ក្នុងបទថ្លែងសុន្ទរកថារបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានសង្កត់ធ្ងន់ថា៖ “បច្ចុប្បន្ន អង្គការសហប្រជាជាតិពិតជាក្លាយជានិមិត្តរូបនៃស្មារតីសាមគ្គីសកលលោក ទីកន្លែងប្រមូលផ្តុំតម្លៃជឿនលឿននៃមនុស្សសាស្រ្ត និងធ្វើឲ្យទៅជាការពិតចំណង់ប្រាថ្នាឆ្ពោះទៅកាន់ពិភពលោកមួយសន្តិភាព រុងរឿង និងសមភាព។ វៀតណាមរួមដំណើរការនិងរួមចំណែកឲ្យគោលបំណងដ៏ខ្ពង់ខ្ពស់របស់អង្គការសហប្រជាជាតិក្នុងអំឡុងជាង៧០ឆ្នាំកន្លង។ យើងខ្ញុំគាំទ្រខ្លាំងតួនាទីកណ្តាលនៃអង្គការសហប្រជាជាតិ ក្នុងប្រព័ន្ធអន្តរជាតិពហុភាគី និងសកម្មរួមចំណែកអនុវត្តសសរស្តម្ភនៃសហប្រតិបត្តិការមូលដ្ឋាន របស់អង្គការសហប្រជាជាតិ ស្តីពីការរក្សាសន្តិភាព សន្តិសុខអន្តរជាតិ សហប្រតិបត្តិការអភិវឌ្ឍន៍ និងធានាសិទ្ធិមនុស្ស”។
ក្រៅពីនោះ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ក៏បានអះអាងថា៖ “វៀតណាមមានមោទនភាពបានក្លាយជាសមាជិកសកម្ម របស់អង្គការសហប្រជាជាតិ។ យើងខ្ញុំមានបំណងរួមចំណែកច្រើនថែមទៀតក្នុងការងារកសាងរបបពហុភាគី និងអនុវត្តភារកិច្ចរួមរបស់សហគមន៍អន្តរជាតិ ក្នុងនោះមានបញ្ជូនកងពេទ្យកម្រិត ២ ចូលរួមក្រុមរក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNMIS) នៅសូដង់ខាងត្បូង។
កន្លងហើយ វៀតណាមបានចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ២០២០ - ២០២១។ យើងខ្ញុំសូមអរគុណដល់ ៥៣ ប្រទេសនៅអាស៊ី - ប៉ាស៊ីហ្វិក បានឯកភាពស្នើឲ្យវៀតណាម ជាអ្នកឈរឈ្មោះតែមួយគត់របស់ក្រុម ហើយអរគុណប្រទេសនានា ដែលបានគាំទ្រដ៏ពេញទំហឹងមកចំពោះវៀតណាម។ ពីវេទិកាអធិកអធមនេះ តាងនាមឲ្យរដ្ឋាភិបាលនិងប្រជាជនវៀតណាម ខ្ញុំសូមគោរពស្នើនិងបំណងប្រាថ្នាចង់ទទួលបានការគាំទ្រពីប្រទេសនានាដែលជាសមាជិក។ វៀតណាមសន្យានឹងតែងតែជាសមាជិកសកម្ម មានភារកិច្ចរបស់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ”។
![]() លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ថ្លែងសុន្ទរកថា នៅសម័យប្រជុំពិភាក្សាកំពូល លើកទី៧៣ មហាសន្និបាតអង្គការសហប្រជាជាតិ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() កិច្ចជំនួបក្រៅផ្លូវការ សម័យប្រជុំភាក្សាកំពូលលើកទី៧៣ មហាសន្និបាតអង្គការសហប្រជាជាតិ លោក នាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() កិច្ចជំនួបក្រៅផ្លូវការ សម័យប្រជុំភាក្សាកំពូលលើកទី ៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលោកស្រី Maria Fernanda Espinosa Garces ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() កិច្ចជំនួបក្រៅផ្លូវការ សម័យប្រជុំភាក្សាកំពូល នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ លោកស្រីប្រធានាធិបតី Croatia Kolinda Grabar-Kitarović។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() កិច្ចជំនួបក្រៅផ្លូវការ សម័យប្រជុំភាក្សាកំពូល នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ លោកនាយករដ្ឋមន្រ្តី Fiji ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() កិច្ចជំនួបក្រៅផ្លូវការ សម័យប្រជុំភាក្សាកំពូលលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លោក នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ លោកនាយករដ្ឋមន្រ្តី ប៊ុលហ្គារី Boyko Borisov។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() កិច្ចជំនួបក្រៅផ្លូវការ សម័យប្រជុំភាក្សាកំពូលលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លោក នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ លោកនាយករដ្ឋមន្រ្តី Saint Lucia Allen Chastanet ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() កិច្ចជំនួបក្រៅផ្លូវការ សម័យប្រជុំភាក្សាកំពូលលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លោក នាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមកិច្ចប្រជុំតុមូលជាមួយ អាមេរិក ស្តីពីការទាក់ទាញការវិនិយោគនៅវៀតណាម ក្នុងសម័យអភិវឌ្ឍន៍ឧស្សាហកម្ម ៤.០ រៀបចំដោយក្រុម ប្រឹក្សាពាណិជ្ជកម្ម ដើម្បីការយល់ដឹងអន្តរជាតិ និងសម្ពន្ធក្រុមហ៊ុន FPT។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() កិច្ចជំនួបក្រៅផ្លូវការ សម័យប្រជុំភាក្សាកំពូល នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ លោកប្រធានក្រុមប្រឹក្សា រដ្ឋគុយបា Miguel Diaz-Canel ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាឱកាសដំណើរចូលរួមសម័យប្រជុំពិភាក្សាកំពូល លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបសំណេះសំណាលជាមួយមិត្តភក្តិអាមេរិក កម្មាភិបាលគណៈប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាម នៅអង្គការសហប្រជាជាតិ និងតំណាងសហគមន៍ ជនជាតិវៀតណាម នៅក្រុងញូវយ៉ក។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ក្រៅពីការ ថ្លែងសុន្ទរកថាដ៏សំខាន់ ក្នុសម័យប្រជុំពិភាក្សនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣ នៅទាំងប្រព្រឹត្តទៅសកម្មភាពការទូត របស់លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ដូចជា៖ជំនួបថ្នាក់ដឹកនាំមហាសន្និបាតអង្គការសហប្រជាជាតិ, លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជំនួបទ្វេភាគីជាមួយលោកប្រធានក្រុមប្រឹក្សារដ្ឋគុយបា, លោកប្រធានាធិបតី Fiji, លោកប្រធានាធិបតី Croatia, លោកនាយករដ្ឋមន្រ្តី Saint Lucia, លោកនាយករដ្ឋមន្រ្តី Bulgaria, ជំនួបពិភាក្សានឹងសហគ្រាសអាមេរិក ស្តីពីការទាក់ទាញវិនិយោគនៅវៀតណាម ក្នុងសម័យអភិវឌ្ឍន៍ឧស្សាហកម្ម ៤.០, ជួបសំណេះសំណាលជាមួយ មិត្តភក្តិអាមេរិក កម្មាភិបាលគណៈប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាម នៅអង្គការការសហប្រជាជាតិ និងតំណាងសហគមន៍ជនជាតិវៀតណាមនៅក្រុងញូវយ៉ក។
ពិភាក្សាយោបល់នឹងលោកប្រធានមហាសន្និបាត Maria Fernanda Espinosa Garces លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ស្នើអង្គការសហប្រជាជាតិអាទិភាពជំរុញការទូតបង្ការ គាំទ្រដោះស្រាយជម្លោះ នៅលើសមុទ្រខាងកើត ដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ។ ការអះអាងរបស់វៀតណាម នឹងរួមចំណែកសកម្ម មានភារកិច្ចលើការងាររួម របស់អង្គការសហប្រជាជាតិ ចូលរួមម្ចាស់ការ មានភារកិច្ចលើគំនិតផ្តួចផ្តើម របស់អង្គការសហប្រជាជាតិ អំពីការអភិវឌ្ឍនិងរក្សាសន្តិភាព។
នៅក្នុងជំនួបជាមួយលោកអគ្គលេខាធិការ Antonio Guterres លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) វាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែង របស់លោកអគ្គលេខាធិការក្នុងការងារកែប្រែអង្គការសហប្រជាជាតិ ពិសេសប្រព័ន្ធអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដើម្បីឧបត្ថម្ភប្រទេសនានាប្រសើរជាង ក្នុងការងារអនុវត្តកម្មវិធីរបៀងវារះការអភិវឌ្ឍស្ថេរភាពដល់ឆ្នាំ២០៣០។ លោកនាយករដ្ឋមន្រ្តី ចង់ឲ្យអង្គការសហប្រជាជាតិ បន្តឧបត្ថម្ភវៀតណាម អនុវត្តជោគជ័យគោលបំណងអភិវឌ្ឍន៍ស្ថេរភាពនិងកិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ។
![]() លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស ផាម ប៊ិញមិញ (Pham Binh Minh) និងលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Sabah Al Khalid Al Sabah សហអធិបតីសន្និសីទរដ្ឋមន្រ្តីការបរទេស អាស៊ាន - ក្រុមប្រឹក្សា សហប្រតិបត្តិការតំបន់ឈូងសមុទ្រ (GCC) កិច្ចប្រជុំក្រៅផ្លូវការ នៃសម័យប្រជុំមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៣។ រូបថត៖ ហ្វាយថាញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() កិច្ចប្រជុំក្រៅផ្លូវការ នៃមហាសន្និបាតអង្គាការសហប្រជាជាតិ រូបថត៖ ហ្វាយថាញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស ផាម ប៊ិញមិញ (Pham Binh Minh) ជួប លោកអនុរដ្ឋមន្រ្តី ការបរទេសអាមេរិក John J. Sulivan។ រូបថត៖ ហ្វាយថាញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស ផាម ប៊ិញមិញ (Pham Binh Minh) ជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតី Palau Tommy Remengesau។ រូបថត៖ ហ្វាយថាញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស ផាមប៊ិញមិញ (Pham Binh Minh) ជួបពិភាក្សាការងារជាមួយ លោកស្រីរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី Marise Payne ។ រូបថត៖ ហ្វាយថាញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() កិច្ចប្រជុំក្រៅផ្លូវការ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ លោកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេស ផាម ប៊ិញមិញ (Pham Binh Minh) បានអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តី នៃប្រទេសនានាក្នុងតំបន់អាស៊ាន និងសហព័ន្ធប៉ាស៊ីហ្វីកលើកទី៥។ រូបថត៖ ហ្វាយថាញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
លោកប្រធានមហាសន្និបាត និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិសម្តែងចំណាប់អារម្មណ៍ ចំពោះសមទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់វៀតណាម វាយតម្លៃខ្ពស់ និងអរគុណដល់ការរួមចំណែកសកម្មរបស់វៀតណាម លើការអនុវត្តការងាររួមរបស់អង្គការសហប្រជាជាតិ និងគំនិតផ្តួចផ្តើមវិធីសាស្រ្តសកម្មភាព របស់អង្គការសហប្រជាជាតិ បំណងឲ្យវៀតណាមបន្តនាំមុខអនុវត្តគោលបំណងអភិវឌ្ឍន៍ស្ថេរភាព (SDGs) ការអះអាងអង្គការសហប្រជាជាតិនឹងបន្តឧបត្ថម្ភវៀតណាម។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ សម្តែងការយកចិត្តទុកដាក់ដល់ស្ថានភាពសមុទ្រខាងកើត និងអះអាងគោលនយោបាយតែមួយ របស់អង្គការសហប្រជាជាតិគាំទ្រដំណោះស្រាយជម្លោះដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ៕
លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស ផាមប៊ិញមិញ (Pham Binh Minh) បានអធិបតីភាពកិច្ចប្រជុំចលនាប្រទេសនានាគាំទ្រវៀតណាម ឈរឈ្មោះធ្វើជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីនៃប្រទេសនានា នៅអាស៊ាននិងសហព័ន្ធប៉ាស៊ីហ្វីកលើកទី៥ ក្រុមប្រឹក្សាសហប្រតិបត្តិឈូងសមុទ្រ (GCC) និងកិច្ចប្រជុំទ្វេភាគី ជាមួយនឹងរដ្ឋមន្រ្តីការបរទេស អូស្រ្តាលី អ៊ុយក្រែន ស្លូវ៉ាគី ស្លូវេនី អ៊ូហ្គង់ដា អេក្វាឌ័រ និងទទួលជួបអនុរដ្ឋមន្រ្តីការបរទេសអាមេរិក។ |
អត្ថបទ៖ កាសែតរូបភាពវៀតណាម - ទីភ្នាក់ងារសារព័ត៌មានវៀតណាម