• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងសហរដ្ឋអាមេរិក ពន្លឿនការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ក្នុងក្របខ័ណ្ឌនៃការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិក សម័យចរចាថ្នាក់រដ្ឋមន្ត្រីរវាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien ប្រធានគណៈប្រតិភូចរចារដ្ឋាភិបាលវៀតណាម និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ប្រធានគណៈប្រតិភូចរចាអាមេរិក បានប្រព្រឹត្តទៅនាថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ។ រូបថត៖ VNA ផ្សាយ

រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តការងារដែលភាគីទាំងពីរបានឯកភាពគ្នា បន្ទាប់ពីការចរចាកម្រិតបច្ចេកទេសជុំទី២ ហើយបានពិភាក្សាអំពីទិសដៅសម្រាប់កិច្ចចរចាកម្រិតបច្ចេកទេសបន្ទាប់។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពពន្លឿនដំណើរការចរចា ជាពិសេសផ្តោតលើការខិតខំប្រឹងប្រែងជាអតិបរមា ដើម្បីសម្រេចបាននូវលទ្ធផលល្អបំផុតក្នុងការចរចាកម្រិតបច្ចេកទេសជុំទីបី។ រដ្ឋមន្ត្រីទាំងពីរក៏បានឯកភាព ចាត់តាំងឲ្យកម្រិតបច្ចេកទេសបង្កើនការផ្លាស់ប្តូរតាមរយៈកិច្ចប្រជុំការងារតាមអ៊ីនធឺណិត ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសដែលនៅ សេសសល់ជាអតិបរមា បង្កើតសន្ទុះដ៏ល្អបំផុតសម្រាប់ការចរចាកម្រិតបច្ចេកទេសជុំទី៣ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅឆមាសទី១ ខែមិថុនា ឆ្នាំ២០២៥។ រដ្ឋមន្ត្រីទាំងពីរបានសន្យាបន្តសម្របសម្រួលយ៉ាងជិតស្និត និងត្រៀមខ្លួនជាស្រេចសម្រាប់ការពិភាក្សាថ្នាក់រដ្ឋមន្ត្រី ដើម្បីជំរុញដំណើរការចរចា ឆ្ពោះទៅរកលទ្ធផលសមស្របសម្រាប់ភាគីទាំងពីរ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top