• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឡើង​​ថ្នាក់អំពីសន្ទស្សន៍អំណាច ដោយសារឥទ្ធិពលពីវិស័យ​ការទូតនិងវប្បធម៌

របាយការណ៍ប្រចាំឆ្នាំស្តីពីសន្ទស្សន៍អំណាចនៅអាស៊ីឆ្នាំ ២០២៤ ដែលត្រូវបានប្រកាសដោយវិទ្យាស្ថានស្រាវជ្រាវ Lowy របស់ប្រទេសអូស្ត្រាលី បានបង្ហាញថា វៀតណាមជាប់ចំណាត់ថ្នាក់ទី ១២ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង ២៧ ដែលត្រូវបានរៀបចំណាត់ថ្នាក់។ តាមនោះ អំណាចរួមរបស់វៀតណាមបានកើនឡើង ១,២% បើធៀបនឹងឆ្នាំមុន ដែលបង្កើតឥទ្ធិពលក្នុងតំបន់ច្រើនជាងការរំពឹងទុក។

សន្ទស្សន៍អំណាចនេះ គឺផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៨ រួមមាន៖ សមត្ថភាពសេដ្ឋកិច្ច សមត្ថភាពយោធា ភាពធន់ ធនធាននាពេលអនាគត ទំនាក់ទំនងសេដ្ឋកិច្ច បណ្តាញការពារជាតិ ឥទ្ធិពលការទូត និងឥទ្ធិពលវប្បធម៌។

យោងតាមនាយិការកម្មវិធីអាស៊ីអាគ្នេយ៍របស់វិទ្យាស្ថាន Lowy និងជាប្រធានគម្រោងសន្ទស្សន៍អំណាចនៅអាស៊ី លោកស្រី Susannah Patton ការកែលម្អដ៏ធំបំផុតរបស់វៀតណាមនៅឆ្នាំនេះ គឺឥទ្ធិពលការទូត និងវប្បធម៌។ លោកស្រី Patton បានឲ្យដឹងថា វៀតណាមសម្រេចបានលទ្ធផលល្អបំផុតទាក់ទងនឹងឥទ្ធិពលការទូត ព្រោះវៀតណាមជាប្រទេសដែលមានប្រតិបត្តិការការទូតសកម្មបំផុតមួយនៅក្នុងតំបន់នាឆ្នាំ២០២៣។ ប្រការនេះ បានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រការទូតរបស់វៀតណាមជាមួយដៃគូជាច្រើន។ នៅឆ្នាំ២០២៣ វៀតណាមជាប្រទេសតែមួយគត់ក្នុងតំបន់ដែលស្វាគមន៍មេដឹកនាំទាំងពីររបស់អាមេរិក និងចិន។ គិតត្រឹមដំណាច់ខែសីហា រដ្ឋាភិបាលវៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៤ ជុំវិញពិភពលោក មានទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសនិងតំបន់ដែនដីជាង ២៣០ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)ចំនួន ១៦ រួមទាំង FTA ជំនាន់ថ្មីជាច្រើនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលអំពីការ “បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១២ ស្តីពីការបន្តការផ្លាស់ប្តូរថ្មី និងរៀបចំឡើងវិញប្រព័ន្ធនយោបាយឲ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព” អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។

Top