ព័ត៌មាន វៀតណាមនិងអាស៊ានឲ្យតម្លៃដល់ការអភិវឌ្ឍសង្គមដែលផ្តោតលើមនុស្ស 07/10/2026 កាលពីថ្ងៃទី ៦ ខែតុលា សម័យពិភាក្សាទូទៅជាប្រចាំរបស់គណៈកម្មាធិការស្តីពីបញ្ហាសង្គម មនុស្សធម៌ និងវប្បធម៌ (គណៈកម្មាធិការទី ៣) នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។ លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ ថ្លែងសុន្ទរកថា។ (រូបថត៖ VNA)លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ ក្នុងនាមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានថ្លែងសុន្ទរកថាអំពីបញ្ហាអភិវឌ្ឍន៍សង្គម។នៅក្នុងសុន្ទរកថា លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត បានសង្កត់ធ្ងន់ថា នៅក្នុងឆ្នាំដំបូងនៃការអនុវត្តចក្ខុវិស័យអាស៊ានឆ្នាំ ២០៤៥ អាស៊ានកំពុងជំរុញវិធីអភិក្រមគ្រប់ជ្រុងជ្រោយ និងស៊ីសង្វាក់គ្នាជាងមុន ចំពោះការអភិវឌ្ឍសង្គម ដោយផ្តោតលើការពង្រឹងសុខុមាលភាពសង្គម ការបង្រួមគម្លាតឌីជីថល ការសម្របខ្លួនយ៉ាងសកម្មទៅនឹងជរាភាពរបស់ប្រជាជន ការលើកកម្ពស់តួនាទីរបស់យុវជន និងការបង្កើនការចូលរួមរបស់ជនពិការ។ ក្នុងពេលជាមួយគ្នានោះ អាស៊ានបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌនៃផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ ដំណាក់កាល ២០២៦-២០៣០ ដោយរួមចំណែកប្រែក្លាយការប្តេជ្ញាចិត្តលើការអភិវឌ្ឍសង្គមទៅជាលទ្ធផលជាក់ស្តែង ប្រកបដោយចីរភាព នាំមកនូវការផ្លាស់ប្តូរជាក់ស្តែងដល់ជីវភាពរបស់ប្រជាជន ជាពិសេសក្រុមងាយរងគ្រោះ។នៅថ្ងៃដដែល ក្នុងសុន្ទរកថាក្នុងនាមប្រទេសវៀតណាម លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត បានសង្កត់ធ្ងន់ថា គោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមនោះគឺ ដាក់ប្រជាជននៅទីតាំងកណ្ដាលនៃការអភិវឌ្ឍ ដោយតភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងការធានាសុខុមាលភាព និងការកែលម្អគុណភាពនៃសេវាសង្គម។ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីសមិទ្ធផលគួរឱ្យកត់សម្គាល់មួយចំនួនរបស់វៀតណាម រួមទាំងការកាត់បន្ថយអត្រាភាពក្រីក្រពហុវិមាត្រមកត្រឹមប្រហែល ១,៣% នៅឆ្នាំ២០២៥ ការគ្របដណ្តប់ធានារ៉ាប់រងសុខភាពឈានដល់ជាង ៩៥% ការលើកលែងថ្លៃសិក្សា សម្រាប់ការអប់រំសាធារណៈចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់វិទ្យាល័យ និងការពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃដែលកំពុងត្រូវបានអនុវត្តន៍ទូទាំងប្រទេស៕ តាម vovworld.vn/km-KH/ Tags:លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ គោលនយោបាយ

កាលពីថ្ងៃទី ៦ ខែតុលា សម័យពិភាក្សាទូទៅជាប្រចាំរបស់គណៈកម្មាធិការស្តីពីបញ្ហាសង្គម មនុស្សធម៌ និងវប្បធម៌ (គណៈកម្មាធិការទី ៣) នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។ លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ ថ្លែងសុន្ទរកថា។ (រូបថត៖ VNA)លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ ក្នុងនាមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានថ្លែងសុន្ទរកថាអំពីបញ្ហាអភិវឌ្ឍន៍សង្គម។នៅក្នុងសុន្ទរកថា លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត បានសង្កត់ធ្ងន់ថា នៅក្នុងឆ្នាំដំបូងនៃការអនុវត្តចក្ខុវិស័យអាស៊ានឆ្នាំ ២០៤៥ អាស៊ានកំពុងជំរុញវិធីអភិក្រមគ្រប់ជ្រុងជ្រោយ និងស៊ីសង្វាក់គ្នាជាងមុន ចំពោះការអភិវឌ្ឍសង្គម ដោយផ្តោតលើការពង្រឹងសុខុមាលភាពសង្គម ការបង្រួមគម្លាតឌីជីថល ការសម្របខ្លួនយ៉ាងសកម្មទៅនឹងជរាភាពរបស់ប្រជាជន ការលើកកម្ពស់តួនាទីរបស់យុវជន និងការបង្កើនការចូលរួមរបស់ជនពិការ។ ក្នុងពេលជាមួយគ្នានោះ អាស៊ានបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌនៃផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ ដំណាក់កាល ២០២៦-២០៣០ ដោយរួមចំណែកប្រែក្លាយការប្តេជ្ញាចិត្តលើការអភិវឌ្ឍសង្គមទៅជាលទ្ធផលជាក់ស្តែង ប្រកបដោយចីរភាព នាំមកនូវការផ្លាស់ប្តូរជាក់ស្តែងដល់ជីវភាពរបស់ប្រជាជន ជាពិសេសក្រុមងាយរងគ្រោះ។នៅថ្ងៃដដែល ក្នុងសុន្ទរកថាក្នុងនាមប្រទេសវៀតណាម លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត បានសង្កត់ធ្ងន់ថា គោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមនោះគឺ ដាក់ប្រជាជននៅទីតាំងកណ្ដាលនៃការអភិវឌ្ឍ ដោយតភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងការធានាសុខុមាលភាព និងការកែលម្អគុណភាពនៃសេវាសង្គម។ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីសមិទ្ធផលគួរឱ្យកត់សម្គាល់មួយចំនួនរបស់វៀតណាម រួមទាំងការកាត់បន្ថយអត្រាភាពក្រីក្រពហុវិមាត្រមកត្រឹមប្រហែល ១,៣% នៅឆ្នាំ២០២៥ ការគ្របដណ្តប់ធានារ៉ាប់រងសុខភាពឈានដល់ជាង ៩៥% ការលើកលែងថ្លៃសិក្សា សម្រាប់ការអប់រំសាធារណៈចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់វិទ្យាល័យ និងការពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃដែលកំពុងត្រូវបានអនុវត្តន៍ទូទាំងប្រទេស៕
អត្ថបទផ្សេងទៀត លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងលោកប្រធានរដ្ឋសភា ជិន ថាញ់មិន ជួបសវនាការជាមួយប្រធានាធិបតីប៉ាណាម៉ា07/10/2026ព័ត៌មាននាព្រឹកថ្ងៃទី ៧ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានជួបសវនាការជាមួយប្រធានាធិបតីប៉ាណាម៉ា លោក José Raúl Mulino Quintero ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ សេចក្តីប្រកាសព័ត៌មានស្តីពីថ្ងៃធ្វើការទីបីនៃសន្និបាតលើកទីបួននៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤07/10/2026ព័ត៌មានការនាំចេញជលផលកើនឡើងយ៉ាងខ្លាំង ដែលត្រូវបានរំពឹងថា នឹងបង្កើនល្បឿននៅប៉ុន្មានខែចុងឆ្នាំ07/10/2026ព័ត៌មានដំណើរទស្សនកិច្ចទៅកាន់កម្ពុជារបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បើកសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី07/10/2026ព័ត៌មានវៀតណាម និងប៉ាណាម៉ា ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន និងភស្តុភារកម្មកំពង់ផែ07/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា06/10/2026ព័ត៌មានឈូងសមុទ្រហាឡុង - អច្ឆរិយៈដែលគួរទៅទស្សនាយ៉ាងហោចណាស់ម្តងក្នុងជីវិត06/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត