ព័ត៌មាន វៀតណាមនឹងទទួលតួនាទីជាអនុប្រធាននៃវៀតណាមបង្ហើយក្របខ័ណ្ឌច្បាប់ស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធប្រល័យលោកសម័យប្រជុំលើកទី៤៩ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក 04/08/2026 បន្តកម្មវិធីនៃសម័យប្រជុំវិសាមញ្ញលើកដំបូងនៃរដ្ឋសភានីតិកាលទី១៦ នាព្រឹកថ្ងៃទី៤ ខែសីហា រដ្ឋសភាបានស្តាប់បទបង្ហាញ និងរបាយការណ៍សង្ខេបស្តីពីសេចក្តីព្រាងច្បាប់ បង្ការ ប្រយុទ្ធប្រឆាំងនឹងការរីក សាយភាយអាវុធប្រល័យលោក។ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស ថ្លែងសុន្ទរកថាសង្ខេបនៃសេចក្តីព្រាងច្បាប់នេះទៅកាន់រដ្ឋសភា។ រូបថត៖ VNAក្នុងបទបង្ហាញសង្ខេបនៃសេចក្តីព្រាងច្បាប់ ទៅកាន់រដ្ឋសភា នាយឧត្តមសេនីយ៍ លោកផាន់ វ៉ាន់ យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស បានសង្កត់ធ្ងន់ថា៖ “ការស្រាវជ្រាវ ការអភិវឌ្ឍ និងការប្រកាសឱ្យប្រើច្បាប់នេះ គឺជាតម្រូវការបន្ទាន់មួយដើម្បីធ្វើឱ្យគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ស្តីពីការការពារមាតុភូមិតាំងពីដំបូង ពីចម្ងាយ និងមុនពេលប្រទេសជាតិជួបគ្រោះថ្នាក់; ធានាការពារជាតិ និងសន្តិសុខ អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; ធ្វើសមាហរណកម្មយ៉ាងសកម្ម ធ្វើឱ្យសុក្រិតនីតិរដ្ឋសង្គមនិយមនៅវៀតណាម កសាងប្រព័ន្ធច្បាប់សមកាលកម្មនិងឯកភាព ដើម្បីបំពេញតាមតម្រូវការនៃការបង្ការ និងគ្រប់គ្រងហានិភ័យសន្តិសុខប្រពៃណី និងក្រៅប្រពៃណីក្នុងស្ថានភាពថ្មី។ ទន្ទឹមជាមួយគ្នានោះ ធានាការបំពេញការប្តេជ្ជាចិត្ត និងកាតព្វកិច្ចជាតិលើការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធ ប្រល័យលោកនៅក្នុងប្រទេសវៀតណាម ក្រោមសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក”។ខ្លឹមសារជាមូលដ្ឋាននៃសេចក្តីព្រាងច្បាប់បានបន្ថែមបទប្បញ្ញត្តិថ្មីៗ ដើម្បីបំពេញតាមតម្រូវការនៃការអនុវត្តសន្ធិសញ្ញាអន្តរជាតិ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងស្តង់ដារអន្តរជាតិពាក់ព័ន្ធ។ក្នុងអំឡុងពេលពិភាក្សាជាក្រុម សមាជិកសភាបានឯកភាពលើភាពចាំបាច់នៃការអនុម័តច្បាប់ស្តីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធប្រល័យលោក តាមនោះ បំពេញរាល់ការប្តេជ្ញាចិត្ត និងកាតព្វកិច្ចអន្តរជាតិរបស់វៀតណាម៕ តាម vovworld.vn/km-KH/

បន្តកម្មវិធីនៃសម័យប្រជុំវិសាមញ្ញលើកដំបូងនៃរដ្ឋសភានីតិកាលទី១៦ នាព្រឹកថ្ងៃទី៤ ខែសីហា រដ្ឋសភាបានស្តាប់បទបង្ហាញ និងរបាយការណ៍សង្ខេបស្តីពីសេចក្តីព្រាងច្បាប់ បង្ការ ប្រយុទ្ធប្រឆាំងនឹងការរីក សាយភាយអាវុធប្រល័យលោក។ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស ថ្លែងសុន្ទរកថាសង្ខេបនៃសេចក្តីព្រាងច្បាប់នេះទៅកាន់រដ្ឋសភា។ រូបថត៖ VNAក្នុងបទបង្ហាញសង្ខេបនៃសេចក្តីព្រាងច្បាប់ ទៅកាន់រដ្ឋសភា នាយឧត្តមសេនីយ៍ លោកផាន់ វ៉ាន់ យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស បានសង្កត់ធ្ងន់ថា៖ “ការស្រាវជ្រាវ ការអភិវឌ្ឍ និងការប្រកាសឱ្យប្រើច្បាប់នេះ គឺជាតម្រូវការបន្ទាន់មួយដើម្បីធ្វើឱ្យគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ស្តីពីការការពារមាតុភូមិតាំងពីដំបូង ពីចម្ងាយ និងមុនពេលប្រទេសជាតិជួបគ្រោះថ្នាក់; ធានាការពារជាតិ និងសន្តិសុខ អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; ធ្វើសមាហរណកម្មយ៉ាងសកម្ម ធ្វើឱ្យសុក្រិតនីតិរដ្ឋសង្គមនិយមនៅវៀតណាម កសាងប្រព័ន្ធច្បាប់សមកាលកម្មនិងឯកភាព ដើម្បីបំពេញតាមតម្រូវការនៃការបង្ការ និងគ្រប់គ្រងហានិភ័យសន្តិសុខប្រពៃណី និងក្រៅប្រពៃណីក្នុងស្ថានភាពថ្មី។ ទន្ទឹមជាមួយគ្នានោះ ធានាការបំពេញការប្តេជ្ជាចិត្ត និងកាតព្វកិច្ចជាតិលើការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធ ប្រល័យលោកនៅក្នុងប្រទេសវៀតណាម ក្រោមសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក”។ខ្លឹមសារជាមូលដ្ឋាននៃសេចក្តីព្រាងច្បាប់បានបន្ថែមបទប្បញ្ញត្តិថ្មីៗ ដើម្បីបំពេញតាមតម្រូវការនៃការអនុវត្តសន្ធិសញ្ញាអន្តរជាតិ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងស្តង់ដារអន្តរជាតិពាក់ព័ន្ធ។ក្នុងអំឡុងពេលពិភាក្សាជាក្រុម សមាជិកសភាបានឯកភាពលើភាពចាំបាច់នៃការអនុម័តច្បាប់ស្តីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធប្រល័យលោក តាមនោះ បំពេញរាល់ការប្តេជ្ញាចិត្ត និងកាតព្វកិច្ចអន្តរជាតិរបស់វៀតណាម៕
អត្ថបទផ្សេងទៀត សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីពីរ04/08/2026ព័ត៌មាននាព្រឹកថ្ងៃទី៤ ខែសីហា នៅទីក្រុងហាណូយ សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមបានរៀបចំពិធីទទួលគ្រឿងឥស្សរិយយសថ្នាក់ទីពីរដែលផ្តល់ដោយប្រធានរដ្ឋ ក្នុងឱកាសខួបលើកទី ៦៥ នៃគ្រោះមហន្តរាយសារធាតុគីមីពុលពណ៌លឿងទុំវៀតណាម (១០ សីហា ១៩៦១ - ១០ សីហា ២០២៦) និងឆ្លើយតបទៅនឹងទិវាជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ (ថ្ងៃទី១០ ខែសីហា)។ តាងនាមលោកប្រធានរដ្ឋវៀតណាម អញ្ជើញប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ២ ដល់សមាគម ជនរងគ្រោះដោយសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម លោក ង្វៀន ភីឡុង អនុប្រធានគណៈកម្មាធិក ការទូតវៀតណាមបង្ហាញពីភាពធន់ ខ្លួនទីពឹងខ្លួននិងទំនួលខុសត្រូវ04/08/2026ព័ត៌មាននាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង៖ ប្រែក្លាយកិត្យានុភាពកិច្ចការបរទេសទៅជាប្រភពធនធានអភិវឌ្ឍន៍04/08/2026ព័ត៌មានស្រាវជ្រាវលើការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលជាតិស្តីពីការផ្សព្វផ្សាយនិងអប់រំច្បាប់04/08/2026ព័ត៌មានចំនួនភ្ញៀវទេសចរអន្តរជាតិបន្តកើនឡើង ដោយសម្រេចបាន ៥៦% នៃគោលដៅឆ្នាំ ២០២៦04/08/2026ព័ត៌មានរដ្ឋាភិបាលបន្តរួមដំណើរជាមួយប្រជាជននិងសហគ្រាស04/08/2026ព័ត៌មានបើកសម័យប្រជុំវិសាមញ្ញលើកទីមួយនៃរដ្ឋសភាវៀតណាមនីតិកាលទី១៦03/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត