• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្វែងយល់ពីបទពិសោធន៍របស់សហរដ្ឋអាមេរិកក្នុងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

សាកលវិទ្យាល័យ Georgia បានប្តេជ្ញាចិត្តក្នុងការផ្ទេរបច្ចេកវិទ្យា ផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់កងកម្លាំងស្វែងរករបស់វៀតណាម រួមទាំងការចែករំលែកទិន្នន័យផែនទី។

គណៈប្រតិភូកំពុងសិក្សាអំពីបច្ចេកវិទ្យាទំនើបៗដែលប្រើប្រាស់ក្នុងការស្វែងរកអដ្ឋិធាតុយុទ្ធជនពលី (រូបថត៖ VNA)

បន្តដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែសីហា គណៈប្រតិភូដឹកនាំដោយឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ ហ្គោ (Nguyễn Văn Gấu) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអនុប្រធានគណៈកម្មាធិការដឹកនាំជាតិសម្រាប់ការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី (គណៈកម្មាធិការដឹកនាំជាតិ ៥១៥) បានមានជំនួបធ្វើការនៅវិទ្យាល័យហ្សកហ្ស៊ី (Georgia) និងកន្លែងធ្វើកោសល្យវិច្ច័យយោធា ឈានមុខគេរបស់សហរដ្ឋអាមេរិក។ សាកលវិទ្យាល័យ Georgia បានប្តេជ្ញាចិត្តក្នុងការផ្ទេរបច្ចេកវិទ្យា ផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់កងកម្លាំងស្វែងរករបស់វៀតណាម រួមទាំងការចែករំលែកទិន្នន័យផែនទី។

មុននោះ គណៈប្រតិភូបានធ្វើការស្ទង់មតិ និងផ្លាស់ប្តូរប ទពិសោធន៍ជាក់ស្តែងនៅប្រព័ន្ធធ្វើកោសល្យវិច្ឆ័យរបស់កងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក (AFMES) ដែលមានទីស្នាក់ការកណ្តាលនៅរដ្ឋ Delaware។ ខ្លឹមសារនេះផ្តោតលើការអនុវត្តបច្ចេកទេសធ្វើកោសល្យវិច្ច័យជំនាន់ថ្មី និងវិធីសាស្ត្រគ្រប់គ្រងសំណុំឯកសារនៅមន្ទីរពិសោធន៍កំណត់អត្តសញ្ញាណ ADN របស់កងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក។ ថ្លែងនៅក្នុងកិច្ចប្រជុំ ឧត្តមសេនីយ៍ឯក ង្វៀន​ វ៉ាន ហ្គោ បានបញ្ជាក់ថា ព័ត៌មាននិងមេរៀនដែលបានរៀនពីដំណើរសិក្សាជាក់ស្តែងនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់គណៈកម្មាធិការដឹកនាំ ៥១៥ ដើម្បីស្រាវជ្រាវ ប្រឹក្សាយោបល់ និងស្នើដំណោះស្រាយដើម្បីកែលម្អដំណើរការធ្វើកោសល្យ វិច្ច័យយោធានៅវៀតណាម។

"គណៈកម្មាធិការដឹកនាំជាតិរបស់យើងបានចាប់ផ្តើមយុទ្ធនាការរយៈពេល ៥០០ ថ្ងៃទាំងយប់ ដើម្បីបង្កើនការស្វែងរក ការប្រមូលផ្តុំ និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ជាមួយនឹងការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់បំផុត សកម្មភាពបន្ទាន់ និងម៉ឺងម៉ាត់បំផុតនៃប្រព័ន្ធនយោបាយទាំងមូល ក្រសួង និងទីភ្នាក់ងារមជ្ឈិម និងមូលដ្ឋាននានា យើងប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវគោលដៅនៃយុទ្ធនាការនេះ"៕

តាម​ vovworld.vn/km-KH

បំពេញមូលដ្ឋានទិន្នន័យស្តីពីយុទ្ធជនពលី ផ្នូរយុទ្ធជនពលី និងឈាបនដ្ឋានយុទ្ធជនពលី

បំពេញមូលដ្ឋានទិន្នន័យស្តីពីយុទ្ធជនពលី ផ្នូរយុទ្ធជនពលី និងឈាបនដ្ឋានយុទ្ធជនពលី

លោកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ ត្រា បានស្នើឱ្យមានការបង្កើត និងបំពេញមូលដ្ឋានទិន្នន័យស្តីពីយុទ្ធជនពលី ផ្នូរយុទ្ធជនពលី និងឈាបនដ្ឋានយុទ្ធជនពលី ដោយបង្កើតជាមូលដ្ឋានគ្រឹះ បម្រើការងារស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ប្រកបដោយប្រសិទ្ធភាពជាង។

Top