• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្វាគមន៍ការប្រកាសកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា៖ វៀតណាមស្វាគមន៍ការប្រកាសអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ រូបថត៖ ក្រសួងការបរទេស

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលទើបតែសម្រេចបានរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា៖ វៀតណាមស្វាគមន៍ការប្រកាសអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ យើងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងនេះ។ វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ ហើយអនុវត្តន៍កិច្ចព្រមព្រៀងនេះឱ្យបានពេញលេញ ដើ​ម្បីបង្កើតលក្ខខណ្ឌសម្រាប់ការសម្រេចបាននូវដំណោះស្រាយគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាព ដែលនាំមកនូវសន្តិភាព និងស្ថិរភាពដល់តំបន់មជ្ឈិមបូព៌ា រួមទាំងច្រកសមុទ្រ Hormuz ដោយផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីផលប្រយោជន៍របស់ប្រទេសនានាក្នុងតំបន់ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕

តាម​ vovworld.vn/km-KH

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នេះគឺជាដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេស ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ក្នុងឋានៈថ្មី ទៅកាន់សហព័ន្ធរុស្ស៊ី ជាដៃគូដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម។

Top