• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអ៊ីតាលីបន្តជំរុញកិច្ចសហប្រតិបត្តិការ

បន្តដំណើរទស្សនកិច្ចការងារនៅអ៊ីតាលី នាថ្ងៃទី ១ កក្កដា អនុប្រធានរដ្ឋ វៀតណាមលោកស្រី Vo Thi Anh Xuan បានជួបជាមួយប្រធានតំបន់ Lombardy លោក Attilio Fontana។

អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ជួបជាមួយតំណាងសហគមន៍ជនវៀតណាម និងមិត្តភក្តិជិតស្និទ្ធនៅអ៊ីតាលី។ រូបថត៖ TTXVN

 

លោកប្រធាន Attilio Fontana បានវាយតម្លៃខ្ពស់ចំពោះការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាល និងការដាក់ឲ្យដំណើរការអាជ្ញាធរមូលដ្ឋានពីរកម្រិតក្នុងប្រទេស វៀតណាម ដោយចាត់ទុកថា នេះគឺជាវិធានការដ៏សំខាន់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់ប្រទេសជាតិ។ លោកប្រធាន Fontana បាននិយាយថា ការបើកជើងហោះហើរ ត្រង់រវាងទីក្រុងហាណូយនិងទីក្រុង Milan បានសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានស្នើឲ្យ តំបន់ Lombardy សហការជាមួយខេត្តក្រុង និងមណ្ឌលសេដ្ឋកិច្ចមួយចំនួនរបស់ វៀតណាមក្នុងវិស័យពាណិជ្ជកម្ម - វិនិយោគ និងឆ្លើយតបនឹងការប្រែប្រួលអាកាស ធាតុ ព្រមទាំងជឿជាក់ថា ការបើកជើងហោះហើរត្រង់រវាងទីក្រុងហាណូយនិងទីក្រុង Milan ដែលជាមជ្ឈមណ្ឌលនៃតំបន់ Lombardy នោះ នឹងជួយតភ្ជាប់ និងពង្រឹងកិច្ច សហប្រតិបត្តិការរវាងមូលដ្ឋានទាំងពីរ វប្បធម៌ទាំងពីរ និងប្រជាជាតិទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top