• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យគោរពតាមច្បាប់អន្តរជាតិ និងជំរុញកិច្ចសហប្រតិបត្តិការ ពហុភាគី ដើម្បីពង្រឹងសន្តិសុខដែនសមុទ្រដើម្បីស្ថិរភាពសកល

កាលពីថ្ងៃទី២០ និង ២១ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំ សម័យពិភាក្សាបើកចំហជាន់ខ្ពស់លើប្រធានបទ "ការពង្រឹងសន្តិសុខដែនសមុទ្រតាម រយៈកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីស្ថិរភាពសកល"។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ Pham Huan/VOV)

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា អនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គឺជាក្របខ័ណ្ឌច្បាប់ គ្រប់ជ្រុងជ្រោយដែលគ្រប់គ្រងសកម្មភាពទាំងអស់នៅសមុទ្រ; គោលនយោបាយ បទប្បញ្ញត្តិ និងការប្រតិបត្តិរបស់បណ្តាប្រទេសនៅសមុទ្រ ត្រូវតែស្របទៅនឹងច្បាប់ អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និង UNCLOS។

លោកឯកអគ្គ រដ្ឋទូតបានអំពាវនាវឱ្យប្រទេសនានាគោរពឱ្យបានពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញា គោរពអធិបតេយ្យភាព ផលប្រយោជន៍ និងសកម្មភាពសេដ្ឋកិច្ច ស្របច្បាប់របស់ប្រទេសជាប់សមុទ្រ ដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់ អន្តរជាតិ គោរពដំណើរការការទូត និងគតិយុត្តិ ធានានូវសេរីភាព សុវត្ថិភាព និងសន្តិ សុខនាវាចរណ៍ និងអាកាសចរណ៍ ហើយចៀសវាងសកម្មភាពដែលធ្វើឱ្យស្ថានការណ៍ ស្មុគស្មាញផងដែរ។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងសារជាថ្មីថា វៀតណាម គាំទ្រការខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមក្នុងការជំរុញសន្តិសុខ និងសុវត្ថិភាពនាវា ចរណ៍ ហេតុដូច្នេះហើយបានសហការយ៉ាងសកម្មជាមួយប្រទេស និងដៃគូក្នុងនិង ក្រៅតំបន់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងធានាសន្តិសុខនៅសមុទ្រខាងកើត។ វៀតណាមអះអាងសារជាថ្មីនូវការសន្យាអនុវត្តន៍យ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបន្តធ្វើការជាមួយ ប្រទេសនានាដើម្បីជំរុញការចរចាកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយសុពលភាព ជាក់ស្ដែងនិងស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រងទៅជាការស្ថាបនានិងបម្រើ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រងទៅជាការស្ថាបនានិងបម្រើ

លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា រដ្ឋមន្ត្រី និងប្រធានស្ថាប័ននានាបន្តផ្តល់ អាទិភាពដល់ការប្រមូលផ្តុំធនធានខ្ពស់បំផុត និងដឹកនាំដោយផ្ទាល់នូវការកសាង ស្ថាប័ន; ប្ដេជ្ញាចិត្តលុបបំបាត់ចំណុចរាំងស្ទះក្នុងស្ថាប័ននៅក្នុងឆ្នាំ ២០២៥; ម្ចាស់ការ សម្របសម្រួលជាមួយស្ថាប័ននៃរដ្ឋសភា ដើម្បីពិនិត្យ និងលើកកំពស់គុណភាពនៃ ការចេញផ្សាយឯកសារច្បាប់។

Top