• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និង FAO ជំរុញកិច្ចសហប្រតិបត្តិការកសិកម្

វៀតណាមវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយ FAO ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសក្នុងការជំរុញការអភិវឌ្ឍកសិកម្ម និងជនបទ ក៏ដូចជាការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពនៅវៀតណាម។

នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ក្នុងជំនួបជាមួយអគ្គនាយកនៃអង្គការកសិកម្មនិងស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (FAO) លោក Qu Dongyu ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ៥-៨ ខែកុម្ភៈ។

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ នាយករដ្ឋមន្ត្រីបានស្នើឲ្យ FAO បន្តគាំទ្រ និងជួយវៀតណាមរៀបចំរចនាសម្ព័ន្ធលើវិស័យកសិកម្មឡើងវិញ ឆ្ពោះទៅរកការបង្កើនតម្លៃបន្ថែមនិងអភិវឌ្ឍន៍បៃតងប្រកបដោយនិរន្តរភាព ឆ្លាតវៃ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ឧស្សាហូបនីយកម្ម នគរូបនីយកម្មជនបទ អភិវឌ្ឍន៍ជនបទបៃតង និងស្អាត; ជំរុញការផ្លាស់ប្តូរឌីជីថល...។ វៀតណាមនឹងសហការជាមួយ FAO ក្នុងកម្មវិធីសហប្រតិបត្តិការអន្តរជាតិដូចជា៖ ចែករំលែកបទពិសោធន៍ជាមួយបណ្តាប្រទេសអាហ្វ្រិកក្នុងការទាញយកសក្តានុពល ពីដីធ្លី លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ទទួលជួបជាមួយអគ្គនាយកនៃអង្គការកសិកម្មនិងស្បៀងអាហារនៃអង្គការសហប្រជាជាតិ។ រូបថត៖ VNA

រីឯខ្លួនវិញ អគ្គនាយក FAO បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាមក្នុងការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍កសិកម្ម ជាពិសេសគឺការអនុវត្តប្រកបដោយជោគជ័យនៃកម្មវិធីឃុំមួយផលិតផលមួយ (OCOP) ការនាំចេញកសិផល ជាពិសេសអង្ករ និងផ្លែឈើ។ លោក Khuat Dong Ngoc បានអះអាងថា វៀតណាមជាគំរូមួយដែលមានសមិទ្ធិផល និងមេរៀនដ៏មានតម្លៃដែលប្រទេសជាច្រើនកោតសរសើរ និងចង់រៀនសូត្រ។ FAO តែងតែគាំទ្រគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងវិស័យកសិកម្មបៃតងប្រកបដោយនិរន្តរភាព ដូចជាកម្មវិធី វាលស្រែគុណភាពខ្ពស់និងបំភាយឧស្ម័នទាបលើផ្ទៃដី ១លានហិកតា។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម អគ្គនាយក FAO បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan។ ក្នុងឱកាសនេះ FAO និងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការកសិកម្មខាងត្បូង-ខាងត្បូង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាចំណាកស្រុកអន្តរជាតិ

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាចំណាកស្រុកអន្តរជាតិ

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាចំណាកស្រុកអន្តរជាតិ 7 កុម្ភៈ 2025 | 16:46:37 (VOVWORLD) - ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកុម្ភៈ នៅទីក្រុងបាងកក ប្រទេសថៃ គណៈប្រតិភូអន្តផ្នែករបស់វៀតណាម ដឹកនាំដោយលោកស្រី Phan Thi Minh Giang អនុប្រធាននាយកដ្ឋានកុងស៊ុល (ក្រសួងការបរទេស) បានចូលរួមសន្និសីទត្រួតពិនិត្យលើកទី ២ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងសកលការធ្វើចំណាកស្រុកស្របច្បាប់ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ (កិច្ចព្រមព្រៀង GCM) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ថ្លែងមតិនៅសន្និសីទ លោកស្រី Phan Thi Minh Giang បានសង្កត់ធ្ងន់ថា វៀតណាមប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង GCM នៅទូទាំងប្រទេសក៏ដូចជាក្នុងតំបន់; ទន្ទឹមនឹងនោះ លោកស្រីក៏បានឲ្យដឹងថា វៀតណាមសម្រេចបានលទ្ធផលលេចធ្លោក្នុងការអនុវត្តកិច្ចព្រមព្រៀង GCM លើវិស័យចំនួនបី រួមមាន៖ បំពេញគោលនយោបាយ និងច្បាប់ទាក់ទងនឹងការធ្វើចំណាកស្រុកអន្តរជាតិ; ពង្រឹងការប្រមូលព័ត៌មាននិងទិន្នន័យស្តីពីការធ្វើចំណាកស្រុកអន្តរជាតិ; ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីពង្រីកបណ្តាញធ្វើចំណាកស្រុកស្របច្បាប់និងមានសុវត្ថិភាព ធានាសុខុមាលភាពសង្គម និងសុខភា

Top