• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ UNDP និង WHO ក្នុងការកែលម្អគុណភាពខ្យល់

នាព្រឹកថ្ងៃទី ១១ ខែមីនា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានទទួលជួបជាមួយលោកស្រី Ramla Khalidi ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម និងលោកស្រី Angela Pratt ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម ដើម្បីពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិកាក្នុងការកែលម្អគុណភាពខ្យល់។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha ទទួលជួបជាមួយលោកស្រី Ramla Khalidi ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម និងលោកស្រី Angela Pratt ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម។ (រូបថត៖ VNA)

ក្នុងជំនួបនេះ តំណាងមកពី UNDP និង WHO បានបញ្ជាក់ថា ភាគីទាំងពីរកំពុងផ្តោតលើការគាំទ្រវៀតណាមលើវិស័យសំខាន់ៗចំនួន ៥ ទាក់ទងនឹងការបំពុលខ្យល់ រួមមាន៖ ការសុក្រិតគោលនយោបាយ និងក្របខ័ណ្ឌច្បាប់; ការកសាងប្រព័ន្ធតាមដាននិងព្រមានជាមុន; ការស្រាវជ្រាវនិងការធ្វើបញ្ជីសារពើភ័ណ្ឌនៃការបំភាយឧស្ម័ន; ការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន; ការតភ្ជាប់ដំណោះស្រាយគ្រប់គ្រងការបំពុលខ្យល់ជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ដោយកោតសរសើរចំពោះការគាំទ្រពី UNDP និង WHO ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានបញ្ជាក់ថា វៀតណាមមានបំណងចង់បន្តសហការយ៉ាងជិតស្និទ្ធជាមួយ UNDP និង WHO ដោយផ្លាស់ប្តូរ និងជំរុញគំនិតផ្តួចផ្តើមសហប្រតិបត្តិការថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ទាក់ទងនឹងបញ្ហាបំពុលខ្យល់ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា វៀតណាមអាចជ្រើសរើសទីក្រុងហាណូយជាតំបន់សាកល្បង ដោយកៀរគរជំនួយឧបត្ថម្ភ និងការចូលរួមពីអង្គការអន្តរជាតិនានា ដើម្បីបង្កើតគំរូគ្រប់គ្រងការបំពុលខ្យល់ ពីនោះទាញយកបទពិសោធន៍ និងចម្លងនៅក្នុងតំបន់ផ្សេងទៀតលើទូទាំងប្រទេស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។

Top