែក ស្តីពីការចុះបញ្ជីទូកនេសាទ និងរាយការណ៍ជូនរដ្ឋាភិបាលក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដើម្បីដោះស្រាយយ៉ាងហ្មត់ចត់រាល់ការនេសាទ IUU ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Mikhail Vladimirovich Mishustin

លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Mikhail Vladimirovich Mishustin

លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមចងចាំជានិច្ចនូវការគាំទ្រ និងជំនួយដ៏មានតម្លៃ និងអស់ពីចិត្ត ដែលប្រជាជនសូវៀត ប្រជាជនស្ស៊ីបានផ្តល់ឱ្យវៀតណាមក្នុងអំឡុងឆ្នាំដ៏លំបាកនៃការតស៊ូ ក៏ដូចជាក្នុងការងារកសាង និងការពារមាតុភូមិផងដែរ; បញ្ជាក់ថា វៀតណាមគោរពពិសេសចំពោះទំនាក់ទំនងប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ហើយជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូសំខាន់ជួរមុខក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

Top