• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

សប្បាយរីករាយ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម" ជាមួយបងប្អូនជនជាតិនៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម

យោងតាមព័ត៌មានពីនាយកដ្ឋានវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីពេលនេះរហូតដល់ចុងខែមករា ឆ្នាំ​២០២៦ នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិវៀតណាម (រដ្ឋធានី ហាណូយ) បានរៀបចំសកម្មភាពនានាក្នុង​ខែមករា...

យោងតាមព័ត៌មានពីនាយកដ្ឋានវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីពេលនេះរហូតដល់ចុងខែមករា ឆ្នាំ​២០២៦ នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម (រដ្ឋធានី ហាណូយ) បានរៀបចំសកម្មភាពនានាក្នុង​ខែមករា ក្រោមប្រធានបទ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម" ឧទ្ទេសនាមដល់សាធារណជនអំពីសកម្មភាពអំណរ​និទាឃរដូវ ពិធីកិច្ចបុណ្យទាន ទំនៀមទម្លាប់... របស់បងប្អូនជនជាតិ។

 
vui-tet-1b.jpg

ស្តង់ដាក់បង្ហាញផលិតផលពិសេសប្រចាំតំបន់របស់បងប្អូនជនជាតិនៅតំបន់ភ្នំ។

រាល់សកម្មភាពក្នុងខែមករាមានការចូលរួមពីបងប្អូនជនជាតិជាង ១០០ នាក់ រួមមាន ១៦ ក្រុមជនជាតិមកពី​មូលដ្ឋានផ្សេងៗដូចជា៖ ថាយង្វៀន ហាណូយ ភូ-ថ ទ្វៀនក្វាង សឺនឡា ហ្វេ យ៉ាឡាយ ក្វាងង៉ាយ ខាញ់ហ្វា ដាក់ឡាក់ និង កឹនធើ។ សកម្មភាពរៀបចំតុបតែងលម្អលម្ហសម្រាប់អំណរទទួលឆ្នាំថ្មីនៅតាមភូមិជនជាតិនានា​នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៦ នៅបណ្តាភូមិជនជាតិនានាដូចជា៖ នុង តៃ យ៉ាវ ម៉ុង មឿង ឡាវ ថៃ ឃ្មុ តាអូយ បាណា សើដាំង ច្រាយ កឺទូ រ៉ាក់គ្លៃ អេដេ និង ខ្មែរ។

vui-tet-2a.jpg
vui-tet-2d.jpg
vui-tet-2c.jpg

មុខម្ហូបប្រពៃណីដែលបងប្អូនជនជាតិកែចៃ្នពីភោគផលព្រៃភ្នំ ស្រែចម្ការ។

តំណាងនាយកដ្ឋានវប្បធម៌បណ្តាជនជាតិ វៀតណាម បានបញ្ជាក់ សកម្មភាពនានាក្នុងខែមករាប្រារព្ធឡើងក្នុង​គោលបំណងលើកតម្កើងអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិ ឧទ្ទេសនាមអំពីទំនៀមទម្លាប់ ពិពិធកម្មសកម្មភាព​ប្រចាំថ្ងៃ នៅចុងសប្តាហ៍ និងព្រឹត្តិការណ៍ផ្សេងៗ បំពេញតម្រូវការរបស់ភ្ញៀវទេសចរ ជាពិសេសនៅចុងសប្តាហ៍ ដើម​ឆ្នាំ២០២៦ និងក្នុងការរៀបចំសម្រាប់បុណ្យចូលឆ្នាំថ្មីតាមប្រពៃណី បង្កើតគោលដៅទាក់ទាញភ្ញៀវទេសចរ​នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម។

vui-tet-3.jpg

ស្តង់ដាក់បង្ហាញផលិតផលពិសេសប្រចាំតំបន់របស់បងប្អូនជនជាតិនៅតំបន់ភ្នំ។

vui-tet-4.jpg

ទស្សនីយភាពសិល្បៈរបស់បងប្អូនជនជាតិ ម៉ុង នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិវៀតណាម។

ទស្សនីយភាពសិល្បៈរបស់បងប្អូនជនជាតិ ម៉ុង នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម។ សកម្មភាពទាំងនេះជួយភ្ញៀវទេសចរឱ្យយល់កាន់តែច្បាស់អំពីលក្ខណៈវប្បធម៌ និងប្រពៃណីបុណ្យចូលឆ្នាំថ្មី​ពិសេសដាច់ដោយឡែករបស់ជនជាតិផ្សេងៗ ដែលរួមចំណែកអភិរក្ស លើកតម្កើងតម្លៃវប្បធម៌ប្រពៃណី បង្កើន​ការផ្លាស់ប្តូរ សាមគ្គីភាព ជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍរបស់បងប្អូនបណ្តាជនជាតិរស់នៅប្រទេស វៀតណាម៕

តាម km-dantocmiennui.baotintuc.vn

អភិរក្សអក្សរបាលី រក្សាប្រពៃណីវប្បធម៌ខ្មែរ

អភិរក្សអក្សរបាលី រក្សាប្រពៃណីវប្បធម៌ខ្មែរ

ឆ្លងកាត់ជំនាន់ជាច្រើន ការអភិរក្សភាសា អក្សរ បានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជនរួមជាតិ​ខ្មែរក្នុងការអភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌ប្រពៃណីរបស់ខ្លួន។

Top