ព័ត៌មាន សន្និសីទអន្តរជាតិ CLMV-១២ និង ACMECS-១១៖ បង្កើតការផ្លាស់ប្តូរជាក់ស្តែងនៅក្នុងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ 26/11/2026 បង្កើនការតភ្ជាប់ជាយុទ្ធសាស្ត្រ ពង្រីកលំហអភិវឌ្ឍន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គឱ្យកាន់តែស៊ីជម្រៅ គឺជាទិសដៅសំខាន់ៗនៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី១២(CLMV-១២) និងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី១១ (ACMECS-១១) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស ង្វៀន មិញហាំង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន។ រូបថត៖ VNAព័ត៌មាននេះត្រូវបានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ ជូនដំណឹងអំពីសន្និសីទទាំងពីរនេះ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ។ដោយមានប្រធានបទនៃការបង្កើនការតភ្ជាប់ ពង្រីកសក្តានុពល និងការអភិវឌ្ឍឆ្លាតវៃ ប្រកបដោយចីរភាព សន្និសីទទាំងពីរនឹងផ្តោតលើការពិភាក្សាអំពីក្រុមអាទិភាពសំខាន់ៗចំនួនបី រួមមាន៖ ការបង្កើនការតភ្ជាប់ជាយុទ្ធសាស្ត្រក្នុងវិស័យផ្សេងៗ; ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន និងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព; ការជំរុញការតភ្ជាប់រវាងយន្តការសហប្រតិបត្តិការអនុតំបន់ជាមួយអាស៊ាន និងដៃគូអភិវឌ្ឍន៍។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី ង្វៀន មិញហាំង បានឱ្យដឹងថា៖«បណ្តាប្រទេសរំពឹងថា សន្និសីទកម្រិតខ្ពស់ទាំងពីរនេះនឹងឯកភាពគ្នាលើទិសដៅសហប្រតិបត្តិការថ្មី និងបង្កើតការផ្លាស់ប្តូរសំខាន់ៗទាំងក្នុងវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការ និងវិធីសាស្រ្តអនុវត្ត ដើម្បីឱ្យយន្តការទាំងពីរនេះ នឹងនាំមកនូវលទ្ធផល និងអត្ថប្រយោជន៍ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពជាងមុន ព្រមទាំងចូលរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍប្រទេសសមាជិកនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នានៃអនុតំបន់»៕ តាម vovworld.vn/km-KH/ Tags:សក្តានុពល ការការពារបរិស្ថាន អនុតំបន់

បង្កើនការតភ្ជាប់ជាយុទ្ធសាស្ត្រ ពង្រីកលំហអភិវឌ្ឍន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គឱ្យកាន់តែស៊ីជម្រៅ គឺជាទិសដៅសំខាន់ៗនៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី១២(CLMV-១២) និងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី១១ (ACMECS-១១) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស ង្វៀន មិញហាំង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន។ រូបថត៖ VNAព័ត៌មាននេះត្រូវបានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ ជូនដំណឹងអំពីសន្និសីទទាំងពីរនេះ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ។ដោយមានប្រធានបទនៃការបង្កើនការតភ្ជាប់ ពង្រីកសក្តានុពល និងការអភិវឌ្ឍឆ្លាតវៃ ប្រកបដោយចីរភាព សន្និសីទទាំងពីរនឹងផ្តោតលើការពិភាក្សាអំពីក្រុមអាទិភាពសំខាន់ៗចំនួនបី រួមមាន៖ ការបង្កើនការតភ្ជាប់ជាយុទ្ធសាស្ត្រក្នុងវិស័យផ្សេងៗ; ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន និងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព; ការជំរុញការតភ្ជាប់រវាងយន្តការសហប្រតិបត្តិការអនុតំបន់ជាមួយអាស៊ាន និងដៃគូអភិវឌ្ឍន៍។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី ង្វៀន មិញហាំង បានឱ្យដឹងថា៖«បណ្តាប្រទេសរំពឹងថា សន្និសីទកម្រិតខ្ពស់ទាំងពីរនេះនឹងឯកភាពគ្នាលើទិសដៅសហប្រតិបត្តិការថ្មី និងបង្កើតការផ្លាស់ប្តូរសំខាន់ៗទាំងក្នុងវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការ និងវិធីសាស្រ្តអនុវត្ត ដើម្បីឱ្យយន្តការទាំងពីរនេះ នឹងនាំមកនូវលទ្ធផល និងអត្ថប្រយោជន៍ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពជាងមុន ព្រមទាំងចូលរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍប្រទេសសមាជិកនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នានៃអនុតំបន់»៕
អត្ថបទផ្សេងទៀត ប្រតិភូប្រមាណ ១០០០នាក់ ចូលរួមសន្និសីទលើកទី៥ នៃជនវៀតណាមនៅឯបរទេស26/11/2026ព័ត៌មានដោយមានចំណេះដឹង បទពិសោធន៍ សក្តានុពលសេដ្ឋកិច្ច និងបណ្តាញទំនាក់ទំនងអន្តរជាតិ សហគមន៍ជនវៀតណាមនៅបរទេសមានសក្តានុពលក្នុងការរួមចំណែកវិជ្ជមាន និងសំខាន់កាន់តែខ្លាំងឡើង។ វៀតណាមស្នើឱ្យសហរដ្ឋអាមេរិកវាយតម្លៃដោយសត្យានុម័តនិងមានតុល្យភាពចំពោះកិច្ចខិតខំប្រឹងប្រែងនិងលទ្ធផលរបស់វៀតណាម26/11/2026ព័ត៌មានវៀតណាមស្នើទិសដៅចំនួន ៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចហាឡាលសកល26/11/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រីតម្រូវឱ្យកសាងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៧26/11/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ «ត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងពីផ្នត់គំនិតកៀគរទៅជាអភិបាលកិច្ច ធនធានជាតិ»26/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម៖ ត្រូវរក្សាឯករាជ្យ ស្វ័យភាព និងបរិយាកាសសន្តិភាពសម្រាប់ការអភិវឌ្ឍ26/11/2026ព័ត៌មាននាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង៖ ធ្វើឱ្យច្បាប់ចូលទៅក្នុងជីវភាពជាបន្ទាន់25/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត