បន្ទាប់ពីវៀតណាម បានជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណត្តិ ២០២០ - ២០២១ លោកអគ្គលេខាធិការ ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) មានសារលិខិតអរគុណការកត់សម្គាល់របស់អន្តរជាតិ អំពីតួនាទី និង ការរួមចំណែករបស់វៀតណាម មកលើការងារអន្តរជាតិ និង តំបន់ ទន្ទឹមនោះអះអាង៖ “ជាមួយនឹងការប្តេជ្ញាចិត្តថ្មី អនុភាពថ្មី ជាមួយនឹងទំនុកចិត្តរឹងមាំមកលើកម្លាំង ឆន្ទៈ នៃទូទាំងបក្ស ប្រជាជន ជាមួយនឹងការខិតខំ សហប្រតិបត្តិការប្រសិទ្ធភាព ស៊ីចង្វាក់នៃគ្រប់ថ្នាក់ គ្រប់ផ្នែក ក្រសួង និង ការគាំទ្ររបស់ប្រជាជន យើងខ្ញុំមានទំនុកចិត្តជឿជាក់ថា៖ វៀតណាមនឹងបំពេញភារកិច្ចជោគជ័យ នូវបន្ទុកធ្ងន់ជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ សក្តិសមជាដៃគូទំនុកចិត្តដើម្បីសន្តិភាពចីរភាព”។
ការដែលវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើកទីពីរនេះ ម្តងទៀតអះអាងប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការអនុវត្តមាគ៌ាការបរទេសសន្តិភាព ឯករាជ្យ សហប្រតិបត្តិការ និង អភិឌ្ឍន៍ ជាការបង្ហាញនូវកម្រិតខ្ពស់បំផុត នៃគោលនយោបាយការបរទេសពិពិធកម្ម ពហុភាគីភាវូបនីយកម្ម ការចូលរួមសកម្ម ហើយមានភារកិច្ចរបស់វៀតណាម នៅលើវេទិកា អង្គការអន្តរជាតិនានា។
![]() យប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ (ម៉ោងវៀតណាម) លោកប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាផ្លូវការ វៀតណាមក្លាយជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១។ តាមរយៈលទ្ធផលបោះឆ្នោត មានសរុប១៩២ លើសរុប១៩៣ប្រទេស តំបន់ដី ជាសមាជិកនៃមហាសន្និបាតអង្គការសហប្រជាជាតិ គាំទ្រវៀតណាមកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() កាលៈទេសៈប្រកាសលទ្ធផលបោះឆ្នោតចំពោះគណៈប្រតិភូវៀតណាម។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកស្រី Maria Fernanda Espinosa Garces ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៣ (ឈរលើវេទិកាខាងឆ្វេង) អានលទ្ធផលបោះឆ្នោតចំពោះគណៈប្រតិភូវៀតណាម។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ក្តីសប្បាយរីករាយនៃសមាជិកគណៈប្រតិភូវៀតណាម ពេលជាប់ឆ្នោតដោយមានសំឡេងគាំទ្រស្ទើរទាំងស្រុង។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() គណៈប្រតិភូវៀតណាម លោកអនុរដ្ឋមន្រ្តី ក្រសួងការបរទេស ឡេ ហ្វាយត្រុង (Le Hoai Trung) (ខាងស្តាំ) រួមនឹងតំណាងប្រទេសទាំង៤ជាប់ឆ្នោតមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អាណត្តិ ២០២០ - ២០២១ នៅក្រុង New York អាមេរិក នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានចិន / ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ប្រធានគណៈប្រតិភូវៀតណាម លោកអនុរដ្ឋមន្រ្តី ក្រសួងការបរទេស ឡេហ្វាយត្រុង (Le Hoai Trung) ទទួលពាក្យជូនពរពីគណៈតំណាងការបរទេសនៃប្រទេសនានា បន្ទាប់ពីលទ្ធផលបោះឆ្នោត សឱ្យឃើញថាវៀតណាមបានជ្រើសជាប់ជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណត្តិ ២០២០ - ២០២១។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានចិន / ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកអនុរដ្ឋមន្រ្តី ក្រសួងការបរទេស ឡេ ហ្វាយត្រុង (Le Hoai Trung) ឆ្លើយបទសម្ភាសន៍កាសែតអន្តរជាតិ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
សម្តែងភាពទុកចិត្តមកលើប្រទេសវៀតណាម លោក Kamal Malhotra ជានិយ័តករ នៅអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមឱ្យដឹងថា នេះជាចំណុចកាលសម្រាប់វៀតណាម ចែករំលែកបទពិសោធន៍ជាមួយនឹងអន្តរជាតិ ទន្ទឹមនោះក៏ត្រូវតែងរក្សាសម្រាប់ខ្លួនឯង គោលជំហរបើកទូលាយមួយ ត្រៀមរៀនសូត្របទពិសោធន៍ពីប្រទេសនានា ក្នុងតំបន់ក៏ដូចជាលើសកលលោក។ អង្គការសហប្រជាជាតិតែងជាដៃគូស្មោះត្រង់ ទំនុកចិត្តរបស់វៀតណាមអំឡុងជាង៤០ឆ្នាំកន្លង។ ក្នុងនាមជាអ្នកតំណាងអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Malhotra សន្យាច្បាស់នឹងបន្តរួមដំណើរនឹងវៀតណាម ក្នុងតួនាទី ភារកិច្ចថ្មី នៅក្រុមប្រឹក្សាសន្តិសុខ ពេលវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុងប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណត្តិ ២០២០ - ២០២១។
ពិតជាមានកិត្តិយសនិងមោទនភាពណាស់ ពេលវៀតណាមយើងខ្ញុំ បានសហគមន៍អន្តរជាតិទុកចិត្តខ្ពស់ បានក្លាយជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណត្តិ ២០២០ - ២០២១។ ប្រការនេះ មានអត្ថន័យវិសេសវិសាលណាស់ អះអាងភាពត្រឹមត្រូវនៃមាគ៌ាការបរទេស ដឹកនាំដោយមហាសន្និបាតបក្សលើកទី១២ បានដាក់ចេញ និង ស្មារតីចង្អុលការលេខ 25/CT-TW នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៃគណៈកម្មការលេខាធិការស្តីពីការជំរុញ និង លើកកម្ពស់កម្រិតការបរទេសពហុភាគីដល់ឆ្នាំ២០៣០ តាមនោះវៀតណាម “ម្ចាស់ការចូលរួម និង ពង្រីកតួនាទីនាយន្តការពហុភាគី ពិសេសគឺអាស៊ាន និង អង្គការសហប្រជាជាតិ” រួមចំណែករក្សាពង្រឹងពង្រីកបរិស្ថានសន្តិភាព ស្ថិរភាពបម្រើការអភិវឌ្ឍទឹកដី ទន្ទឹមនោះអនុវត្តល្អតួនាទីជាសមាជិកមានភារកិច្ច ចូលរួមចំណែកកសាងសណ្តាប់ធ្នាប់សកលលោកមួយសន្តិភាព សមភាព អធិបតេយ្យភាព និង ជឿនលឿនជាដើម។ លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) |
អំឡុងប៉ុន្មានឆ្នាំកន្លង វៀតណាមបានចូលរួមការងាររួម នៃសហគមន៍អន្តរជាតិ ជាមួយនឹងតំណែងមួយកាន់តែខ្ពស់។ ឆ្លងអាណត្តិ២០០៨ - ២០០៩ វៀតណាមបានបញ្ជាក់ជាប្រទេសមួយ មានភារកិច្ច មានទស្សនទាន ប្រហាក់ប្រហែលនឹងប្រទេសនានាជាដៃគូ ចំពោះបញ្ហារសើប មានសមត្ថភាពឈានឡើង ដើម្បីរួមចំណែកក្នុងក្រុមប្រឹក្សាសន្តិសុខ ហើយមានវត្តមានចូលរួមគ្រប់កិច្ចប្រជុំទាំងអស់នៃក្រុមប្រឹក្សា។
មកដល់សព្វថ្ងៃ វៀតណាមមានយន្តការផែនការកំណត់ គោលនយោបាយធានាពេលវេលា យោបល់នៅគ្រប់ថ្នាក់សមត្ថកិច្ចផ្សេងៗគ្នា។ វៀតណាមក៏បានបញ្ចូនកងកម្លាំងចូលរួមរក្សាសន្តិភាព នៅសូដង់ខាងត្បូង។ គ្រប់ទីកន្លែងលើពិភពលោកដូចជា៖ មជ្ឈិមបូព៌ា អាស៊ីខាងត្បូង ទ្វីបអាហ្វ្រិក បានពង្រាយកងកម្លាំងរក្សាសន្តិភាព ដើម្បីទប់ស្កាត់ការជម្លោះ ជួយដោះស្រាយជម្លោះ ទន្ទឹមនោះធានាស្ថិរភាពបន្ទាប់ពីជម្លោះបានដំណោះស្រាយ។ សកម្មភាពបានអនុវត្តតាមសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ វៀតណាមចូលរួមសកម្មភាពនេះ បង្ហាញពីភារកិច្ចរបស់ខ្លួន ជាប្រទេសសមាជិកមួយនៃអង្គការសហប្រជាជាតិ បង្ហាញពីសុឆន្ទៈនៃជនជាតិមួយ ចង់មមានសន្តិភាព រួមចំណែកក្នុងសន្តិភាពសកលោក ឆ្លើយតបបំណងប្រាថ្នានៃប្រទេសនានាលើសកលលោក។
ទន្ទឹមនឹងការកាន់តួនាទីជាប្រធានអាស៊ាននាឆ្នាំ២០២០ - ឆ្នាំដំបូងនៃទសវត្សរ៍ទីពីរ ក្នុងសតវត្សរ៍ទី២១ ការវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ សឱ្យឃើញថាភាពម្ចាស់ការ និងសកម្មចូលរួមមានភារកិច្ចរបស់វៀតណាម ចំពោះសន្តិភាព សន្តិសុខតំបន់ និង អន្តរជាតិ ទំនុកចិត្ត និង គោលជំហរថ្មី របស់វៀតណាមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់។
![]() វៀតណាមបានរៀបចំជោគជ័យច្រើនសន្និសីទអន្តរជាតិសំខាន់ ក្នុងនោះមានសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានឆ្នាំ២០១៨ (WEF ASEAN 2018) នាខែកញ្ញា ឆ្នាំ២០១៨ នៅក្រុងហាណូយ។ ក្នុងរូបថត៖ លោកអគ្គលេខាធិការ ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានស្ថាបនិក WEF Klaus Schwab និង ប្រធានគណៈប្រតិភូ ចូលរួមពិធីបើកសម័យប្រជុំពេញអង្គ នៃសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ស្តីពីអាស៊ានឆ្នាំ២០១៨ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() វៀតណាមបានមិត្តភក្តិអន្តរជាតិទុកចិត្តជ្រើស ជាទីកន្លែងរៀបចំសន្និសីទសំខាន់ៗជាច្រើនកម្រិតលំដាប់តំបន់ និង សកលលោក ក្នុងនោះមានសប្តាហ៍កំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) លើកទី២៥ នា ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្រុងដាណាំង។ រូបថត៖ ញ៉ានសាង់ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) និង គណៈប្រតិភូថតរូបរួមគ្នា នៅពិធីបើកមហាសន្និបាត អង្គការស្ថាបនសវនកម្មកំពូលអាស៊ី (ASOSAI) លើកទី១៤ និង ពិធីអបអរសាទរ៤០ឆ្នាំ ធម្មនុញ្ញ ASOSAI បានរៀបចំដ៏មហោឡារឹក នៅមជ្ឈមណ្ឌលសន្និសីទជាតិ (ក្រុងហាណូយ) នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង នៅចុងខែកុម្ភៈ ឆ្នាំ២០១៩ ជាព្រឹត្តិការណ៍សំខាន់នៃសកលលោក ទាក់ទាញការចូលរួមនៃអ្នកកាសែតអន្តរជាតិ២.៦០០នាក់ នៃ២១៨ទីភ្នាក់ងារសារព័ត៌មាន កាសែត សារគមនាគមន៍អន្តរជាតិ មកពីប្រទេសទាំង៤០ និង តំបន់ដី អញ្ជើញមកហាណូយនាំយកព័ត៌មាន រូបភាពអំពីព្រឹត្តិការណ៍។ ក្នុងរូបថត៖ លោកប្រធានាធិបតីអាមេរិក Donald Trump និង មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ក្នុងកិច្ចប្រជុំបើកទូលាយ នឹងរដ្ឋមន្រ្តីប្រទេសទាំងពីរ នាថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលអាមេរិក -កូរ៉េខាងជើងលើកទីពីរ នៅហាណូយថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបថត៖ AFP /ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានផ្សាយ ![]() សកម្មភាពការបរទេសពហុភាគីរបស់វៀតណាម បានកែប្រែពី “ចូលរួមសកម្ម” ទៅជា “ម្ចាស់ការរួមចំណែកស្ថាបនា កំណត់រូបភាពរបបពហុភាគី” បង្ហាញតាមរយៈ វៀតណាមបានជ្រើសចូលស្ថាប័នសំខាន់ នៃអង្គការសហប្រជាជាតិ ហើយរួមមានវត្តមាននៅច្រើនវេទិកាពហុភាគី។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ចូលរួមសម័យប្រជុំពេញអង្គលើកទីមួយ នៃកិច្ចប្រជុំកំពូលអាស៊ី - អ៊ឺរ៉ុប (ASEM) លើកទី១២ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅក្រុង Brussels (បែលហ្សិក)។ រូបថត៖ ថុតញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ថតរូបរួមនឹងប្រធានគណៈប្រតិភូ G7 និង G7 បើកទូលាយ នៅកិច្ចប្រជុំកំពូលក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍លំដាប់សកលលោក (G7) បើកទូលាយ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុង Charlevoix កាណាដា។ រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ ![]() លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង គណៈប្រតិភូនៅពិធីបើកមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិលើកទី១៦ វិសាខបូជា២០១៩ បានរៀបចំនៅខេត្តហាណាម (Ha Nam) វៀតណាម។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ប្រធានគណៈកម្មាធិការការបរទេសនៃរដ្ឋសភា លោក ង្វៀន វ៉ាន់យ៉ាវ (Nguyen Van Giau) សួរសុខទុក្ខ លើកទឹកចិត្តគ្រូពេទ្យនៃមន្ទីរពេទ្យកម្រិត២ លេខ១ ធ្វើដំណើរទៅអនុវត្តភារកិច្ចនៅគណៈបេសកកម្មរក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ នៅសូដង់ខាងត្បូង។ រូបថត៖ ថាញវូ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
“ការវៀតណាមបានជ្រើស ជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណត្តិ ២០២០ - ២០២១ មានអត្ថន័យដ៏សំខាន់ ពីព្រោះវៀតណាមបានឱ្យឃើញថា តួនាទីរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង នៅលើសមរភូមិពាណិជ្ជកម្ម ការបរទេសអន្តរជាតិ ក៏ដូចជាសន្តិសុខតំបន់អាស៊ីអាគ្នេយ៍។ ក្នុងតួនាទីនេះ វៀតណាម អាចរួមចំណែកលេចធ្លោក្នុងវិស័យដូចជា៖ សុខាភិបាលសហគមន៍ ប្រឆាំងជំងឺរាតត្បាត ជំរុញសន្តិសុខផ្លូវទឹក ប្រឆាំងចោរសមុទ្រ ក៏ដូចជាទប់ស្កាត់ភាពគ្រោះនៃការនេសាទត្រី និង ជួញដូរមនុស្សខុសច្បាប់ជាដើម”។ លោក Hunter Marston អតីតជំនួយការស្រាវជ្រាវជាន់ខ្ពស់ នៃវិទ្យាស្ថាន Brookings អាមេរិក។ |
ការក្លាយជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិលើកនេះ នៅជាឱកាសលើកកម្ពស់ថែមទៀតនូវគោលជំហរ និង រូបភាពទឹកដីវៀតណាមមួយ ស្រឡាញ់សន្តិភាព ជាមួយនឹងការរួមចំណែកសកម្ម ប្រសិទ្ធភាពលើបុព្វហេតុតស៊ូរួមនៃមនុស្សលោក ដើម្បីគោលដៅ សន្តិភាព ឯករាជ្យជនជាតិ រុងរឿង អធិបតេយ្យភាព និង សង្គមជឿនលឿន។ ព្រឹត្តិការណ៍នេះ ក៏នឹងបង្កើតថែមទំនុកចិត្ត មោទនភាព ជំរុញប្រជាជនវៀតណាមគ្រប់រូប ចេញកម្លាំងរួមចំណែកលើបុព្វហេតុផ្លាស់ប្តូរថ្មី និង អភិវឌ្ឍន៍គ្រប់វិស័យនៃប្រទេសជាតិ។ នេះក៏ជាលក្ខណៈងាយស្រួល សម្រាប់វៀតណាមបន្តកសាងបរិស្ថានវិនិយោគអាជីវកម្ម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទាក់ទាញ សុវត្ថិភាពក្នុងតំបន់ និង អន្តរជាតិ។
វៀតណាមក្លាយជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណត្តិ២០២០ - ២០២១ ជាកិត្តិយសដ៏ធំធេង អះអាងមាគ៌ាការបរទេសត្រឹមត្រូវរបស់បក្ស និង រដ្ឋវៀតណាម ទន្ទឹមនោះជាព្រឹត្តិការណ៍មួយ មានអត្ថន័យសំខាន់ក្នុងបទដ្ឋានវៀតណាម ពង្រាយសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១២ របស់បក្ស កំណត់ទិសដៅការងារការបរទេសពហុភាគី គឺ “ម្ចាស់ការចូលរួមនឹងពង្រីកតួនាទីនាយន្តការពហុភាគី ជាពិសេសអាស៊ាន និង អង្គការសហប្រជាជាតិ”។ ហើយនឹងសេចក្តីចង្អុលការលេខ 25-CT/TW ngày 8/8/2018 នៃគណៈកម្មការលេខាធិការ ស្តីពីជំរុញលើកកម្ពស់ការបរទេសពហុភាគីដល់ឆ្នាំ២០៣០ ចង្អុលការលេខ25-CT/TW កំណត់គោលដៅជូនការងារការបរទេសពហុភាគី នាពេលវេលាខាងមុខគឺ “ខិតខំឈានឡើងកាន់តួនាទីសំខាន់ ដឹកនាំ ឬដំណោះស្រាយ នៅលើវេទិកា អង្គការពហុភាគីមានសារៈសំខាន់យុទ្ធសាស្រ្តចំពោះប្រទេសជាតិ” សមស្របជាមួយសមត្ថភាព និង លក្ខណៈជាក់ស្តែង របស់វៀតណាម៕
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម / ទីភ្នាក់ងារសារព័ត៌មានចិន / AFP