ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០២៤ មហោស្រព Melaka Halal ២០២៤ (MIHF'24) បានប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ Melaka (MITC) ក្នុងរដ្ឋ Malacca ប្រទេសម៉ាឡេស៊ី ដោយទាក់ទាញភ្ញៀវទេសចរប្រមាណ ២៥.០០០ នាក់។
សិក្ខាសាលាហាឡាលក្នុងក្របខ័ណ្ឌនៃមហោស្រព Melaka Halal 2024 (MIHF'24) នៅប្រទេសម៉ាឡេស៊ី (រូបថត៖ Hang Linh/TTXVN)
ការិយាល័យពាណិជ្ជកម្មវៀតណាមបានចូលរួមការតាំងបង្ហាញផលិតផលដែលមានប្រៀបខ្លាំងលើផលិតផលម្ហូបអាហារនិងភេសជ្ជៈ
ដែលក្នុងនោះផលិតផលកាហ្វេបានទាក់ទាញមិត្តអន្តរជាតិ។
យោងតាមលោក Ngo Quang
Hung ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសម៉ាឡេស៊ី
បច្ចុប្បន្ននេះមានអាជីវកម្មវៀតណាមប្រហែល ១.០០០ ដែលទទួលបានវិញ្ញាបនបត្រ ហាឡាល
ជាមួយនឹងផលិតផលជាង ៣.០០០ប្រភេទ។ ផលិតផលនាំចេញសំខាន់ៗរបស់វៀតណាម ដូចជា អង្ករ តែ
គ្រាប់ស្វាយចន្ទី កាហ្វេ ម្រេច និងអាហារសមុទ្រ...
សុទ្ធតែជាផលិតផលដែលសក្តិសមនឹងតម្រូវការរបស់ប្រជាជនឥស្លាម
ហើយបច្ចុប្បន្នកំពុងពេញនិយមពីសហគមន៍ឥស្លាមដែលក្នុងនោះមានប្រទេសម៉ាឡេស៊ី ជាពិសេស
អតិថិជនម៉ាឡេស៊ីចូលចិត្តកាហ្វេវៀតណាម។ ដូច្នេះ ការចូលរួម MIHF'24 គឺជាឱកាសដ៏ល្អសម្រាប់ផលិតផលដែលមានការបញ្ជាក់ហាឡាល់របស់វៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម