យោងតាមព័ត៌មានពីនាយកដ្ឋានវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីពេលនេះរហូតដល់ចុងខែមករា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម (រដ្ឋធានី ហាណូយ) បានរៀបចំសកម្មភាពនានាក្នុងខែមករា ក្រោមប្រធានបទ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម" ឧទ្ទេសនាមដល់សាធារណជនអំពីសកម្មភាពអំណរនិទាឃរដូវ ពិធីកិច្ចបុណ្យទាន ទំនៀមទម្លាប់... របស់បងប្អូនជនជាតិ។

ស្តង់ដាក់បង្ហាញផលិតផលពិសេសប្រចាំតំបន់របស់បងប្អូនជនជាតិនៅតំបន់ភ្នំ។
រាល់សកម្មភាពក្នុងខែមករាមានការចូលរួមពីបងប្អូនជនជាតិជាង ១០០ នាក់ រួមមាន ១៦ ក្រុមជនជាតិមកពីមូលដ្ឋានផ្សេងៗដូចជា៖ ថាយង្វៀន ហាណូយ ភូ-ថ ទ្វៀនក្វាង សឺនឡា ហ្វេ យ៉ាឡាយ ក្វាងង៉ាយ ខាញ់ហ្វា ដាក់ឡាក់ និង កឹនធើ។ សកម្មភាពរៀបចំតុបតែងលម្អលម្ហសម្រាប់អំណរទទួលឆ្នាំថ្មីនៅតាមភូមិជនជាតិនានានឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៦ នៅបណ្តាភូមិជនជាតិនានាដូចជា៖ នុង តៃ យ៉ាវ ម៉ុង មឿង ឡាវ ថៃ ឃ្មុ តាអូយ បាណា សើដាំង ច្រាយ កឺទូ រ៉ាក់គ្លៃ អេដេ និង ខ្មែរ។



មុខម្ហូបប្រពៃណីដែលបងប្អូនជនជាតិកែចៃ្នពីភោគផលព្រៃភ្នំ ស្រែចម្ការ។
តំណាងនាយកដ្ឋានវប្បធម៌បណ្តាជនជាតិ វៀតណាម បានបញ្ជាក់ សកម្មភាពនានាក្នុងខែមករាប្រារព្ធឡើងក្នុងគោលបំណងលើកតម្កើងអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិ ឧទ្ទេសនាមអំពីទំនៀមទម្លាប់ ពិពិធកម្មសកម្មភាពប្រចាំថ្ងៃ នៅចុងសប្តាហ៍ និងព្រឹត្តិការណ៍ផ្សេងៗ បំពេញតម្រូវការរបស់ភ្ញៀវទេសចរ ជាពិសេសនៅចុងសប្តាហ៍ ដើមឆ្នាំ២០២៦ និងក្នុងការរៀបចំសម្រាប់បុណ្យចូលឆ្នាំថ្មីតាមប្រពៃណី បង្កើតគោលដៅទាក់ទាញភ្ញៀវទេសចរនៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម។

ស្តង់ដាក់បង្ហាញផលិតផលពិសេសប្រចាំតំបន់របស់បងប្អូនជនជាតិនៅតំបន់ភ្នំ។

ទស្សនីយភាពសិល្បៈរបស់បងប្អូនជនជាតិ ម៉ុង នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិវៀតណាម។
ទស្សនីយភាពសិល្បៈរបស់បងប្អូនជនជាតិ ម៉ុង នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម។ សកម្មភាពទាំងនេះជួយភ្ញៀវទេសចរឱ្យយល់កាន់តែច្បាស់អំពីលក្ខណៈវប្បធម៌ និងប្រពៃណីបុណ្យចូលឆ្នាំថ្មីពិសេសដាច់ដោយឡែករបស់ជនជាតិផ្សេងៗ ដែលរួមចំណែកអភិរក្ស លើកតម្កើងតម្លៃវប្បធម៌ប្រពៃណី បង្កើនការផ្លាស់ប្តូរ សាមគ្គីភាព ជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍរបស់បងប្អូនបណ្តាជនជាតិរស់នៅប្រទេស វៀតណាម៕